ចែក​គ្នា​ដឹង! យុវជន​ម្នាក់​ ចែករំលែក​ចំណេះដឹង​អំពី​បញ្ហា​វិបត្តិ​អ៊ុយ​ក្រែ​ន​ នា​ពេល​បច្ចុប្បន្ន ​អាន​ហើយ​ភ្លឺ​ភ្នែកចែស…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ, យុវជនខ្មែរម្នាក់ បានចែករំលែកចំណេះដឹងខ្លះៗពាក់ព័ន្ធនឹងវិបត្តិអ៊ុយក្រែន នាពេលបច្ចុប្បន្ន នៅលើគណនីហ្វេសប៊ុករបស់ខ្លួនឈ្មោះ «Veasna Chea» ដោយទទួលបានការចាប់អារម្មណ៍ជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះភ្ជាប់ជាមួយរូបភាព និងផែនទីជាច្រើនសន្លឹក យុវជនខាងលើ បានរៀបរាប់ដូច្នេះថា «ខ្ញុំ វាសនា សូម​ចែករំលែក​ចំណេះដឹង​បន្តិចបន្តួច​ដល់​បងប្អូន​ ដែលមាន​បំណង​ចង់ដឹង​អំពី​បញ្ហា​វិបត្តិ​អ៊ុយ​ក្រែ​ន​នាពេល​បច្ចុប្បន្ន​។ ជាដំបូង​ដើម្បី​យល់ដឹង​ពី​បញ្ហា​ភាព​តានតឹង​រវាង​រុស្ស៊ី និង​លោក ខាងលិច លើ​បញ្ហា​អ៊ុយ​ក្រែ​ន យើង​គប្បី​យល់ដឹង​ពី​ប្រវត្តិ​សង្ខេប​នៃ​វិបត្តិ និង​បញ្ហា​ក្រោយខ្នង​នៃ​វិបត្តិ​នេះ​សិន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វិបត្តិ​អ៊ុយ​ក្រែ​ន (​ភាគ​០១) បញ្ហា​វិបត្តិ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ចាប់ផ្តើម​ពី​ការតវ៉ា​នៅ​រដ្ឋធានី​គៀវ (Kiev) ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៣ ប្រឆាំងនឹង​អតីត​ប្រធានាធិបតី​របស់ខ្លួន លោក Victor Yanukovych ដែល​សម្រេចចិត្ត​លុបចោល​ការចុះ​កិច្ចព្រមព្រៀង​សមាហរណកម្ម​សេដ្ឋកិច្ច​ជាមួយ​សហគមន៍​អឺរ៉ុប ដោយសារ​លោក​ទទួលរ​ង​ការគាបសង្កត់​ពី​វិមាន​គ្រី​ម​ឡាំង ក្រោម​បញ្ជា​របស់លោក​ប្រធាន​ធាប​តី​រុស្ស៊ី វ្លា​ដេ​មៀ ពូ​ទីន (Vlademir Putin) ហើយ​លោក​ក៏​ជាម​នុស្ស​ស្និទ្ធ​នឹង​លោកពូ​ទីន​ផងដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការតវ៉ា​នេះ ​បាន​រីក​រាលដាល​កាន់តែខ្លាំង​ឡើង និង​បង្កឱ្យមាន​ការបង្ក្រាប​យ៉ាងខ្លាំង​ពី​កម្លាំង​សន្តិសុខ​អ៊ុយ​ក្រែ​ន​មកលើ​ហ្វូង​ប៉ា​តុ​ករ និង​បានអូសបន្លាយ​មកដល់​ខែកុម្ភៈ ឆ្នាំ​២០១៤ បង្កឱ្យមាន​ការតវ៉ា​កាន់តែ​ច្រើនឡើង​ក្នុង​ទ្រង់ទ្រាយ​ធំ និង​បានធ្វើឱ្យ​លោក Victor Yanukovych រត់​ភៀសខ្លួន​ចេញពី​អ៊ុយ​ក្រែ​ន​ទៅ​ជ្រកកោន​នៅ​រុស្ស៊ី ក្រោម​ការធានា​សន្តិសុខ​ពី​រុស្ស៊ី​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ខែមីនា ឆ្នាំ​២០១៤ កងទ័ព​រុស្ស៊ី​បាន​លើកទ័ព​ចូលកាន់​កាប់​ឧបទ្វីប​គ្រី​មៀ (Crimea) ដោយ​សម្អាង​លេស​ថា​ជា​សិទ្ធិ​ក្នុងការ​ការពារ​ប្រជាពលរដ្ឋ​ដើមកំណើត​រុស្ស៊ី​របស់ខ្លួន (R2P-Rights to Protect) ដែល​រស់នៅ​តំបន់​នោះ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ណាមួយ​ពី​អ៊ុយ​ក្រែ​ន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​បាន​កាន់កាប់​តំបន់​គ្រី​មៀ​រួចមក ប្រជាជន​នៅក្នុង​តំបន់​នេះ​ដែល​ភាគច្រើន​ជា​ពលរដ្ឋ​រុស្ស៊ី និង​និយាយ​ភាសា​រុស្ស៊ី​បានប្រកាស​ផ្តាច់ខ្លួន​ពី​អ៊ុយ​ក្រែ​ន និង​ដោយមាន​ការគាំទ្រ​ពី​រុស្ស៊ី​ក៏បាន​រៀបចំ​ការធ្វើប្រជាមតិ​(Referendum)​របស់​ប្រជាជន​នៅ​គ្រី​មៀ ដើម្បី​ចូល​ជា​ផ្នែក​មួយ​នៃ​ដែនដី​រុស្ស៊ី ដោយ​ជា​លទ្ធផល​ប្រជាជន​ភាគច្រើន​បាន​គាំទ្រ​ការចូល​ជា​ផ្នែក​មួយ​នៃ​ដែនដី​រុស្ស៊ី​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វិបត្តិ​នេះ​នៅតែ​បន្ត​កើនឡើង និង​រីក​សាយភាយ ថ្វីបើ​តំបន់​គ្រី​មៀ​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ដែនដី​រុស្ស៊ី​ក៏ដោយ ដោយ ០២​ខែក្រោយ​មក ក៏បាន​រីក​រាលដាល​ទៅដល់​តំបន់ Donetsk និង Luhansk ដែល​តំបន់​ទាំងពីរ​នេះ​នៅ​ក្នុ​តំបន់ Donbass ភាគ​ខាងកើត​របស់​ប្រទេស​អ៊ុយ​ក្រែ​ន និង​ដោយមាន​ការគាំទ្រ​ពី​រុស្ស៊ី​ទៅលើ​ក្រុម​បំបែក​ខ្លួន​នៅ​តំបន់​ទាំងពីរ​ក៏បង្ក​ឱ្យមាន​ការប្រយុទ្ធ​គ្នា​រវាង​កងទ័ព​អ៊ុយ​ក្រែ​ន និង​ក្រុម​បំបែក​ខ្លួន​នៅ​តំបន់​ទាំងពីរ​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​ហើយ​ក្រុម​ទាំងនេះ​បាន​បន្តកាន់កាប់​តំបន់​ទាំងពីរ ដោយ​ផ្តាច់​ចេញពី​អ៊ុយ​ក្រែ​ន និង​ប្រកាស​ឯករាជ្យ​ពី​អ៊ុយ​ក្រែ​ន​ជា​សាធារណរដ្ឋ Donetsk និង Luhansk (Donbass Region) ជា​ពីរ​ដាច់ដោយឡែក​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជម្លោះ​នៅ​តំបន់ Donetsk និង Luhansk ឬ​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​បាន​បន្ត​រហូតមកដល់​បច្ចុប្បន្ន​ដែល​កន្លងមក​មានការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​អ៊ុយ​ក្រែ​ន និង​ក្រុម​ផ្តាច់ខ្លួន​នៅ​តំបន់ Donetsk និង Luhansk ដែល​គាំទ្រ​ដោយ​រុស្ស៊ី​។ មកដល់ពេលនេះ គិត​ចាប់ពី​ឆ្នាំ​២០១៤​មក ជម្លោះ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន បានសម្លាប់​មនុស្ស​ប្រមាណ ១៤,០០០ នាក់ រងរបួស​រាប់សែន​នាក់ និង​មនុស្ស​រាប់លាន​នាក់​ត្រូវ​ជម្លៀស​ខ្លួន​ពី​លំនៅឋាន ព្រមទាំង​បង្កឱ្យមាន​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​យ៉ាងខ្លាំង​។ ជាការ​ឆ្លើយតប​ទៅនឹង​ការចូល​កាន់កាប់ និង​កាត់​តំបន់​គ្រី​មៀ​ជា​ដែនដី​របស់​រុស្ស៊ី និង​ការគាំទ្រ​ក្រុម​បំបែក​ខ្លួន​នៅ​តំបន់ Donetsk និង Luhank សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​បានដាក់​ទណ្ឌកម្ម​ជាច្រើនលើក​ទៅលើ​រុស្ស៊ី ប៉ុន្តែ​ការដាក់ទណ្ឌកម្ម​នេះ​ហាក់ដូចជា​មិនបាន​ធ្វើឱ្យប៉ះពាល់​ដល់​មេដឹកនាំ ឬ​មន្ត្រី​ធំៗ​របស់​រុស្ស៊ី​ឡើយ ប៉ុន្តែ​ធ្វើឱ្យ​រូបិយវត្ថុ​រុស្ស៊ី Ruble ធ្លាក់ចុះ រួមទាំង​សេដ្ឋកិច្ចជាតិ​ធ្លាក់ចុះ និង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រជាជន​រុស្ស៊ី​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ខែកក្កដា ឆ្នាំ​២០១៤ យន្តហោះ​មួយគ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរ​ម៉ា​លេ​ស៊ី (Malaysian Airlines) ហោះ​ចេញពី​ទីក្រុង​អាំង​ស្ទែរ​ដាំ (​រដ្ឋធានី​របស់​ប្រទេស​ហូ​ឡង់​) ឆ្ពោះ​មក​ប្រទេស​ម៉ា​លេ​ស៊ី ត្រូវបាន​បាញ់​ទម្លាក់​នៅ​តំបន់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ដែល​គ្រប់គ្រង​ដោយ​ក្រុម​ផ្តាច់ខ្លួន​នៅ​តំបន់ Luhanks និង Donetsk បណ្តា​ឱ្យ​មនុស្ស​ទាំងអស់ ២៩៨​នាក់ ស្លាប់បាត់​បង់ជីវិត​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស៊ើប​អង្កេត​មកពី​ប្រទេស​ហូ​ឡង់​បាន​បើក​ការស៊ើបអង្កេត និង​បាន​សន្ម​ត់ នៅ​ថ្ងៃទី​១៥ ខែតុលា ថា​យន្តហោះ​នេះ​ត្រូវបាន​បាញ់​ទម្លាក់​ដោយ​ដោយ​គ្រាប់​មី​ស៊ី​ល ផលិត​ដោយ​រុស្ស៊ី និង​នៅ​ឆ្នាំ​២០១៦ បាន​សន្ម​ត់​ថា​គ្រាប់​មី​ស៊ី​ល​នេះ​ត្រូវបាន​ផ្គត់ផ្គង់​ដោយ​រុស្ស៊ី​។ ចាប់តាំងពី​ឆ្នាំ​២០១៥​មក ប្រទេស​បារាំង រុស្ស៊ី អាល្លឺម៉ង់ និង​អ៊ុយ​ក្រែ​ន​បាន​ព្យាយាម​ដោះស្រាយ​វិបត្តិ​នេះ និង​បញ្ចប់​បទ​ឈប់​បាញ់ រហូត​ឈានដល់​កិច្ចព្រមព្រៀង​ឈប់​បាញ់ ដែល​គេ​ហៅថា Mink Accords II ដែល​ធ្វើឡើង​នៅ​រដ្ឋធានី Mink ប្រទេស​បេឡា​រុស ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ​មិន​ទទួលបាន​ជោគជ័យ​ឡើយ ដោយ​បន្ត​បន្ទាប់មក​មានការ​បាញ់​ដាក់គ្នា​រវាង​កងកម្លាំង​អ៊ុយ​ក្រែ​ន និង​ក្រុម​បំបែក​ខ្លួន​នៅ​តំបន់ Donbass​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ខែមីនា ឆ្នាំ​២០១៨ សហរដ្ឋអាមេរិក ក្រោម​រដ្ឋបាល​លោក Donald Trump បានអនុម័ត​លក់ស​ព្វា​អាវុធ​ប្រឆាំង​រថក្រោះ​ទៅឱ្យ​អ៊ុយ​ក្រែ​ន ជា​លើកដំបូង​។ នៅ​ខែតុលា ឆ្នាំ​២០១៨ អ៊ុយ​ក្រែ​ន​បាន​ចូលរួម​ជាមួយ​សហរដ្ឋ​អាមេរិក និង​ប្រទេស ០៧​ផ្សេងទៀត ដែលជា​សមាជិក​អង្គការ​ណា​តូ ឬ​អូតង់ (NATO) ក្នុង​លំ​ហាត់​សមយុទ្ធ​តាម​ដែនអាកាស​នៅ​ភាគ​ខាងលិច ប្រទេស​អ៊ុយ​ក្រែ​ន​។ លំ​ហាត់​យោ​ធាន​នេះ​ធ្វើឡើង​ក្រោយ​រុស្ស៊ី​ធ្វើ​សមយុទ្ធ​យោធា​ធំ​បំផុត​មិន​ធ្លាប់មាន​ពីមុនមក ចាប់តាំងពី​ការ​ដួល​រំលំ​នៃ​សហភាពសូវៀត​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ហា​ជម្លោះ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​បង្ក​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេភាគី​រវាង​សហរដ្ឋអាមេរិក រួមទាំង​អឺរ៉ុប ជាមួយនឹង​រុស្ស៊ី​។ សូម​ជម្រាប​ដែរ​ថា ពាក់ព័ន្ធ​នឹង​តំបន់​គ្រី​មៀ​វិញ ដែល​រុស្ស៊ី​បាន​បញ្ចូល​ជា​ដែនដី​របស់ខ្លួន រុស្ស៊ី​បាន​កសាង​ស្ពាន​មួយ​ហៅថា ស្ពាន​គ្រី​មៀ ឬ​ហៅថា​ស្ពាន Kerch ដែល​ភ្ជាប់​ពី​ដែន​ដីគោក​របស់​រុស្ស៊ី​មក​តំបន់​គ្រី​មៀ ដែល​ឆ្លង​សមុទ្រ ឬ​ច្រក Kerch មាន​ប្រវែង ១៩​គម និង​ជា​ស្ពាន​ដំបូង​ដែល​វែង​ជាងគេ​សម្រាប់​ការសាងសង់​របស់​រុស្ស៊ី និង​វែង​ជា​គេ​នៅ​អឺរ៉ុប ហើយ​ការសាងសង់​នេះ​គឺ​អស់​ទឹកប្រាក់​ក្នុង​ទំហំ​ប្រមាណ ២២៧ ពាន់​លាន​រូប​ល​រុស្ស៊ី ឬ​ស្មើនឹង ២ ពាន់ ៦៩៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក និង​ត្រូវបាន​សម្ភោ​ធ​ដាក់ឱ្យ​ប្រាស់​នៅ​ខែធ្នូ ឆ្នាំ​២០១៩​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់តាំងពី​រុស្ស៊ី​បាន​កាន់កាប់ និង​កាត់​បញ្ចូល​តំបន់​គ្រី​មៀ ជា​ដែនដី​ខ្លួន​ក៏ដូចជា​គាំទ្រ​ទៅដល់​ក្រុម​ផ្តាច់ខ្លួន​នៅ​តំបន់ Donetsk និង Luhanks នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​មក សហរដ្ឋអាមេរិគ ក៏ដូចជា​អង្គការ​ណា​តូ និង​សហគមន៍​អឺរ៉ុប​បាន​ពង្រឹង​ទំនាក់ទំនង​យ៉ាងខ្លាំង​ក្នុង​លក្ខណៈ​ផ្លូវការ និង​មិន​ផ្លូវការ ថ្វីបើ​អ៊ុយ​ក្រែ​ន​មិនមែនជា​សមាជិក​អង្គការ​ណា​តូ ឬ​សហភាព​អឺរ៉ុប​ក៏ដោយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំនួយ​ផ្នែក​ហិរញ្ញ​វ​ត្តុ និង​យោធា​ជាច្រើន​បន្ត​ហូរ​ចូល​អ៊ុយ​ក្រែ​ន រួមទាំង​ការលក់​សព្វាវុធ ដែល​នេះ​បាន​បង្ក​ឱ្យ​លោក​ប្រធានាធិបតី​រុស្ស៊ី វ្លា​ដេ​មៀ ពូ​ទីន មានការ​ខឹងសម្បា​រយ៉ា​ង​ខ្លាំង ដោយ​ចោទ​សហរដ្ឋអាមេរិក និង​អង្គការ​ណា​តូ​ថា​មានបំណង​ពង្រីក​ឥទ្ធិពល​មកកាន់​តំបន់​អឺរ៉ុប​ខាងកើត ការឡោមព័ទ្ធ​ប្រទេស​រុស្ស៊ី​ទាំង​សេដ្ឋកិច្ច យោធា និង​ការទូត ព្រមទាំង​មានបំណង​បញ្ចូល​ប្រទេស​អ៊ុយ​ក្រែ​ន​ជា​សមាជិក​អង្គការ​ណា​តូ និង​សហភាព​អឺរ៉ុប (European Union) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ពូ​ទីន ប្រឆាំង​ដាច់ខាត​នៅ​ផែនការ​របស់​ណា​តូ ក្នុងការ​ពង្រីក​ឥទ្ធិពល​មក​តំបន់​អឺរ៉ុប​ខាងកើត ជាពិសេស​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ដែលមាន​ព្រំដែន​ជាប់​រុស្ស៊ី និង​ជា​តំបន់​យុទ្ធសាស្ត្រ​ភូមិសាស្ត្រ​នយោបាយ ដ៏​សំខាន់បំផុត​របស់​រុស្ស៊ី ដែល​រុស្ស៊ី​មិនអាច​ឈរ​មើល ឬ​លើក​លែងឱ្យ​ផែនការ​នេះ​សម្រេច​បានឡើយ​។ អ៊ុយ​ក្រែ​ន​ជា​ដែនដី​ភូមិសាស្ត្រ​នយោបាយ​ដ៏​សំខាន់​សម្រាប់​រុស្ស៊ី ដូចគ្នា​នឹង​ប្រទេស​ហ្សុ​ក​ហ្ស៊ី ( Georgia) ដែរ​។ ជាក់ស្តែង នៅ​ឆ្នាំ​២០០៨ រុស្ស៊ី​ក្រោម​ការដឹកនាំ​ពី​លោក Dmitry Medvedev ដែលជា​ប្រ​ធានា​ធិ​ប​តិ និង​លោកពូ​ទីន ជា​នាយករដ្ឋមន្ត្រី​បាន​ឈ្លានពាន និង​បង្ក​សង្គ្រាម​ជាមួយ​ហ្សុ​ក​ហ្ស៊ី ក្រោយ​ប្រទេស​នេះ មានបំណង​ចូល​ជា​សមាជិក​អង្គការ​ណា​តូ និង​សហគមន៍​អឺរ៉ុប​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាព​តានតឹង​សាជាថ្មី​នៃ​វិបត្តិ​អ៊ុយ​ក្រែ​ន​, វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​ចាប់ផ្តើម​មាន​ភាព​តានតឹង​ឡើងវិញ​នៅ​ខែតុលា ឆ្នាំ​២០២១ នៅពេល​កងទ័ព​រុស្ស៊ី​ត្រូ​ប្រមាណ​ជាង​១០០,០០០ នាក់ ត្រូវបាន​ដាក់ពង្រាយ​នៅតាម​ព្រំដែន​ជាប់​ប្រទេស​អ៊ុយ​ក្រែ​ន នៅ​បី​ផ្នែក ឡោមព័ទ្ធ​អ៊ុយ​ក្រែ​ន​។ មកដល់ពេលនេះ យោងតាម​របាយការណ៍​ចារកម្ម​របស់​សហរដ្ឋ​អាមេរិក កងទ័ព​រុស្ស៊ី​ប្រមាណ ១៩០,000​នាក់ ត្រូវបាន​ពង្រាយ​នៅ​ជុំវិញ​អ៊ុយ​ក្រែ​ន តាម​បណ្តោយ​ព្រំដែន​រុស្ស៊ី និង​បេឡា​រុស ជាមួយ​អ៊ុយ​ក្រែ​ន​។ តើ​លោក វ្លា​ដេ​មៀ ពូ​ទីន ចង់បា​អ្វី​ទើបបាន​ពង្រាយ​ទ័ព​ជាង ១០​ម៉ឺន​នាក់ នៅតាម​ព្រំដែន​ជាប់​អ៊ុយ​ក្រែ​ន​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ខែធ្នូ ឆ្នាំ​២០២១ រុស្ស៊ី​ធ្វើ​សេចក្តីព្រាង​សន្ធិសញ្ញា​ចំនួន​ពីរ ដែល​បានចែង​អំពី​សំណើ​ឱ្យ​សហរដ្ឋអាមេរិក ក៏ដូចជា​អង្គការ​ណា​តូ​ធ្វើការ​យល់ព្រម​ជា​លាយ​លក្ខ​អក្សរ​ដែលមាន​ការចង​ក្នុង​ក្របខណ្ឌ​គតិយុត្តិ លើ​ការធានា​សន្តិសុខ​មកលើ​ខ្លួន ដូច​មាន​ខាងក្រោម​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. ធានាថា​ប្រទេស​អ៊ុយ​ក្រែ​ន​នឹងមិន​ចូល​ជា​សមាជិក​អង្គការ​ណា​តូ និង​សហភាព​អឺរ៉ុប​ ២. ស្នើ​ដក​អាវុធ​នុយក្លេអ៊ែរ​ចេញពី​អឺរ៉ុប និង​កាត់បន្ថយ​កងទ័ព​ណា​តូ​ចេញពី​តំបន់​អឺរ៉ុប​ខាងកើត​ ៣. ធានាថា​អង្គការ​ណា​តូ​នឹង​ឈប់​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​នៅ​តំបន់​អឺរ៉ុប​ខាងកើត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការ​ឆ្លើយតប ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន ( Joe Biden) ឆ្លើយតប​បដិសេដ​លើ​សំណើ​ខាងលើ ព្រោះ​សំណើ​ខាងលើ​មិនអាច​ទៅរួច និង​ជា​សំណើ​ក្នុងន័យ​មិនឱ្យ​ណា​តូ និង​សហរដ្ឋអាមេរិក​ឯកភាព​បាន ព្រោះ​រុស្ស៊ី​មានបំណង​ឈ្លានពាន​អ៊ុយ​ក្រែ​ន​ស្រាប់ ហើយ​បើ​ណា​តូ​យល់ព្រម​នឹង​សំណើ​នេះ ក៏​រុស្ស៊ី​នឹង​ពង្រីក​ឥទ្ធិពល​ខ្លួន​ឡើងវិញ​នៅ​តំបន់​អឺរ៉ុប​ដែរ ហើយ​លោក​បាន​អះអាងថា​អ៊ុយ​ក្រែ​ន​ជា​រដ្ឋ​អធិបតេយ្យ និង​មាន​សិទ្ធ​លើ​ការចូលរួម ប៉ុន្តែ​លោក​គូសបញ្ជាក់ថា​ការចូល​ជា​សមាជិកភាព​របស់​អ៊ុយ​ក្រែ​ន​ក្នុង​អង្គការ​ណា​តូ​នឹងមិន​ធ្វើឡើង​នាពេល​ភ្លាមៗ​នាពេលខាងមុខ​ឡើយ​។ វិបត្តិ​នេះ​នៅ​តែង​បន្ត​ភាព​តានតឹង​ដោយ​កន្លងមក​ភាគី​រុស្ស៊ី ដែលមាន​រដ្ឋមន្ត្រីការបរទេស លោក Sergei Larov បន្ត​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម​ភាគី លោក Anthony Blinken រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក លោកស្រី Liz Truss រដ្ឋមន្ត្រីការបរទេស​អង់គ្លេស ជំនួប​រវាង​លោក Vlademir Putin ជាមួយ​ប្រធានាធិបតី​បារាំង លោក Emmauel Macron និង​អធិការបតី​អាល្លឺម៉ង់​ទើប​ឡើងកាន់តំណែង លោក Olaf Scholz ប៉ុន្តែ​មិន​ទទួលបាន​លទ្ធផល​ផ្នែក​តាម​មធ្យោបាយ​ពិភាក្សា​ការទូត​ឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុអ្វី​លោក ពូ​ទីន ប្រឆាំង​ដាច់ខាត​ទៅលើ​សមាជិកភាព​របស់​អ៊ុយ​ក្រែ​ន​នៅក្នុង​អង្គការ​ណា​តូ ឬ​សហភាព​អឺរ៉ុប​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មាន​កត្តា​ពីរ​យ៉ាង​៖ ជាដំបូង រុស្ស៊ី​មិន​ខ្លាច​ផែនការ​ផ្តួលរំលំ​រដ្ឋាភិបាល​របស់ខ្លួន ការឈ្លានពាន​រុស្ស៊ី និង​ការទម្លាក់​រូបលោក​ពី​សំណាក់​សហរដ្ឋអាមេរិក និង​លោកខាងលិច​ឡើយ តែ​រុស្ស៊ី​ខ្លាច​អ៊ុយ​ក្រែ​ន​ក្លាយជា​ប្រទេស​ប្រជាធិបតេយ្យ​ពេញលេញ​ដូច​លោកខាងលិច នៅពេល​ប្រទេស​នេះ​ចូល​ជា​សមាជិក​ណា​តូ ឬ​សហភាព​អឺរ៉ុប ព្រមទាំង​ចំណង​ជិតស្និទ្ធ​ជាមួយ​លោកខាងលិច ពីព្រោះ​នៅពេល​អ៊ុយ​ក្រែ​ន​មានការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច យោធា ការទូត​ជិតស្និទ្ធ​ជាមួយ​លោកខាងលិច នោះ​នឹងធ្វើ​ឱ្យមាន​អស្ថិរភាព និង​ជះឥទ្ធិពល​ដល់​ប្រជាជន​រុស្ស៊ី​នៅក្នុង​ប្រទេស​ខ្លួន នៅពេល​ឃើញ​អ៊ុយ​ក្រែ​ន​មានការ​រីកចម្រើន ហើយនឹង​ទាមទារ​អោយ​រុស្ស៊ី​ធ្វើ​ប្រជា​ធិ​តេ​យ្យ កំណែទម្រង់សេដ្ឋកិច្ច​ដូច​លោកខាងលិច និង​ប្រឆាំង​របប​ផ្តាច់កា​រលើ​លោកពូ​ទីន ដែល​នេះ​នឹង​នាំឱ្យមាន​អស្ថិរភាព​កាន់តែខ្លាំង​នៅ​រុស្ស៊ី​នាពេល​អនាគត និង​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ការដឹកនាំ​របស់​លោកពូ​ទីន​ប្រសិនបើ​រឿងនេះ​កើតឡើង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កត្តា​ទី​ពីរ​គឺ​ពូ​ទីន​មានការ​ឈឺចាប់ និង​គុំ​គួ​ន នឹង​ប្រទេស​លោកខាងលិច មាន​អង្គការ​ណា​តូ​ជាដើម​ដែល​នៅតែ​បន្ត​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​មក​តំបន់​អឺរ៉ុប​ខាងកើត ជាពិសេស​គឺមាន​បំណង​បញ្ចូល​អ៊ុយ​ក្រែ​ន​ជា​សមាជិកភាព ដែល​នេះ​ជា​បញ្ហា​លោកពូ​ទីន បាន​បញ្ជាក់ថា​មិនអាច​ទទួលយកបាន និង​ថា​អ៊ុយ​ក្រែ​ន និង​លោកខាងលិច​បាន​ឆ្លង​ចូល​បន្ទាត់​ក្រហម​របស់ខ្លួន ដែល​ធ្វើឱ្យប៉ះពាល​យ៉ាងធ្ងន់ធ្ងរ​លើ​សន្តិសុខ​ខ្លួន​។ ជាពិសេស​ទៅនោះ ដូច​យើង​ដឹង​ស្រាប់ អង្គការ​ណា​តូ​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៤៩ ក្នុង​គោលបំណង​ទប់ស្កាត់​លទ្ធិកុម្មុយនីស្ត និង​ការពារ​ប្រទេស​នៅ​អឺរ៉ុប​ពី​ការធ្លាក់​ចូល​របប​កុម្មុយនីស្ត​ដែលមាន​សហភាពសូវៀត​ជា​អ្នកដឹកនាំ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ឆ្នាំ​១៩៩១ ក្រោយពី​សហភាពសូវៀត​បាន​ដួល​រំលំ​មក រដ្ឋ​អតីត​ចំណុះ​រដ្ឋ​របស់​សហភាព​សូ​វៀត ១៥ បានប្រកាស​ឯករាជ្យ​ចេញពី​សហភាពសូវៀត រួមទាំង​អ៊ុយ​ក្រែ​ន​ផងដែរ ហើយ​ក្រោយមក​ដែនដី​នៅសល់​ក៏​ប្រែក្លាយជា​ប្រទេស​រុស្ស៊ី​។ ក្រោយ​ឆ្នាំ​១៩៩១ សហរដ្ឋអាមេរិក ដែលមាន​ប្រធានាធិបតី​អាមេរិក លោក Bill Clinton និង​ណា​តូ បាន​គូសបញ្ជាក់​ធានា​ដល់​រុស្ស៊ី ដែល​ពេលនោះ​លោក Boris Yelsin ជា​ប្រធានាធិបតី​ទីមួយ​របស់​រុស្ស៊ី ថា​ណា​តូ​នឹងមិន​ពង្រីក​សមាជិកភាព​របស់ខ្លួន​នៅ​អឺរ៉ុប ក៏ដូចជា​ប្រទេស​អតីត​ក្រោម​ចំណុះ​សហភាពសូវៀត​ឡើយ​។ ប៉ុន្តែ​ណា​តូ និង​សហរដ្ឋអាមេរិក​មិនបាន​គោរព​តាម​អ្វីដែល​ខ្លួន​សន្យា​នោះឡើយ រួច​ចាប់តាំងពី​ពេល​នោះមក ណា​តូ​បាន​បញ្ចូល​សមាជិកភាព​ប្រទេស​ជាច្រើន​នៅ​អឺរ៉ុប រួមទាំង​ប្រទេស​នៅក្រោម​អតីត​សហភាពសូវៀត ដោយ​គិត​មកដល់ពេលនេះ​សមាជិក​ណា​តូ​មាន​ចំនួន ៣០ ប្រទេស ដោយ​ចុងក្រោយ​គឺ​ប្រទេស​សាធារណរដ្ឋ​ម៉ា​សេ​ដូ​នី​ខាងជើង នៅ​ឆ្នាំ​២០២០​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សរុបមក​គោលនយោបាយ​របស់​ណា​តូ​បាន​ផ្លាស់ប្តូរ​ពី​បង្កើតឡើង​ដើម្បី​ទប់ស្កាត់​លទ្ធិ​កុ​ម្មុយ​នី​ស្ត្ត មកជា​ហ៊ុមព័ទ្ធ​រុស្ស៊ី​វិញ​។ នៅ​ឆ្នាំ​១៩៩៩ លោក ពូ​ទីន អតីត​ទីភ្នាក់ងារ​ស៊ើប​ការសម្ងាត់​របស់​រុស្ស៊ី KGB ដែល​ធ្លាប់បាន​បំពេញការងារ​នៅ​អាល្លឺម៉ង់​ខាងកើត បាន​ឡើងកាន់តំណែង​ស្នង​ពី​លោក Boris Yelsin ជា​ប្រធានាធិបតី​រុស្ស៊ី​។ លោកពូ​ទីន​បាន​ប្រា​កស​ថា​លោក​នឹង​ធ្វើឱ្យ​រុស្ស៊ី​មានអំណាច និង​មុខមាត់​នៅលើ​ឆាក​អន្តរជាតិ​ឡើងវិញ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កត្តា​ទី​បី​គឺ​កត្តា​ភូមិសាស្ត្រ​នយោបាយ ដែល​អ៊ុយ​ក្រែ​ន​ជា​តំបន់​ភូមិសាស្ត្រ​នយោបាយ​ដ៏​សំខាន់​សម្រាប់​រុស្ស៊ី ក៏ដូចជា​សម្រាប់​លោកខាងលិច​ក្នុង​ការហ៊ុំព័ទ្ធ​រុស្ស៊ី​លើ​ផ្នែក សេដ្ឋកិច្ច និង​យោធា (​ចំណុច​នេះ​នឹង​បកស្រាយ​បន្ថែម​នៅ ភាគ​២ នាពេល​ក្រោយ​)​។​ រៀបរៀង​ដោយ​ខ្ញុំបាទ​៖ ជា វាសនា»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment