រឿងរ៉ាវរបស់តារាស្រី Tangmo ហាក់កាន់តែក្តៅរន្ថើនហើយ ក្រោយពេលអ្នករួមទូកទាំង ៥ នាក់ ហាក់ធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍ ក្រោយពួកគេហាក់ធ្វើខ្លួនមានពិរុទ្ធ កំពុងលាក់បាំងអ្វីម្យ៉ាងដោយមិនបង្ហាញការពិត។
យ៉ាងណាមិញថ្មីៗនេះ មហាជនបានចាប់បានថាក្នុងចំណោម ៥ នាក់ដែលរួមទូកជាមួយ Tangmo នៅថ្ងៃកើតហេតុ មាន ២ នាក់រកឃើញមានស្នាមរបួសនោះគឺ ហាយសូរ Por ដែលជាអ្នកបើកទូក និង Sand ដែលជាអ្នកនិយាយថា Tangmo ចាប់ជើងនាងដើម្បីបត់ជើងតូចមុនពេលធ្លាក់ទឹក។
រូបថតបែកធ្លាយនេះគឺ រូបហាយសូរ Por មានរបួសមួយឆ្នូតនៅលើដៃខាងស្តាំ ចំណែកឯ Sand ដូចជាស្នាមនៅលើក-ដៃខាងឆ្វេង និង នៅត្រង់សៀតផ្កាឆ្វេង។
យ៉ាងណាមិញ គេពុំទាន់អាចបញ្ជាក់អ្វីបានទេ ថាស្នាមរបួសរបស់អ្នកទាំង ២ គឺកើតឡើងដោយសារអ្វី ដោយមហាជនភាគច្រើនកំពុងតែអន្ទះអន្ទែងចង់ឱ្យមានការបកស្រាយ ខណៈពេលដែលសាមីខ្លួនបានព្យាយាមតាមលុបរូបភាពទាំងនោះ។ ហេតុដូចនេះ មានតែរង់ចាំការអាប់ដេតបន្ថែមនៅពេលក្រោយទៀត៕
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖