អ្នក​ច្រៀង​បទ​”​លង់​ស្នេហ៍​ប្រុស​ក្មេង​”​ ដែល​ល្បី​តាម​យូ​ធូប​ ផ្ទុះ​កក្រើក​ជាង​ម្ចាស់​ដើម​នោះ ​គឺ​ជា…(មានវីដេអូ)

ភ្នំពេញ ​៖​ ទាំង​ស្អាត ទាំង​នៅ​ក្មេង ទាំង​ច្រៀង​ពីរោះ​ទោះ​បីថា​នាង​មិនមែន​ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ណាមួយ​ក៏ដោយ ប៉ុន្ដែ​ទឹកដម​សំនៀង​របស់​នាង​ពិតជា​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​អាច​ទទួល​យកបាន​និង​មាន​គេ​ចុច​ស្ដាប់​បទ​របស់​ច្រៀង​របស់​នាង​រហូតដល់​ទៅ​ជាង៨​លាន​ដង​ឯណោះ ទើប​ពេលនេះ​នាង​បានបង្ហាញ​មុខជា​សាធារណ​:​នៅលើ​បណ្ដាញ​សង្គម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងផុតទៅ ជាង​២​ឆ្នាំ មកហើយ​នេះ ​គេ​បាន​ប្រទះឃើញ Channel YouTube មួយ​ឈ្មោះ Arom Record បាន​បង្ហោះ​បទ​ចម្រៀង​មួយ​បទ ក្រោម​ចំណងជើង​ថា “​លង់​ស្នេហ៍​ប្រុស​ក្មេង​” ដែលជា​ការបកស្រាយ ដោយ ថា​ន់ នឿ​ថង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​បទចម្រៀង​បក​ស្រាយ​ដោយ​អតីត​បេក្ខនារី​X Factor Cambodia​កញ្ញា​ថាន់ នឿថង​ ​គិត​ត្រឹម​ថ្ងៃទី១២​ ខែមីនា ឆ្នាំ ២០២១ ​ ​ មាន​អ្នក​ចូល​ទស្សនា​ក្នុង YouTube ខាងលើ ជាង ៥​លាន​ដង​បាត់ទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាន់តែខ្លាំង​នោះ បទ​នេះ ត្រូវបាន នារី​រូប​ស្រស់​ម្នាក់ ឈ្មោះ ស្រី​នុត បាន​យកទៅ cover កាលពី​ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១ ហើយ​ត្រូវបាន​គេ បង្ហោះ​ចូល ក្នុង Channel YouTube មួយ​ឈ្មោះ Phally Pusat​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិត​ត្រឹម​ថ្ងៃ​១២ ខែមីនា ឆ្នាំ២០២១​​ មានរយៈពេល​ជាង១ខែប៉ុណ្ណោះ ​បទ​នេះ គឺមាន​អ្នក​ចូល​ទស្សនា​ជាង៨​លាន​ដង​ទៅហើយ សឹងតែ​មិនគួរ​ឲ្យ​ជឿ និង​នឹកស្មាន​ដល់​ ព្រោះ​ច្រើន​ជាង​ម្ចាស់​ដើម ​ដែលបង្ហោះ​អស់រយៈ​ពេល​២ឆ្នាំ​ទៅទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយហេតុថាបទនេះ ​ល្បី​ខ្លាំងពេក ស្រាប់តែ​នៅ​ថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២១កន្លងទៅ នេះ ស្រី​នុត បាន​ចេញមុខ​ទម្លាយ​រឿង​ខ្លះៗ ទាក់ទង​បទ “​លង់​ស្នេហ៍​ប្រុស​ក្មេង​” នេះ ដោយ​ប្រាប់ថា​“​រាល់ថ្ងៃ​ខ្ញុំ​នៅ​ខេត្តពោធិ៍សាត់ ខ្ញុំ​អាយុ​២១​ឆ្នាំ មានគ្រួសារ​ហើយ នាង​ខ្ញុំ​មិនមែនជា​តារា​ទេ គ្រាន់តែ​ខ្ញុំ​ច្រៀង​ប្រចាំ​នៅតែ​ហាង​ទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ទៅ​កាលពី ២​ឆ្នាំមុន នាង​ខ្ញុំ​ទទួល អា​ហ្វែ​រ ដែរ តែ​ទើប​ឥ​ឡូយ​នេះ​ទេ ដែល​នាង​ខ្ញុំ​អត់​បានទទួល អា​ហ្វែ​រ ទេ​, មេការ​នៅ​ហាង គាត់​មាន កាមេរ៉ា ហើយ​គាត់​មាន YouTube ហើយ​បទ​ផ្សេងៗ​ក៏​គាត់​ផុស​ដែរ តែ​ផ្ទុះ​មួយ​បទ​ហ្នឹង (​លង់​ស្នេហ៍​ប្រុស​ក្មេង​), រាល់ថ្ងៃ​ហ្នឹង ទៅណា មក​ណា ក៏មាន​មុខមាត់​ដែរ​…”​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយ​:​ការបង្ហាញ​មុខជា​សាធារណ​:​របស់​ស្រី និង ឃើញថា នាង​មាន​ប្ដី​និង​កូន​១​ទៅហើយ នាង​គឺជា​អ្នកចម្រៀង​ប្រចាំ​ហាង​មួយ​នៅ​ខេត្តពោធិ៍សាត់​សង្ឃឹមថា​នាង​នឹង​ទទួលបាន​ការគាំទ្រ​ពី​មហាជន​ជា​បន្ដទៀត​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

Related posts

Leave a Comment