ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ករណីស្លាប់របស់តារាស្រីថៃដ៏ល្បី Tangmo បានក្លាយជាប្រធានបទដ៏រសើប សម្រាប់មហាជនទាំងក្នុងប្រទេសថៃ និងក្រៅប្រទេស ក្នុងការជជែកវែកញែក ថាជាករណីអ្វីឲ្យប្រាកដនោះ។
ជុំវិញរណីនេះ មហាជន មានការសង្ស័យជាច្រើន ហើយម្ដាយរបស់ Tangmo ក៏មិនជឿថា កូនរបស់ខ្លួនស្លាប់ដោយសារឧប្បត្តិហេតុដែរ ថែមទាំងលើកឡើងរឿងមិនប្រក្រតីជាច្រើន ពាក់ព័ន្ធនឹង កាទីក ដែលជាអ្នកចាត់ការផ្ទាល់កូនស្រីរបស់ខ្លួននោះ។
ជាក់ស្ដែង បើយោងតាមទំព័រហ្វេសប៊ុកឈ្មោះ «Drama-Vibe» បានប្រមូលប្រភពពីគេហទំព័រKhaosod មកបញ្ជាក់ដូច្នេះថា «ម្តាយរបស់ Tangmo បានផ្តល់សម្ភាសន៍ថា “កាទីក” ដែលជាអ្នកចាត់ការផ្ទាល់ខ្លួន ជាមនុស្សជិតស្និទ្ធបំផុតហើយក៏ជាម្តាយបង្កើតរបស់កូនស្រីធម៌របស់ Tangmo និយាយកុហក និងគេចមុខពីគាត់ចាប់ពីថ្ងៃកើតហេតុរហូតដល់ពេលនេះ។
គាត់ បានព្រលយពាក្យមកថា មានមិត្តចាស់របស់គាត់បានផ្តល់ឯកសារ ដែលអាចទុកចិត្តបានថាកូនស្រីគាត់ត្រូវបានអញ្ជើញទៅញាំបាយនិងជិះទូកកំសាន្ត តែមិនមែនជាការទទួលការងារបែប Entertain ( ពាក្យថា Entertain ក្នុងសង្គមថៃ មានន័យជ្រៅ វាសំដៅលើសេវាកម្មទៅញាំបាយ ទៅដើរលេង ទៅជប់លៀងឬបញ្ចប់ដោយការងារលើគ្រែ)។
មិត្តជិតស្និទ្ធម្នាក់ទៀតដែលជាពិធីកររបស់ TV PooL ឈ្មោះ Anna និងជាអ្នករកការងារនិងមើលថៃ Tangmo ម្នាក់ទៀត (មិត្តជិតដិតរយៈ17ឆ្នាំ) ក៏បានបញ្ជាក់ដែរថា Tangmo មិនទទួលការងារបែបនេះដាច់ខាត ដោយ Tangmo ធ្លាប់និយាយថា ការងារនេះបើទទួលម្តងគឺត្រូវទទួលមួយជីវិត វាជាអត្តសញ្ញាណបង្ហាញថាមានតែតារាដែលធ្លាក់កូតឬទាល់ច្រកប៉ុណ្ណោះទើបធ្លាក់ខ្លួនមកទទួលការងារនេះ Tangmo មានកិត្តិយសគ្រប់គ្រាន់ និងស្រលាញ់កេរ្តិ៍ឈ្មោះខ្លាំង ដាច់ខាតមិនប្រឡូកប្រឡាក់ជាមួយរបរបែបនេះឡើយ។
ឯកសារដែលម្តាយ Tangmo និយាយសំដៅទៅ “កាទីក” អាចទទួលសេវាកម្ម Entertain ឲ្យ Tangmo ដោយ Tangmo មិនបានដឹងខ្លួន ទើបតែដឹងពេលឡើងទូកពីកន្លែងញាំបាយល្ងាច ហើយមិនពេញចិត្តរួចទៅអង្គុយនៅចុងទូក ឬក៏អាចឈ្លោះគ្នា ដោយប្រការណាមួយ ឈានទៅដល់ការធ្លាក់ទឹកស្លាប់ ក្នុងខណពេលដែលមានមនុស្សលើទូកដល់ទៅ5នាក់ តែជួយមិនបាន Tangmo ក៏ចេះហែលទឹកអាចយករួចខ្លួនឯងបាន។
ចំពោះរឿងថាកូនស្រីគាត់ទៅបត់ជើងតូចនៅចុងទូករួចធ្លាក់ទឹក កាន់តែមិនអាចទៅរួច Tangmo ស្លៀកសំលៀកបំពាក់ដែលដេរជាប់គ្នា (Bodysuit) មានតែស្រា.តប៉ុណ្ណោះទើបអាចបត់ជើងបាន ហើយមនុស្សស្រីឯណាទៅបត់ជើងនៅមុខមនុស្ស 5-6 នាក់ នៅលើទូកតូច ជារឿងមិនគួរឲ្យជឿ។
ចំណែក Hi So ទាំង2នាក់ពេលនេះត្រូវបានឃាត់ខ្លួនដើម្បីសួរចម្លើយ តែអាចធានាខ្លួនឲ្យនៅក្រៅឃុំបាន។ ក្នុងថ្ងៃដែលTangmo បាត់ខ្លួនភ្លាមៗ ពេលដែលម្តាយគាត់កំពុងទៅរកកូន មានមិត្តភក្តិTangmo ទូរសព្ទមករកឲ្យគាត់ឈប់និយាយជាមួយអ្នកកាសែត គេនឹងនាំទៅជួបកូនស្រីនិងអ្នកធំដែលគេមិននិយាយឈ្មោះ គាត់តបវិញថា ចង់យកគាត់ទៅសម្លាប់?
សាកសព Tangmo ត្រូវបានយកទៅធ្វើកោសល្យវិច័យ មានខ្សាច់នៅក្នុងសួតមានន័យថាធ្លាក់ទៅដល់បាតទន្លេ នៅមិនទាន់មានការបញ្ជាក់នៅឡើយថា Tangmo ស្លាប់មុនធ្លាក់ទឹកឬស្លាប់ក្រោយធ្លាក់ទឹក?។
ខណៈពេលនេះខាងតម្រួតថៃកំពុងដុតដៃជើងដើម្បីស៊ើបរឿងក្តីមួយនេះយ៉ាងកៀកកិតសង្ឃឹមថាជនរងគ្រោះនិងគ្រួសារទទួលបានយុត្តិធម៌ ក្នុងពេលដែលមហាជនតាមដានរឿងនេះជាប់មិនដាច់»។
គួរបញ្ជាក់ថា Tangmo Patchararawirapong កើតក្នុងឆ្នាំ ១៩៨៤ នៅប្រទេសថៃ។ នៅវេលាម៉ោង 23:00 ថ្ងៃទី 24 ខែកុម្ភៈ Tangmo Pataratida Patchararawirapong បានធ្លាក់ពីលើទូក ហើយបានបាត់ខ្លួន ខណៈកំពុងដើរតាមដងទន្លេចៅប្រាយ៉ា ជាមួយមិត្តភក្តិចំនួន 5 នាក់ បុរស 3 នាក់ និងស្ត្រី 2 នាក់។
ក្រោយមក សពTangmo ត្រូវបានគេប្រទះឃើញអណ្តែតក្នុងទន្លេ នៅវេលាម៉ោង១រសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ចម្ងាយប្រហែលមួយគីឡូម៉ែត្រពីកន្លែងដែលនាងបានធ្លាក់ពីទូកល្បឿនលឿនកាលពីយប់ថ្ងៃព្រហស្បតិ៍៕ ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូ ខាងក្រោម ៖