ថៃ៖ ជុំវិញករណីធ្លាក់ទឹករបស់តារាសម្ដែងថៃ Tangmo នៅមានកន្លែងសង្ស័យជាច្រើន ជាមួយបុគ្គលដែលនៅកន្លែងកើតហេតុជាមួយនាង។ ជាមួយគ្នានេះដែរ ប៉ូលីសកំពុងតែធ្វើការយ៉ាងស្វាហាប់ ដើម្បីស្វែងរកមូលហេតុពិតប្រាកដពីក្រោយ ការធ្លាក់ទឹក របស់តារាស្រីនេះថា នាងពិតជាធ្លាក់ទឹកដោយសារតែ រអិលមែនឬយ៉ាងណា។

ថ្មីៗនេះ ក្រុមប៉ូលីសបានរកឃើញ តម្រុយ ដ៏គួរឲ្យចាប់អារម្មណ៍មួយទៅលើ បុរសម្នាក់ដែលគេស្គាល់ថា ជា Hi So នោះ ដោយរកឃើញអាវរបស់គេ មានស្នាមដាច់រហែក។ ម៉្យាងទៀត គេសង្ស័យថា កំឡុងពេលនៅលើទូក អាចមានការប្រតែប្រតប់គ្នាជាមួយ Tangmo ផងដែរ។

ចំណែកឯ អ្វីដែលកាន់តែគួរឲ្យសង្ស័យទៀតនោះគឺ គណនី IG របស់បុរសម្នាក់នេះ ក៏បានដាក់ជាគណនីសម្ងាត់ Private Account ដែលគណនីធម្មតាមិនអាចចូលឆែកមើលរូបភាពបាននោះទេ។ បកមកវិញ ប៉ូលីសកំពុងតែប្រមូលភស្ដុតាង មិនទាន់អាចកំណត់អំពីហេតុការណ៍ដែលបានកើតឡើងពិតប្រាកដនៅឡើយទេ៕
ប្រភពពីkhmerload
