តារាកម្សាន្ត៖ នៅព្រឹកថ្ងៃអង្គារ៍ ទី១ ខែមិនា ឆ្នាំ២០២២នេះ ដោយមានការយកចិត្តទុកដាក់ពីសម្តេចតេជោហ៊ុន សែន និងតំណាងដោយឯកឧត្តម គក្តិបណ្ឌិត ហុីង ប៊ុនហៀ ព្រមទាំងឯកឧត្តម សេង ឌីលីន សមាជិកក្រុមលេខាសម្តេចតេជោ និងជាជំនួយការឯកឧត្តមគត្តិបណ្ឌិត ហុីង ប៊ុនហៀង បាននាំយកអំណោយនិងថវិកាចំនួន ៥០០០ដុល្លារសហរដ្ឋអាមេរិក ដើម្បីចូលរួមពិធីបុណ្យសពតារាកំប្លែងលោកអៀង ចេនឡា នៅគេហដ្ឋានក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
សូមរំលឹកផងដែរថា លោកអៀង ចេនឡា គឺជាតារាកំប្លែង និងជាតារាសម្តែងដ៏មានប្រជាប្រិយភាពមួយរូប ប៉ុន្តែជាអកុសលលោកបានទទួលមរណភាពដោយសារតែជំងឺរលាកស្រោមខួរកាលពីពេលថ្មីៗនេះ ដោយបានបន្សល់ទុកនៅការសោកស្តាយជាខ្លាំង ដោយក្រុមគ្រួសារ និងមិត្តរួមសិល្ប:ពេញបណ្តាញសង្គមតែម្តង។
យ៉ាងណាមិញ នាពេលបច្ចុប្បន្ននេះសពរបស់លោកអៀង ចេនឡា បាននឹងកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានស្ដិតក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ៕
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖