ក្រោយ Gatick បំភ្លឺ ស្រាប់តែលេចចេញ វីដេអូ 3D ច្បាស់ៗ ធ្វើត្រាប់តាមស្ដែងៗពីសក​ម្មភាព ​Tangmo ធ្លាក់ទឹក (មានវីដេអូ)

ប្រិយមិត្ត បានជ្រាបរួចមកហើយថា តារាស្រីថៃដ៏ល្បី Tangmo Patchararawirapong បានធ្លាក់ពីលើទូក ហើយបានបាត់ខ្លួននៅវេលាម៉ោង 23:00 ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈកំពុងដើរតាមដងទន្លេចៅប្រាយ៉ា ជាមួយមិត្តភក្តិចំនួន៥ នាក់ បុរស៣ នាក់ និងស្ត្រី២ នាក់។

ក្រោយមក សពTangmo ត្រូវបានគេប្រទះឃើញអណ្តែតក្នុងទន្លេ នៅវេលាម៉ោង១រសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ចម្ងាយប្រហែលមួយគីឡូម៉ែត្រពីកន្លែងដែលនាងបានធ្លាក់ពីទូកល្បឿនលឿនកាលពីយប់ថ្ងៃព្រហស្បតិ៍។

ករណីស្លាប់របស់តារាស្រីថៃដ៏ល្បី Tangmo បានក្លាយជាប្រធានបទដ៏រសើប របស់មហាជនទាំងក្នុងប្រទេសថៃ និងក្រៅប្រទេស ក្នុងការជជែកវែកញែក ថាជាករណីអ្វីឲ្យប្រាកដ ខណៈការស៊ើបអង្កេតរបស់ប៉ូលិសមិនទាន់បានបញ្ចប់នោះ។

កាលពីពេលថ្មីៗនេះ អ្នកចាត់ការផ្ទាល់របស់ Tangmo នាង Gatick បានចេញមុខមកធ្វើការបកស្រាយ និងបំភ្លឺ ចំពោះសំណួរបស់សមត្ថកិច្ច ដែលបានសួរថានៅពេលដែលTangmo កើតហេតុ តើនាងបាននៅទីណា?

ភ្លាមៗនោះ Gatick បានឆ្លើយយ៉ាងដូច្នេះថា «ខ្ញុំ​មិន​ដឹងថាមានរឿងបែបនេះ​ទេ ពេលខ្ញុំ​ដឹង​គឺថាMo(Tangmo)បាន​ដួល​ហើយ។ ខ្ញុំ​មិនអាច​ស្រមៃ​មើលពី​បញ្ហា​ផ្សេង​ទៀត​ដែល​យើង​មិន​ដឹងទេ។ មុនពេលកើតហេតុនោះPaul និង Bert បានប្តូរវេនគ្នាបើកទូក។

បន្ទាប់មកខ្ញុំក៏បានអញ្ជើញមិត្តចាស់២នាក់ទៀតមក។ ចំណែកឯខ្ញុំអត់មានរឿងអីជាមួយការងារនោះពីមុនទេ។ ចំណែកឯរឿងទូរស័ព្ទ របស់Tangmo អ្នកគ្រប់គ្រងGatick និយាយថាគាត់មិនស្គាល់ Password ទូរស័ព្ទ Tangmo ទេបើគាត់ត្រូវការយកប្រើគឺសួរ Tangmo គាត់ប្រាប់ហើយចុចចូលពិននឹងមិនចាំ Password ទេ។ គាត់បញ្ចាក់ថាគាត់មិនបានប៉ះពាល់អ្វីរបស់ Tangmo ទេ។

យ៉ាងណាមិញ Gatick បានបកស្រាយមូលហេតុដែលមិនមកប៉ុស្ដិ៍ប៉ូលីសគឺមកពីមិនដឹងថាគាត់ត្រូវមកចូលខ្លួលផ្ដល់ចម្លើយឲ្យប៉ូលីសទេដោយសារគិតថាចែ Tangmo គាត់មិនកើតអីទេ។

ដល់ស្អែកឡើងអ្នកក្នុងបណ្ដាញសង្គមគេថាឲ្យ Gatick ខ្លាំងពេក គាត់មានអារម្មណ៏ថាមិនសុវត្ថិភាពគាត់ក៏រកអ្នកមកពិភាក្សា ទើបគាត់មកផ្ដល់ចម្លើយយឺតពេល។ ចំណែកឯមូលហេតុដែល Gatick អត់ខលទៅប្រាប់ម៉ាក់ Tangmo គឺមកពីគាត់អត់ស្និទ្ធជាមួយម៉ាក់ Tangmo ហើយគាត់ថាខលប្រាប់ធ្វើអីបើខលប្រាប់ក៏ជួយអ្វីមិនបានដែលព្រោះគាត់មិនចេះហែលទឹកអីចឹងទៅ ចឹងគាត់ត្រូវខលទៅអ្នកជំនាញដែលមកជួយបានវិញ…»។

ក្នុងនោះ តាមការសារភាពរបស់អ្នកចាត់ការផ្ទាល់របស់ Tangmo នាង Gatick និង អ្នករួមដំណើរនៅលើទូកជាមួយ នាង Sand នៅក្នុងការសម្ភាសន៍ កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ ត្រូវបានគេស្រង់សម្ដីយកមកធ្វើជាវីដេអូត្រាប់តាមបែប 3D ដើម្បីបកស្រាយ​ និងពន្យល់ហេតុការណ៍ទាំងមូល។

ក្នុងនោះវីដេអូនោះ បានបង្ហាញឱ្យឃើញតារាស្រី Tangmo បានដើរទៅចុងទូក រួចតោងជើង Sand ដើម្បីបត់ជើងតូច តែគ្រាន់តែបត់ជើងហើយភ្លាម នាងក៏ងើបឈរឡើង រួចក៏ស្រាប់តែផ្ងារក្រោយធ្លាក់ទៅក្នុងទឹកតែម្តង ហើយចំណែក Sand ក៏បានស្រែកហៅ អ្នកនៅខាងមុខភ្លាមៗផងដែរ៕ ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖


Related posts

Leave a Comment