សង្វេគណាស់!ពេលដឹងថាTangmoតែងសួរសំណួរបែបនេះទៅកាន់មិត្ត……

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថៃ៖ កាលពីម្សិលមិញនេះ មិត្តភក្តិជិតស្និទរបស់ តារាសម្ដែងស្រី Tangmo ដែលបានលាចាកលោកទៅហើយ បាននិយាយរឿងមួយដ៏គួរឲ្យស្រណោះរបស់នាងនៅក្នុងកម្មវិធីទូរទស្សន៍ប៉ុស្ដិ៍ One31។ យោងតាមប្រភពដែលបានបកប្រែមកបានឲ្យដឹងថា មិត្ត៣នាក់ ក្នុងនោះមាន Pol, Mo និង ​Cheer បានមកនិយាយរឿង Tangmo ទាំងទឹកភ្នែក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

https://s9.kh1.co/__image/w=480,h=600,q=100/89/8967ba1645069dd800c5966f7d3c17d4871df968.jpg
  
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលគួរឲ្យសង្វេគទៀតនោះ Pol ដែលជាមិត្តបានទម្លាយថា Tangmo មិនមានទំនុកចិត្តទេថា មនុស្សជុំវិញខ្លួនស្រលាញ់ចូលចិត្តនាង។ លើសពីនោះ នាងតែងតែសួរសំណួរដដែលៗថា គ្រប់គ្នាស្រលាញ់ខ្លួន ចូលចិត្តខ្លួនដែរឬទេ ព្រោះបន្ទាប់ពីជួបរឿងអាស្រូវជាច្រើន ហើយថែមត្រូវបានគេរិះគន់ពេញបណ្ដាញសង្គម កាន់តែធ្វើឲ្យនាងខ្លាច។

https://s9.kh1.co/__image/w=640,h=800,q=100/e8/e8a24d355268b68a0bc5ba923dae4b27218b607d.jpg
  
មិត្តរូបនេះ បានបន្ដទៀតថា​ បើពេលនេះ Tangmo នៅទីនេះ ពួកគេចង់ប្រាប់ថា អ្នករាល់គ្នា ស្រលាញ់នាង និង ព្យាយាមរកយុត្តិធម៌ឲ្យទាល់តែបាន។ ចំណែកឯ Cheer វិញ រៀបរាប់ទាំងអួលដើមកថា ខ្លួនមិនគិតថា Tangmo ដែលមិនគិតធ្លាប់អាក្រក់ជាមួយអ្នកណា តស៊ូនឹងជីវិតឆ្លងផុតរហូត ប៉ុន្ដែមកត្រូវជួបអ្វីដែលធ្ងន់ធ្ងរថ្នាក់នេះ។ មិនតែប៉ុណ្ណោះCheer ក៏បានប្រកាសថា ខ្លួននិងអ្នកលេងបណ្ដាញសង្គមទាំងឡាយនឹងរកយុត្តិធម៌ឲ្យបាន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពពី​khmerload

Related posts

Leave a Comment