ស្ងប់ស្ងែង​!វ៉ាន់នីឡាសរសើរជីវិតតស៊ូTangmoជាតារាល្បី បែរដាក់ខ្លួនលក់ខោអាវតាមចិញ្ចើមថ្នល់ដើម្បីដោះបំណុល……

ប្រិយមិត្ត បានជ្រាបរួចមកហើយថា តារាស្រីថៃដ៏ល្បី Tangmo Patchararawirapong បានធ្លាក់ពីលើទូក ហើយបានបាត់ខ្លួននៅវេលាម៉ោង 23:00 ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈកំពុងដើរតាមដងទន្លេចៅប្រាយ៉ា ជាមួយមិត្តភក្តិចំនួន៥ នាក់ បុរស៣ នាក់ និងស្ត្រី២ នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក សពTangmo ត្រូវបានគេប្រទះឃើញអណ្តែតក្នុងទន្លេ នៅវេលាម៉ោង១រសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ចម្ងាយប្រហែលមួយគីឡូម៉ែត្រពីកន្លែងដែលនាងបានធ្លាក់ពីទូកល្បឿនលឿនកាលពីយប់ថ្ងៃព្រហស្បតិ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណីស្លាប់របស់តារាស្រីថៃដ៏ល្បី Tangmo បានក្លាយជាប្រធានបទដ៏រសើប របស់មហាជនទាំងក្នុងប្រទេសថៃ និងក្រៅប្រទេស ក្នុងការជជែកវែកញែក ថាជាករណីអ្វីឲ្យប្រាកដ ក្នុងនោះក៏មានអ្នកខ្លះបានលើកឡើងពីជីវិតតស៊ូរបស់នាងមុនពេលបាត់បង់ជីវិតផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពីល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ផេកមួយឈ្មោះ «Thai Drama Zone» បានបង្ហោះរូបថតជាច្រើនសន្លឹករបស់ Tangmo ពេលកំពុងលក់ខោអាវ ហើយដាក់Captionថា «លក់ខោអាវផងថតរឿងផង ដើម្បីដោះបំណុលធនាគារ ពេលនេះជីវិតបានល្អប្រសើរហើយ តែបែរជាម៉ូត្រូវទៅទាំងមិនអស់អាល័យបែបនេះទៅវិញ។»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈនេះ តារាចម្រៀង វ៉ាន់ នីឡា បានចែករំលែកបន្ត ហើយលើកឡើងថា «ជ្រេញស្អប់ខ្ញុំក៏បាន ដែលខ្ញុំ share ពីគាត់ញឹក តែអ្វីដែលខ្ញុំអាណិតគាត់គឺដោយសារជីវិតគាត់តស៊ូ . គាត់ជាតារាថៃមានអ្នក follow ig ខ្ទង់លាននាក់ គេស្គាល់ពេញប្រទេស ហើយគាត់សុខចិត្តមកអង្គុយលក់ខោអាវក្រោមស្ពាន តើមានអ្នកល្បីមានមុខមាត់ប៉ុន្មាននាក់ដែរធ្វើដូចគាត់បាន ?.

ឥឡូវមិនចាំបាច់តារាល្បីទេ សូម្បីយើងគ្រប់គ្នានេះក៏អត់ទៅអង្គុយលក់ខោអាវតាមផ្លូវដែរ . សុំនិយាយរឿងមួយចុះ ខ្ញុំស្គាល់ក្មេងស្រស់ស្អាតម្នាក់ សូម្បី តុកតុក គាត់មិនជិះផង គាត់ថា សាច់ឈាមគាត់អោយជិះ PassApp ? ចឹងហើយបានជាខ្ញុំអាណិត ហើយសោកស្តាយដែលគាត់ស្លាប់ទៅទាំងដែលជីវិតរៀបហ្នឹងប្រសើរឡើង . ថែមទាំងស្លាប់ដោយវេទនាទៀត»។

គួរឱ្យដឹដែរថា បន្ទាប់ពីឪពុករបស់តារាស្រី Tangmo បានស្លាប់កាលពីថ្ងៃ ២០ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅនោះ តារាស្រីរូបនេះហាក់បានធ្លាក់ផុងជីវិតសោយសោកយ៉ាងខ្លាំង ក្នុងនោះមានទាំងការបាក់ទឹកចិត្ត ហើយសេដ្ឋកិច្ចគ្រួសារនាងក៏បានធ្លាក់ចុះ ព្រោះគេបានដឹងថានាងបានលក់ទ្រព្យសម្បត្តិអស់ជាច្រើនដើម្បីមើលជំងឺឪពុកកាលនៅរស់។

ទោះជាយ៉ាងណា តារាស្រីរូបនេះបានតតាំងជម្នះ និង បានប្រឹងងើបឡើងជាមួយភាពរឹងមាំចាប់អាជីពជាច្រើន ទាំងសម្តែង និង លក់ខោអាវមួយទឹករបស់ខ្លួនតាមចិញ្ចើមថ្នល់ មិនខ្វល់គិតថាខ្លួនជាតារាល្បី។

តាមការឱ្យដឹងនោះ តារាស្រី Tangmo ធ្លាប់បានប្រាប់ក្នុងបទសម្ភាសមួយកាលចុងខែមិថុនា ឆ្នាំ ២០២១ កន្លងទៅថា នាងមិនខ្វល់នឹងមនុស្សមើលងាយនាង ពេលបានឃើញនាង និង មិត្តប្រុសលក់ខោអាវជជុះផ្ទាល់ខ្លួននៅតាមចិញ្ចើមថ្នល់ឡើយ។ នាងបញ្ជាក់ទៀតថា នាងចង់សន្សំដើម្បីដោះបំណុល និង ដើម្បីយកកូនស្រីចិញ្ចឹមចូលរៀនសាលាល្អទៀតផង៕

ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment