នៅយប់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ មហាជន និង អ្នកក្នុងចង្កោមសិល្បៈបានទទួលដំណឹងដ៏ក្រៀមក្រំមួយ ដោយលោក អៀង ចេនឡា បានទទួលមរណភាពហើយនៅមុននេះបន្តិច។
មរណភាពរបស់សិល្បកររូបនេះបានចែកចាយដោយគណនីហ្វេសប៊ុកមួយមានឈ្មោះថា Pich Tepi។ ជាមួយដំណឹងមរណភាពនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រ និង មិត្តសិល្បៈជាច្រើនសម្តែងក្តីសោកសៅ និង ចូលរួមរំលែងទុក្ខយ៉ាងខ្លាំងដល់ក្រយមគ្រួសារសព។
គួរឱ្យដឹងដែរថា លោក អៀង ចេនឡា បានទទួលមរណភាពគឺបន្ទាប់ពីលោកកើតជំងឺរលាកស្រោមខួរធ្ងន់ធ្ងរ រហូតរវើរវាយនិយាយលែងដឹងអីកាលពីមួយរយៈខ្លីមុននេះ៕
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖