រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀងវ័យក្មេង វីរៈ និចត្រូវមហាជនខ្មែរផ្ទុះការពេញចិត្តនិងគាំទ្រជាខ្លាំង មានទាំងទេពកោសល្យច្រៀងយ៉ាងពិរោះហើយនោះ សូម្បីរូបសម្រស់របស់រូបនាង ក៏ត្រូវហ្វេនៗលួចសរសើរ ស្រស់ស្អាតពីកំណើតថែមទៀតផង។
ទន្ទឹមនឹងនេះ បើទោះបីទើបបាត់.បង់កូនថ្មីៗក៏ពិតមែន តែតារាចម្រៀងស្រីវ័យក្មេងរូបនេះ ពិតជា ដើរតួជាស្ត្រីរឹងមាំជាខ្លាំង មិនសម្រក់ទឹកភ្នែកឲ្យមហាជនឃើញហើយ ថែមទាំង ធ្វើឲ្យរីករាយនិងស្រស់ស្អាតជាងមុនថែមទៀត។
ជាពិសេសទៅទៀត ថ្មីៗនេះ ទៅចូលរួមមង្គលការមិត្តភក្តិ តារាស្រីរូបនេះ តុបតែងខ្លួនដូចព្រះនាងម្ចាស់ ក្នុងឈុតពណ៌បៃតង រំលេចពណ៌មាស មើលទៅប្រណីតខ្លាំង មិនតែប៉ុណ្ណោះ គួបផ្សំនឹងការដេគ័រ ក្នុងរោងជ័យ មើលទៅដូចក្នុងវិមានថែមទៀតនោះ តារាស្រីរូបនេះ ត្រូវហ្វេនៗប្រៀបសម្រស់ ស្រស់ស្អាតមិនចាញ់ព្រះនាងម្ចាស់ក្នុងរឿងនិទានប៉ុន្មានឡើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖







