ម្ចាស់ និងអ្នកបើកទូកល្បឿនលឿន ដែលដឹកតារាស្រី Nida “Tangmo” Patcharaveerapong បណ្ដាលឲ្យស្លា.ប់នៅទន្លេ Chao Phraya ក្នុងទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែស និងប្រតិបត្តិការទូកគ្មានការអនុញ្ញាត។
លោក Pol Lt Col Uthen Hongthong ដែលជាប្រធានសួរចម្លើយនៅស្ថានីយប៉ូលីស Muang ក្នុងខេត្ត Nonthaburi បាននិយាយកាលពីថ្ងៃអាទិត្យថា ប៉ូលីសកាលពីយប់ថ្ងៃសៅរ៍ បានធ្វើការចោទប្រកាន់ជាផ្លូវការលើ Tanupat “Por” Lerttaweewit ដែលជាម្ចាស់ទូកល្បឿនលឿន និង Phaiboon “Robert” Trikanjananun ដែលជាអ្នកបើកបរទូក ដែលNida បានធ្លាក់ស្លាប់កាលពីថ្ងៃព្រហស្បតិ៍។
បុរសទាំងពីរនាក់ ដែលត្រូវបានតុលាការខេត្តNonthaburi ចេញដីកាចាប់ខ្លួននោះ ត្រូវបានចោទប្រកាន់ចំនួនពីរបទល្មើស គឺទី១ បើកកប៉ាល់គ្មានច្បាប់អនុញ្ញាត និងទី២ ចោទប្រកាន់ធ្ងន់ធ្ងរជាងនេះពីបទធ្វេសប្រហែសបណ្ដាលឲ្យមនុស្សស្លាប់។
ក្រោយមក ពួកគេ ត្រូវផាកពិន័យជាអតិបរមា 200,000 បាត ឬដាក់ពន្ធនាគារអតិបរមា 10 ឆ្នាំ ឬទាំង២។
លោក Tanupat បានទទូចកាលពីថ្ងៃសៅរ៍ថា ទូករបស់គាត់មានអាជ្ញាប័ណ្ណស្របច្បាប់ ប៉ុន្តែបានសារភាពថា ពន្ធលើទូកនៅឆ្នាំនេះគឺហួសពេលពីរបីថ្ងៃ។
មនុស្សបួននាក់ផ្សេងទៀតនៅលើទូកគឺ Idsarin “Gatick” Juthasuksawat ដែលជាអ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់ Tangmo; Wisapat “Sand” Manomairat, ស្ត្រីម្នាក់ផ្សេងទៀត; និង Nitas “Job” Kiratisoothisathorn ។
ប៉ូលីសបានសួរចម្លើយលោក Tanupat និងលោក Phaiboon នៅយប់ជ្រៅនៅប៉ុស្តិ៍ប៉ូលីស Muang ហើយអ្នកជំនាញប៉ូលីសត្រូវបានហៅឱ្យពិនិត្យមើលទូរស័ព្ទដៃរបស់ពួកគេដើម្បីបញ្ជាក់ពីការចោទប្រកាន់នៅចំពោះមុខមេធាវីរបស់ពួកគេ។
អ្នកទាំងពីរត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំកាលពីថ្ងៃអាទិត្យ៕
គួរបញ្ជាក់ថា ក្រុមអ្នកជួយសង្គ្រោះ បានរកឃើញសាកសពរបស់តារាសម្តែង Nida “Tangmo” Patcharaveerapong អណ្ដែតក្នុងទន្លេ Chao Phraya ក្បែរផែ Phibul Songkhram 1 ក្នុងខេត្ត Nonthaburi នាថ្ងៃសៅរ៍, ពីរថ្ងៃបន្ទាប់ពីនាងបានធ្លាក់ពីទូកល្បឿនលឿន។
ក្រុមអ្នកជួយសង្គ្រោះមកពីមូលនិធិ Ruamkanyu បានរាយការណ៍ថា សាកសពត្រូវបានគេប្រទះឃើញអណ្តែតក្នុងទន្លេប្រហែលម៉ោង 1.10 យប់ថ្ងៃសៅរ៍ ប្រហែលមួយគីឡូម៉ែត្រពីកន្លែងដែលនាងបានធ្លាក់ពីទូកល្បឿនលឿនកាលពីយប់ថ្ងៃព្រហស្បតិ៍៕