ព្រះអើយ! សូម្បីតែធានារ៉ាប់រងជីវិតពេលស្លាប់ ក៏ Tangmo ដាក់ឈ្មោះកូន Gatick ដែរ ខណៈ Dhipaya នឹងផ្ដល់សំណងរហូតដល់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ូលិស​ បាន​រកឃើញ​ការ​មុត​ភ្លៅ​របស់​តារា​សម្តែង​​Nida “Tangmo” Patcharaveerapong ដែល​បាន​លង់ទឹក​ទន្លេ​ចៅ​ប្រា​យ៉ា​កាលពី​សប្តាហ៍​មុន និង​បាន​រកឃើញ​​​ស្នាម​កោស​លើ​អ្នកជិះ​ទូក​​ជាមួយ​នាង​ដែល​មាន​អាយុ​ប្រហែល​ប្រាំ​ទៅ​ប្រាំពីរ​ថ្ងៃ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ូលិស​ជាន់ខ្ពស់​ បានធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ស្ថានីយ​ប៉ូលិស Muang Nonthaburi នា​ថ្ងៃ​អង្គារ ទី១ ខែមីនា ឆ្នាំ២០២២​នេះ ដើម្បី​ផ្តល់​ព័ត៌មាន​អំពី​វឌ្ឍនភាព​នៃ​ការស៊ើបអង្កេត​របស់​ពួកគេ​លើ​ការ​ស្លា.ប់​របស់ Tangmo​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Pol Col Napaphat Natthasumon មកពី​វិទ្យាស្ថាន Forensic Medicine នៃ​មន្ទីរពេទ្យ Police General Hospital បាន​និយាយថា ការធ្វើ​កោសល្យវិច័យ​បាន​បញ្ជាក់ថា Tangmo បាន​លង់ទឹក​ស្លា.ប់ ដោយសារ​តែមាន​ភក់​នៅក្នុង​សួត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ូលិស​ បាន​រកឃើញ​ការ​មុត​ភ្លៅ​ស្តាំ​របស់​នាង​យ៉ាង​ធំ ប៉ុន្តែ​មិនទាន់​បញ្ជាក់ថា ​វា​មកពី​កប៉ាល់​ទូក ​ឬ​យ៉ាងណា​នោះទេ​។ Pol Col Napaphat បាន​និយាយ​ថា មាន​ស្នាម​កោស​តូចៗ​នៅ​ជើងឆ្វេង​របស់​នាង ហើយ​ប៉ូលិស​មិនទាន់​អាច​កំណត់​អត្តសញ្ញាណ​បាន​នៅឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​ បាន​និយាយ​ថា​ Nitas “Job” Kiratisoothisathorn​ជាអ្នករួមដំណើរលើទូកជាមួយ Tangmo​ មាន​ស្នាមរបួស​នៅ​ដៃ និង​មាន​ស្នាម​ជាំ​លើ​ស្មា​។ ស្នាម​នោះ​ធំ​ជាង​ការ​កោស​ក្រចកដៃ ហើយ​ស្នាម​ជាំ​នេះ​បណ្តាលមកពី​ការប៉ះពាល់​ជាមួយ​វត្ថុ​រឹង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្នាម​ទាំង២​នេះ​ មិន​មែន​មកពី​ការ​ប្រយុទ្ធ​គ្នា​ទេ​។ នាង​បាន​បន្ថែម​ថា ស្នាមនេះ ​មាន​អាយុ​ពី ៥ ទៅ ៧ ថ្ងៃ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយ​ឧ​ត្ត​ម​សេនីយ៍ Chutima Chaimusik មេបញ្ជាការ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ឧក្រិដ្ឋកម្ម​វិទ្យាសាស្ត្រ​ទី​១ បាន​និយាយ​ថា មជ្ឈមណ្ឌល​គួរតែ​ដឹង​ក្នុង​រយៈពេល​ពី ៣ ទៅ ៤ ថ្ងៃ ប្រសិនបើ​មាន​ដាន​ទឹកនោម​នៅ​ខាងក្រោយ​ទូក​លឿន និង​នៅលើ​អាវ និង​កន្សែង​របស់ Tangmo។ អ្នករួមដំណើរ​ទូក​ម្នា​ក់បាន​និយាយ​មុននេះ​ថា តារា​ស្រី​រូបនេះ​ បាន​ធ្លាក់​ពីលើ​ទូក ខណៈ​កំពុង​សម្រាក​នៅ​ខាងក្រោយ​ទូក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ជុន ធី​ម៉ា បាន​និយាយថា នៅលើ​ទូក​នោះ មិនមាន​គ្រឿងញៀ.ន​ទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ Jiraphat Phumjit ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​លេខ​១ ដែល​គ្របដណ្តប់​ខេត្ត Nonthaburi បាន​និយាយថា មន្ត្រី​មិនអាច​ធ្វើការ​ពិនិត្យ​លើ​ទូកក្តោង​ល្បឿន​លឿន ដែលរួមដំណើរដោយដៃគូរបស់Tangmoចំនួន៥នាក់ បាន​ភ្លាមៗ​នោះទេ ដោយសារ​​​ត្រូវ​រង់ចាំ​ការយល់ព្រម​ជាមុនសិន​។ លោក​បន្ថែមថា ពួកគេ​ត្រូវបាន​គេ​ចាត់ទុកជា​សាក្សី មិនមែនជា​ជនសង្ស័យ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គាត់​បាន​និយាយថា ប៉ូលិស​កំពុង​រង់ចាំ​លទ្ធផល​តេស្ត​ឈាម​របស់​ពួកគេ ហើយ​ការធ្វើ​តេស្ត DNA ក៏​នឹង​ត្រូវបាន​អនុវត្ត​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Tangmo បាន​ធ្លាក់​ចូលទៅក្នុង​ទន្លេ​ប្រហែល 10.40 យប់​ថ្ងៃ​ព្រហស្បតិ៍​។ សាកសព​របស់​នាង​ត្រូវបាន​រកឃើញ​នៅ​ម៉ោង​ប្រហែល ១ រសៀល​ថ្ងៃ​សៅរ៍​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប៉ូលិស​បាន​ចោទប្រកាន់​អ្នក​រួម​ទូក​ពីរ​នាក់​រួចហើយ​។ ការធ្វេសប្រហែស​បណ្ដាល​ឲ្យ​ស្លាប់​ស្ថិត​ក្នុងចំណោម​បទ​ចោទ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលលទ្ធផលស៊ើបអង្កេតខាងលើ មិនទាន់បិទបញ្ចប់នោះ មហាជន បានដាក់ការសង្ស័យជាច្រើនលើមនុស្សទាំង៥នាក់ ដែលជិះទូកជាមួយTangmo ហើយអ្នក ដែលគេសង្ស័យច្រើនជាងគេ គឺ Gatick អ្នកគ្រប់គ្រងផ្ទាល់របស់Tangmoតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា Gatick បានបកស្រាយចម្ងល់ជាច្រើនរួចមកហើយ ហើយក្នុងចំណោមចម្ងល់ជាច្រើននោះ នាងក៏បានដាច់ចិត្តឆ្លើយហើយ រឿងពាក់ព័ន្ធនឹងកូនស្រី ដែលមានពាក្យលើកឡើងថា «បើ Tangmo ស្លាប់បាត់កូនស្រីរបស់នាងនឹងទទួលមរតកបន្តពី Tangmo»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Gatick បានឆ្លើយតបថា៖ «ពាក់ព័ន្ធនឹងបញ្ហានេះ ខ្ញុំសូមឆ្លើយថាគឺមិនពិតទេ មិនពិត ១០០ ភាគរយ ព្រោះមិនមានការចុះហត្ថលេខាលើក្រដាសស្នាមអ្វីនោះឡើយ ខ្ញុំនៅតែជាម្តាយកូនរបស់ខ្ញុំ ១០០ ភាគរយ ពួកយើងជួយមើលកូនគ្នាពិតមែន តែខ្ញុំនៅតែជាម្តាយ មិនមែនខ្ញុំប្រគល់ភារកិច្ចនេះទាំងស្រុងឱ្យ Tangmo នោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែល Tangmo ជួយបានក៏ជួយ អ្វីដែលជួយមិនបានក៏ប្រាប់គ្នាទៅវិញទៅមកត្រង់ៗ មិនមានការប្រគល់ភារកិច្ចគ្រប់យ៉ាងឱ្យនោះទេ ហើយចំពោះរូបភាពចេញទៅ ពួកយើងទាំងពីរធ្លាប់បាននិយាយគ្នារួចហើយ ព្រោះ Tangmo គឺជាម្តាយធម៌កូនខ្ញុំ។ ខ្ញុំក៏មើលការខុសត្រូវកូន Tangmo ក៏មើលការខុសត្រូវកូន ពួកយើងតែងនិយាយគ្នាទៅវិញទៅមក ព្រោះពួកយើងមិត្តភក្តិគ្នា»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Dhipaya បានទម្លាយថា ករណីការស្លាប់របស់តារាស្រី Tangmo ខាងក្រុមហ៊ុនធានារ៉ាប់រងនឹងផ្តល់សំណងចំនួន ១ លានបាត ដែលស្មើរនឹង ៣ ម៉ឺនដុល្លារ។ ក្នុងនោះឈ្មោះដែលតារាស្រី Tangmo បានដាក់ក្នុងបញ្ជីទទួលលុយនោះ គឺជាឈ្មោះកូនស្រីចិញ្ចឹមរបស់នាង ដែលត្រូវជាកូនបង្កើតរបស់ Gatick ជាអ្នកទទួលតែម្នាក់គត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយបានឮដូច្នេះ ម្នាក់ៗស្ទើរតែស្រសក់ទឹកភ្នែកអាណិត Tangmo ដែលមួយជីវិតនេះនាងស្ទើរតែធ្វើដើម្បីអ្នកដទៃ ជាពិសេសចំពោះនាង Gatick និង កូនស្រី តែចុងក្រោយបែរជាមកត្រូវបាត់បង់ជីវិតដោយបែបនេះទៅវិញ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment