មិនរួចខ្លួនទេ! មនុស្ស៥​នាក់ ​នៅ​លើ​ទូក​​ជាមួយ​Tangmo ​​​នឹង​ត្រូវ​ប្រឈម​ជាមួយ​ឧបករណ៍​ចាប់​កុហក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ូលិស ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា មនុស្ស៥ នាក់​នៅលើ​ទូក​ល្បឿន​លឿន​ជាមួយ​តារា​សម្តែង​​ Nida “Tangmo” Patcharaveerapong មុនពេល​នាង​ស្លា.ប់ ​នឹងត្រូវ​ទទួល​ការធ្វើ​តេស្ត​ ដោយ​ឧបករណ៍​ចាប់​​​កុហក​(lie detector)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក Pol Col Chaturon Anurakbundit ប្រធាន​ប៉ុស្តិ៍​ប៉ូលិស Muang ក្នុង​ខេត្ត Nonthaburi បាន​និយាយថា អ្នក​ទាំង​ប្រាំ​នាក់ ​នឹងត្រូវ​កោះហៅ​មក​សាកសួរ ហើយនឹង​ត្រូវធ្វើ​តេស្ត​ពហុ​ក្រា​ហ្វិក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​ បាន​និយាយ​ដោយ​សំដៅ​ទៅលើ​សំណួរ​ជុំវិញ​ស្ថានការណ៍​ ដែល​នាំ​ឲ្យ​តារា​ស្រី​ធ្លាក់ចូល​ទឹកទន្លេ​ថា​ ៖ «​គេ​នឹងត្រូវ​កោះហៅ​មក​សាកសួរ​ជុំ​ថ្មី និង​ធ្វើតេស្ត​រក​ ដោយ​ឧបករណ៍​ចាប់​កុហក​ឲ្យ​បាន​ឆាប់​ តាម​ដែល​អាចធ្វើ​ទៅបាន​។ .

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តារា​ស្រី​រូបនេះ ​ត្រូវបាន​គេ​រាយការណ៍​ថា​ បាន​ទៅកាន់​ទូក​ខាងក្រោយ​ដើម្បី​បន្ធូរ​អារម្មណ៍​​ ​ពេល​នាង​ធ្លាក់​ក្នុង​ទឹក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ សាកសព​របស់​នាង ​ត្រូវបាន​រកឃើញ​នៅ​រសៀល​ថ្ងៃ​សៅរ៍​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​មនុស្ស​ប្រាំ​នាក់​ ដែល​ជិះ​លើ​ទូក​លឿន​នោះ​ មានឈ្មោះ Idsarin “Gatick” Juthasuksawat ដែលជា​អ្នកគ្រប់គ្រង​របស់ Tangmo; Wisapat “Sand” Manomairat, Nitas “Job” Kiratisoothisathorn; Tanupat “Por” Lerttaweewit; និង Phaiboon “Robert” Trikanjananun ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក Tanupat ដែលជា​ម្ចាស់​ទូក​ល្បឿន​លឿន និង​លោក Phaiboon ដែលជា​អ្នកបើកបរ​កប៉ាល់​នោះ ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រតិបត្តិការ​កប៉ាល់​គ្មាន​អាជ្ញាប័ណ្ណ និង​ការធ្វេសប្រហែស បណ្តាល​ឲ្យ​ស្លាប់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក Pol Col Chaturon បាន​និយាយថា សាក្សី​ក៏​នឹងត្រូវ​បានស្នើ​សុំឱ្យ​រៀបចំ​ព្រឹត្តិការណ៍​ឡើងវិញ មុនពេល​សោកនាដកម្ម​នេះ ដោយ​បន្ថែម​ថា ការចោទប្រកាន់​បន្ថែម​ទៀត​អាច​ត្រូវ​បានដាក់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​ថា ប៉ូលិស​មិនទាន់​ទទួលបាន​របាយការណ៍​ធ្វើ​កោសល្យវិច័យ និង​លទ្ធផល​នៃ​ការធ្វើ​តេស្ដ​ឈាម​លើ​មនុស្ស​ទាំង​៥​នាក់​ដែល​ជិះទូក​លឿន​នោះទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​មេ​ប៉ូលិស​ជាតិ​លោក Suwat Jangyodsuk បាន​និយាយថា អ្នកស៊ើប​អង្កេត​ នឹង​ពិនិត្យមើល​របួស​ភ្លៅ​របស់​តារា​ស្រី​រូបនេះ ហើយ​កំណត់ថា​ តើ​មានការ​ឈ្លោះប្រកែក​គ្នា​មុនពេល​កើតហេតុ​ដែរឬទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​បន្តថា សាក្សី​ទាំងនោះ​ នឹងត្រូវ​កោះហៅ​មក​សាកសួរ​បន្ថែម ខណៈ​លោក​បញ្ជាក់ថា ប៉ូលិស​ក៏​កំពុង​ព្យាយាម​ផ្ទៀងផ្ទាត់​រឿង​របស់​ពួកគេ ដែល​នឹង​ឆ្លើយ​សំណួរ​ដែល​ចោទសួរ​ដោយ​សាធារណជន​ផងដែរ​។ លោក​បាន​និយាយថា ការធ្វើ​តេស្ត​ឧបករណ៍​ចាប់​កុហក​ជា​ជម្រើស​មួយ​ដែល​ប៉ូលិស​អាច​ប្រើ​បាន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក Pol Gen Suwat បាន​និយាយថា ​ប៉ូលិស​នឹង​ផ្តល់​ការការពារ​ដល់​ម្តាយ​របស់​តារា​សម្តែង​ប្រសិនបើ​មាន​ហេតុផល​ដែល​ជឿថា​ នាង​ត្រូវបាន​គេ​បំភិតបំភ័យ​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment