រាជធានីភ្នំពេញ ៖សព្វថ្ងៃនេះតារាសម្តែង និងជាតារាចម្រៀងផងនោះ លោក ឆឹម សក្កដា កំពុងតែទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់
ទស្សនិកជនជាអ្នកគាំទ្រ ហើយលោកក៏ត្រូវបានគេចាប់អារម្មណ៍ខ្លាំងថែមទៀត ពេលមានទំនាក់ទំនងស្នេហាគ្នាជាមួយនឹងតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា។
ដោយឡែកកាលពីយប់មិញនេះ គេឃើញ លោក ឆឹម សក្កដា បានបង្ហោះរូបភាពមួយសន្លឹកនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ភ្ជាប់ជាមួយសំណេរដែល
ជួបកើតឡើងមកលើរូបលោកជាច្រើន មួយរយៈពេលចុងក្រោយនេះរហូតច្រើនស្ទើតែបាត់បង់ជីវិតថែមទៀតផង ដោយក្នុងនោះ គួស្នេហ៍របស់ តារាចម្រៀង ពេជ្រ សាភា រូបនេះ ក៏បានសរសេរៀបរាប់ទាំងអារម្មណភ័ខ្លាចថា ៖
“ប៉ុន្មានថ្ងៃនេះមានរឿងកើតឡើងមកលើខ្ញុំច្រើនណាស់ សឹងតែបាត់បង់ជីវិតទៀតផង ! វាគួអោយខ្លាច រហូតពេទ្យថាខ្ញុំគិតច្រើន ប្រសៃប្រសាទ..
តេតាណុស…!!! វាពិតជាគួឲចង់សើច ព្រោះគេមិនបានឃើញអ្វីដឹងអ្វីដូចខ្ញុំ! វាបានផ្ដល់ជាមេរៀនអោយខ្ញុំយកមកបំបែកដើម្បីសរសេររឿងមួយ ដែលកើតមកពីការពិត”៕ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖