កាន់តែសង្ស័យ! មហាជន ផ្អើលធ្វើវីដេអូ ត្រាប់តាមសម្ដីនាង Sand និយាយពីទិដ្ឋភាព Tangmo បត់ជើងលើទូក និងលើកជាសំណួរថា…

ប្រិយមិត្ត បានជ្រាបរួចមកហើយថា តារាស្រីថៃដ៏ល្បី Tangmo Patchararawirapong បានធ្លាក់ពីលើទូក ហើយបានបាត់ខ្លួននៅវេលាម៉ោង ២៣:០០ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈកំពុងដើរតាមដងទន្លេចៅប្រាយ៉ា ជាមួយមិត្តភក្តិចំនួន៥ នាក់ បុរស៣ នាក់ និងស្ត្រី២ នាក់។

ក្រោយមក សពTangmo ត្រូវបានគេប្រទះឃើញអណ្តែតក្នុងទន្លេ នៅវេលាម៉ោង១រសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ចម្ងាយប្រហែលមួយគីឡូម៉ែត្រពីកន្លែងដែលនាងបានធ្លាក់ពីទូកល្បឿនលឿនកាលពីយប់ថ្ងៃព្រហស្បតិ៍។

ករណីស្លាប់របស់តារាស្រីថៃដ៏ល្បី Tangmo បានក្លាយជាប្រធានបទដ៏រសើប របស់មហាជនទាំងក្នុងប្រទេសថៃ និងក្រៅប្រទេស ក្នុងការជជែកវែកញែក ថាជាករណីអ្វីឲ្យប្រាកដ ខណៈការស៊ើបអង្កេតរបស់ប៉ូលិសមិនទាន់បានបញ្ចប់នោះ។

កាលពីពេលថ្មីៗនេះ អ្នកចាត់ការផ្ទាល់របស់ Tangmo នាង Gatick បានចេញមុខមកធ្វើការបកស្រាយ និងបំភ្លឺ ចំពោះសំណួរបស់សមត្ថកិច្ច ដែលបានសួរថានៅពេលដែលTangmo កើតហេតុ តើនាងបាននៅទីណា?

ភ្លាមៗនោះ Gatick បានឆ្លើយយ៉ាងដូច្នេះថា «ខ្ញុំ​មិន​ដឹងថាមានរឿងបែបនេះ​ទេ ពេលខ្ញុំ​ដឹង​គឺថាMo(Tangmo)បាន​ដួល​ហើយ។ ខ្ញុំ​មិនអាច​ស្រមៃ​មើលពី​បញ្ហា​ផ្សេង​ទៀត​ដែល​យើង​មិន​ដឹងទេ។ មុនពេលកើតហេតុនោះPaul និង Bert បានប្តូរវេនគ្នាបើកទូក។

បន្ទាប់មកខ្ញុំក៏បានអញ្ជើញមិត្តចាស់២នាក់ទៀតមក។ ចំណែកឯខ្ញុំអត់មានរឿងអីជាមួយការងារនោះពីមុនទេ។ ចំណែកឯរឿងទូរស័ព្ទ របស់Tangmo អ្នកគ្រប់គ្រងGatick និយាយថាគាត់មិនស្គាល់ Password ទូរស័ព្ទ Tangmo ទេបើគាត់ត្រូវការយកប្រើគឺសួរ Tangmo គាត់ប្រាប់ហើយចុចចូលពិននឹងមិនចាំ Password ទេ។ គាត់បញ្ចាក់ថាគាត់មិនបានប៉ះពាល់អ្វីរបស់ Tangmo ទេ។

យ៉ាងណាមិញ Gatick បានបកស្រាយមូលហេតុដែលមិនមកប៉ុស្ដិ៍ប៉ូលីសគឺមកពីមិនដឹងថាគាត់ត្រូវមកចូលខ្លួលផ្ដល់ចម្លើយឲ្យប៉ូលីសទេដោយសារគិតថាចែ Tangmo គាត់មិនកើតអីទេ។

ដល់ស្អែកឡើងអ្នកក្នុងបណ្ដាញសង្គមគេថាឲ្យ Gatick ខ្លាំងពេក គាត់មានអារម្មណ៏ថាមិនសុវត្ថិភាពគាត់ក៏រកអ្នកមកពិភាក្សា ទើបគាត់មកផ្ដល់ចម្លើយយឺតពេល។ ចំណែកឯមូលហេតុដែល Gatick អត់ខលទៅប្រាប់ម៉ាក់ Tangmo គឺមកពីគាត់អត់ស្និទ្ធជាមួយម៉ាក់ Tangmo ហើយគាត់ថាខលប្រាប់ធ្វើអីបើខលប្រាប់ក៏ជួយអ្វីមិនបានដែលព្រោះគាត់មិនចេះហែលទឹកអីចឹងទៅ ចឹងគាត់ត្រូវខលទៅអ្នកជំនាញដែលមកជួយបានវិញ…»។

ម្តាយ​របស់ Tangmo បានផ្តល់​សម្ភាសន៍​ថា “​កា​ទីក​” ដែលជា​អ្នកចាត់ការ​ផ្ទាល់ខ្លួន ជា​មនុស្ស​ជិតស្និទ្ធ​បំផុត​ហើយក៏​ជា​ម្តាយបង្កើត​របស់​កូនស្រី​ធម៌​របស់ Tangmo និយាយ​កុហក​ និង​គេច​មុខ​ពី​គាត់​ចាប់ពី​ថ្ងៃកើតហេតុ​រហូត​ដល់ពេលនេះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់​ បាន​ព្រលយ​ពាក្យ​មក​ថា ​មាន​មិត្ត​ចាស់​របស់គាត់​បានផ្តល់​ឯកសារ​ ដែល​អាច​ទុកចិត្តបាន​ថា​កូនស្រី​គាត់​ត្រូវបាន​អញ្ជើញ​ទៅ​ញាំ​បាយ​និង​ជិះទូក​កំសាន្ត តែ​មិនមែនជា​ការទទួល​ការងារ​បែប Entertain ( ពាក្យ​ថា Entertain ក្នុងសង្គម​ថៃ មានន័យ​ជ្រៅ វា​សំដៅលើ​សេវាកម្ម​ទៅ​ញាំ​បាយ ទៅ​ដើរលេង ទៅ​ជប់លៀង​ឬ​បញ្ចប់​ដោយ​ការងារ​លើ​គ្រែ​)​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិត្ត​ជិតស្និទ្ធ​ម្នាក់ទៀត​ដែលជា​ពិធីករ​របស់ TV PooL ឈ្មោះ Anna និង​ជា​អ្នករក​ការងារ​និង​មើល​ថៃ Tangmo ម្នាក់ទៀត (​មិត្ត​ជិតដិត​រយៈ​17​ឆ្នាំ​) ក៏បាន​បញ្ជាក់​ដែរ​ថា Tangmo មិន​ទទួល​ការងារ​បែបនេះ​ដាច់ខាត ដោយ Tangmo ធ្លាប់​និយាយថា​ ការងារ​នេះ​បើ​ទទួល​ម្តង​គឺ​ត្រូវ​ទទួល​មួយជីវិត វា​ជា​អត្តសញ្ញាណ​បង្ហាញថា​មានតែ​តារា​ដែល​ធ្លាក់កូត​ឬ​ទាល់ច្រក​ប៉ុណ្ណោះ​ទើប​ធ្លាក់ខ្លួន​មក​ទទួល​ការងារ​នេះ Tangmo មា​ន​កិត្តិយស​គ្រប់គ្រាន់ និង​ស្រលាញ់​កេរ្តិ៍ឈ្មោះ​ខ្លាំង ដាច់ខាត​មិន​ប្រឡូកប្រឡាក់​ជាមួយ​របរ​បែបនេះ​ឡើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកសារ​ដែល​ម្តាយ Tangmo និយាយ​សំដៅទៅ “​កា​ទី​ក​” អាច​ទទួល​សេវាកម្ម Entertain ឲ្យ Tangmo ដោយ Tangmo មិន​បានដឹង​ខ្លួន ទើបតែ​ដឹង​ពេល​ឡើង​ទូក​ពី​កន្លែង​ញាំ​បាយល្ងាច​ ហើយ​មិន​ពេញចិត្ត​រួច​ទៅ​អង្គុយ​នៅ​ចុង​ទូក ឬក៏​អាច​ឈ្លោះ​គ្នា ដោយ​ប្រការ​ណាមួយ ឈានទៅដល់​ការធ្លាក់​ទឹក​ស្លាប់ ក្នុងខណពេល​ដែលមាន​មនុស្ស​លើ​ទូក​ដល់​ទៅ​5​នាក់ តែ​ជួយ​មិនបាន Tangmo ក៏​ចេះ​ហែល​ទឹក​អាចយ​ករួច​ខ្លួនឯងបាន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​រឿង​ថា​កូនស្រី​គាត់​ទៅ​បត់ជើងតូច​នៅ​ចុង​ទូក​រួច​ធ្លាក់ទឹក កាន់តែ​មិនអាច​ទៅរួច Tangmo ស្លៀក​សំលៀកបំពាក់​ដែល​ដេរ​ជាប់​គ្នា (Bodysuit) មានតែ​ស្រា.ត​ប៉ុណ្ណោះ​ទើប​អាច​បត់​ជើងបាន ហើយ​មនុស្ស​ស្រី​ឯណា​ទៅ​បត់ជើង​នៅមុខ​មនុស្ស 5-6 នាក់ នៅលើ​ទូក​តូច ជា​រឿង​មិនគួរ​ឲ្យ​ជឿ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពី Gatick ក្នុង​បទសម្ភាសន៍ នោះ នាង Sand ដែលជាមិត្តរួមទូក ក៏បាននិយាយពីថ្ងៃកើតហេតុថា ៖ «Tangmo បានចាប់តោងជើងនាងទាំងពីរដើម្បីតោងបត់ជើងតូច ពេលនោះនាងក៏មិនបានយកដៃតោងនាងវិញនោះដែរ ព្រោះរវល់តែដេកចុចទូរស័ព្ទ ហើយក្រោយមកទើបដឹងថានាងធ្លាក់ទឹក ក៏ចាប់ផ្តើមស្រែកប្រាប់គ្នា»។

ក្រោយនាង Sand បាននិយាយបែបនេះរួចហើយ ស្រាប់តែផ្ទុះការវែកញែកពីមហាជនថៃភ្លាម ដោយក្នុងនោះគេបានលើកឡើងថា បើ Tangmo យកដៃទាំងពីរចាប់ជើងរបស់នាង Sand នោះ តើមានដៃឯណានឹងទាញខោដើម្បីបត់ជើងតូចនោះ? ហើយនៅពេល Tangmo ធ្លាក់ទៅក្នុងទឹក ហេតុអ្វីបានជានាង Sand អត់មានឮសំឡេង និង ដឹងទាល់តែសោះនោះ?

ចម្លើយពីនាង Sand នៅក្នុងបទ​សម្ភាសន៍ នៅមុខអ្នកកាសែត និង ប៉ូលិសនេះដែរ បានធ្វើឱ្យមហាជនថៃសម្តែងការមិនពេញចិត្ត និង ហួសចិត្តយ៉ាងខ្លាំង រហូតដល់ធ្វើវីដេអូ Troll ពេញទឹកពេញដី ជាមួយនឹងការវែកញែកគ្មានទីបញ្ចប់៕

Related posts

Leave a Comment