មេធាវីល្បីម្នាក់ បារម្ភខា្លច Tangmo ស្លា.ប់ដោយអយុត្តិធម៌ ព្រោះជនសង្ស័យសុទ្ធតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់ និង​អ្នក​បើក​ទូក​ល្បឿន​លឿន ​ដែល​ដឹក​តារា​ស្រី​ Nida “Tangmo” Patcharaveerapong បណ្ដាលឲ្យ​ស្លា.ប់​នៅ​ទន្លេ Chao Phraya ក្នុង​ទីក្រុង​បាងកក កាលពី​ថ្ងៃ​ព្រហស្បតិ៍ ត្រូវបាន​ចោទប្រកាន់​ពីបទ​ធ្វេសប្រហែស និង​ប្រតិបត្តិការ​ទូក​គ្មាន​ការអនុញ្ញាត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក Pol Lt Col Uthen Hongthong ដែលជា​ប្រធាន​សួរចម្លើយ​នៅ​ស្ថានីយ​ប៉ូលីស Muang ក្នុង​ខេត្ត Nonthaburi បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ប៉ូលីស​កាលពី​យប់​ថ្ងៃ​សៅរ៍​ បានធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​លើ Tanupat “Por” Lerttaweewit ដែលជា​ម្ចាស់​ទូក​ល្បឿន​លឿន និង Phaiboon “Robert” Trikanjananun ដែលជា​អ្នកបើកបរ​ទូក ដែល​Nida បាន​ធ្លាក់​ស្លាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បុរស​ទាំងពីរ​នាក់ ​ដែល​ត្រូវបាន​តុលាការខេត្ត​Nonthaburi ចេញ​ដីកាចាប់ខ្លួន​នោះ ត្រូវបាន​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស គឺ​ទី​១ បើកកប៉ាល់​គ្មាន​ច្បាប់​អនុញ្ញាត និង​ទី​២ ចោទប្រកាន់​ធ្ងន់ធ្ងរ​ជាង​នេះ​ពីបទ​ធ្វេសប្រហែស​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមការផ្សាយរបស់បាងកកប៉ុស្ដិ៍, រហូតមកដល់​ពេលនេះ ប៉ូលីស​បាន​សាកសួរ​មនុស្ស​យ៉ាងតិច​ប្រាំ​បីនាក់ ដែល​ក្នុងនោះ​មាន៥ នាក់​នៅលើ​ទូក, ម្ចាស់​ឃ្លាំង​ទូក​ពីរ និង​មនុស្ស​ម្នាក់ទៀត​ដែល​មិន​បញ្ចេញ​ឈ្មោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ម្ចាស់​ទូក​ បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​សៅរ៍​ថា ទោះបីជា​គាត់ និង​អ្នក​ផ្សេងទៀត​មិនបាន​ពាក់អាវ​ជីវិត​ក៏ដោយ ប៉ុន្តែ​ទូក​នេះ​ មាន​ឧបករណ៍​សង្គ្រោះ​ក្នុងករណី​មាន​អាសន្ន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក Tanupat បាន​និយាយថា លោកស្រី Wisapat នៅ​ខាងក្រោយ​ទូក នៅពេលដែល Tangmo បាន​ធ្លាក់​ចូលទៅក្នុង​ទន្លេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តារា​ស្រី​រូបនេះ ​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ទៅក្រោយ​ទូក​ដើម្បី​បន្ធូរ​អារម្មណ៍​ខ្លួនឯង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នាង Wisapat បាន​និយាយថា នាង​កំពុង​មើល​ទូរស័ព្ទដៃ​របស់​នាង ខណៈដែល Tangmo កាន់ជើង​របស់​នាង​នៅ​ខាងក្រោយ​ទូក មុនពេល​រអិល​ចូលទៅក្នុង​ទន្លេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កញ្ញា Idsarin អ្នកគ្រប់គ្រង Tangmo បាន​និយាយថា នាង​កំពុង​សម្លឹង​មើលទៅ​មាត់ទន្លេ នៅពេលដែល​គ្រោះថ្នាក់​បានកើត​ឡើង ហើយ​នាង​មិន​ចង់​ពាក់អាវ​ជីវិត​ទេ ខណៈដែល​នាង​ថតរូប​ក្នុង​ឈុត​សម្លៀកបំពាក់​របស់​នាង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញរឿងនេះ មហាជន ក៏ដូចម្ដាយរបស់ Tangmoផ្ទាល់ ជឿថា ការស្លាប់របស់កូនខ្លួន មិនមែនជារឿង​ឧប្បត្តិហេតុ​នោះទេ ហើយគេកំពុងដាក់ការសង្ស័យខ្លាំងទៅលើសម្ដីរបស់អ្នកចាត់ការរបស់នាង និងនារីឈ្មោះ Sand ដែលបានរួមដំណើរនៅលើទូកជាមួយ ដែលបានប្រាប់មហាជនថា Tangmo បានទៅបត់ជើងតូចនៅចុងទូក រួចក៏ធ្លាក់ចូលទៅក្នុងទឹក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ ក៏មានមេធាវីថៃល្បីម្នាក់ ចេញមុខមកទម្លាយអារម្មណ៍ពិត និងមានការបារម្ភផងដែរថា ការសម្ភាសន៍របស់សាក្សី ដែលនៅលើទូក មើលទៅមិនមានប្រយោជន៍ដល់រឿងក្តីរបស់ Tangmo ឡើយ ព្រោះមិនបាននិយាយទាក់ទងជាមួយនឹងអ្នកបើកទូក ដែលជាអ្នកត្រូវបានតុលាការចេញដីការចាប់ខ្លួន ហើយអាចនឹងត្រូវតុលាការលើកលែងឱ្យទៀត ដោយ​សារតែគ្មានការសង្ស័យគ្រប់គ្រាន់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្តទៀតថា ក្នុងក្តីនេះ ជនសង្ស័យជាអ្នកមានឋានៈ មានមុខមាត់ មានអ្នកប្រឹក្សា ដែលជាមេធាវីមានបទពិសោធន៍ខ្ពស់ ដូច្នេះ ខាងប៉ូលិសត្រូវធ្វើការឱ្យពេញទី បើមិនមិនអ៊ីចឹងទេ Tangmo ប្រាកដជាស្លាប់ដោយអយុត្តិធម៌ជាក់ជាមិនខាន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment