ព្រឹកព្រលឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ តារាសម្ដែងស្រី សូ ដានីតា បានធ្វើឱ្យអ្នកគាំទ្រ និងអ្នកលេងបណ្ដាញសង្គមផ្ទុះចម្ងល់ជាខ្លាំង បន្ទាប់ពីនាងបានបង្ហោះសារជាសាធារណៈ ប្រកាសរកស្រី និងប្រពន្ធចុង ជូនស្វាមីបណ្ដូលចិត្ត
គឺតារាសម្ដែងលោក យុទ្ធ ឋានៈ ដែលរៀបរាប់ចំៗហើយច្បាស់ៗឥតលាក់លៀមដូច្នេះថា« ដំណឹងប្រកាស រកស្រី រឺ ប្រពន្ធចុងអោយប្តីខ្ញុំ មនុស្សថ្មីអាចឆាតជាមួយគាត់បានរឺ អ្នកមិត្តសិល្បះខ្លះដែលធ្លាប់ជាសង្សាគាត់ពីមុន បែរជាត្រូវគ្នាវិញក៏បាន»។
សារខ្លីប្រកាសក្ដែងមិនក្រែងមាត់ញាតិរបស់ សូដា នីតា នេះដែរ ប៉ុន្តែត្រូវបានគេដាក់សន្និដ្ឋានថាអាចជាពាក្យពេចន៍ឌឺដងប៉ុណ្ណោះ ខណៈដែលបច្ចុប្បន្នគេ
មើលឃើញថាជីវិតគូរវាងនាង និងស្វាមី រួមជាមួយកូនប្រុសបណ្ដូលចិត្ត គឺមានសុភមង្គលមិនធម្មតា មិនមានបញ្ហាអ្វីឡើយ។
ជាមួយគ្នានោះដែរ នៅពីក្រោមសំណេរខ្លីរបស់នាង គេឃើញមានអ្នកជិតស្និទចូលខមិនបញ្ចេញមតិបែបជួយសម្រួលថា« អេអូន យ៉ាងមិចហ្នឹង កុំអញ្ចឹងអី មានការអី និយាយគ្នាតាមសម្រួលទៅពៅ»៕ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖