ក្រុមអ្នកជួយសង្គ្រោះ បានរកឃើញសា.កស.ពរបស់តារាសម្តែងទូរទស្សន៍ Nida “Tangmo” Patcharaveerapong អណ្តែតក្នុងទន្លេ Chao Phraya ក្បែរផែ Phibul Songkhram 1 ក្នុងខេត្ត Nonthaburi កាលពីថ្ងៃសៅរ៍, ពីរថ្ងៃបន្ទាប់ពីនាងបានធ្លាក់ពីទូកល្បឿនលឿន។
Dayos Detjob អាយុ 44 ឆ្នាំ ជាប្អូនប្រុសរបស់តារាសម្តែង ដែលបានចូលរួមក្នុងប្រតិបត្តិការស្វែងរកនោះ បានបញ្ជាក់ថា សា.កស.ពគឺជាប្អូនស្រីរបស់គាត់។ លោក បានថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នា ដែលពាក់ព័ន្ធនឹងការងាររបស់ពួកគេក្នុងអំឡុងពេលការស្វែងរករយៈពេល ៣៨ ម៉ោង។
ក្រុមអ្នកជួយសង្គ្រោះមកពីមូលនិធិ Ruamkanyu បានរាយការណ៍ថា សាកស.ពត្រូវបានគេប្រទះឃើញអណ្តែតក្នុងទន្លេប្រហែលម៉ោង 1.10 យប់ថ្ងៃសៅរ៍ ប្រហែលមួយគីឡូម៉ែត្រពីកន្លែងដែលនាងបានធ្លាក់ពីទូកល្បឿនលឿនកាលពីយប់ថ្ងៃព្រហស្បតិ៍។ សាកស.ពត្រូវបានគេដឹកយកទៅកាន់ផែ ដែលម្តាយរបស់ Tangmo ឈ្មោះ Panida Sirayootyotin អាយុ ៦៧ ឆ្នាំ កំពុងរង់ចាំ រួមជាមួយមិត្តប្រុស និងមិត្តភ័ក្តិរបស់តារាស្រីរូបនេះ។
ម្ដាយរបស់ Tangmo ចាប់តាំងតែពីទទួល បានដំណឹងបាត់កូនស្រីមក ឃើញថា គាត់ពិតជាពិបាកចិត្ត និងបារម្ភស្ទើរតែស្ទះទ្រូងទៅហើយ។
ជាពិសេស នៅពេលដែលទទួលបានដំណឹងនៃការស្វែងរកឃើញស.ពកូនស្រីនៅក្នុងថ្ងៃនេះទៀតនោះ គាត់ពិតជាស្លុ.តខ្លាំង យំសោកបោកខ្លួនរហូតដួលស.ន្លប់បាត់បង់ស្មារតីតែម្ដង ព្រោះកូនស្រីដែលធ្លាប់តែឪបជាប់ទ្រូង នៅស្រស់ស្អាតមានកេរ្តិ៍ឈ្មោះល្បីសុខៗ ស្រាប់តែជួបរឿងដ៏នឹកស្មានមិនដល់បែបនេះ ម្ដាយគេម្ដាយយើងពិតជាពិបាកធ្វើចិត្តបំផុត។
លោក អ៊ាក់ ផានប៊ុនលឿរិត(Eakpan Bunluerit) ដែលជាអ្នកស្ម័គ្រចិត្តជួយសង្គ្រោះដ៏ល្បី និងជាតារាសម្ដែង ក៏បានបញ្ជាក់ដែរថា សា.កស.ពជារបស់ តាំង ម៉ូ។
ប៉ូលិសបានបិទតំបន់ជុំវិញផែ ដើម្បីផ្តល់ភាពឯកជនដល់គ្រួសារ និងមិត្តភ័ក្តិ និងរក្សាក្រុមអ្នកសារព័ត៌មានយ៉ាងច្រើនមុននឹងយកស.ពទៅធ្វើកោសល្យវិច័យនៅវិទ្យាស្ថាន Central Institute of Forensic Science នៃមន្ទីរពេទ្យ Thammasat University ដើម្បីរកមូលហេតុនៃការស្លា.ប់។
តារាសម្តែងវ័យ 37 ឆ្នាំរូបនេះស្ថិតក្នុងចំណោមមនុស្ស 6 នាក់នៅលើទូកល្បឿនលឿនដែលកំពុងធ្វើដំណើរពីស្ពាន Krung Thon ក្នុងទីក្រុងបាងកក ទៅកាន់ស្ពាន Rama VII ក្នុងខេត្ត Nonthaburi ។ នាងបានធ្លាក់ពីលើទូកនៅម៉ោងប្រហែល១០យប់នៅជិតផែ Pibul Songkhram 1។
សេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា Tangmo បានអង្គុយនៅលើខ្នងទូក មុនពេលនាងរអិលចូលទៅក្នុងទន្លេប្រហែលម៉ោង 10.40 យប់។ នាងមិនបានពាក់អាវជីវិតទេ។
ប្រព័ន្ធផ្សព្វផ្សាយថៃ បានរាយការណ៍ថា បង្គន់នៅលើទូកដំណើរការមិនប្រក្រតី ហើយតារាស្រីរូបនេះ បានទៅខាងក្រោយទូក ដើម្បីបន្ធូរអារម្មណ៍។ អ្នកគ្រប់គ្រងរបស់នាង បានឃើញការដួលរលំ ហើយបានស្រែកឱ្យគេជួយ។
ក្រុមអ្នកជួយសង្គ្រោះ និងអ្នកមុជទឹក បានមកដល់កន្លែងកើតហេតុ ប្រហែលពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍ ដើម្បីចាប់ផ្តើមការស្វែងរករបស់ពួកគេ។ ពួកគេបាននិយាយថា ការស្វែងរកមានការលំបាក ដោយសារចរន្តទឹកខ្លាំង ហើយមានពន្លឺតិចណាស់នៅពេលនោះ។
ជុំវិញរឿងរ៉ាវរបស់តារាស្រីខាងលើ បើក្រឡេកទៅមើលក្នុងកំឡុងពេលតារាស្រីរូបនេះ បានបាត់ខ្លួន ស្រាប់តែ Instagram របស់ នាង ត្រូវបានគេកត់សម្គាល់ថា រូបខ្លះត្រូវបានលុបចេញ ពីចំនួន ២៣០៦ មកនៅតែ ២៣០០ វិញ។ ប្រការនេះ ត្រូវបានគេលើកមកធ្វើជាប្រធានបទ ថាចម្លែកម្លេះ តើមានរឿងអ្វីនៅពីក្រោយឲ្យពិតប្រាកដ?
ដើម្បីស្រាយចម្ងល់ខាងលើ ថ្មីៗនេះ Jacquerine Thairath TV បានបញ្ជាក់តាមរយៈកម្មវិធី Breaking News នៅលើកញ្ចក់ទូរទស្សន៍ Thairath TV ថា រូបភាពដែលបានបាត់ចេញពី Instagram របស់តារាស្រីរូបនេះគឺជាម្តាយរបស់ Tangmo ជាអ្នកលុបតែម្តង ព្រោះយប់មិញម៉ោង៤ ទៀបភ្លឺ អ្នកគ្រប់គ្រងផ្ទាល់នាង បានយកទូរស័ព្ទ កូនសោ រថយន្ត និង របស់របរ របស់នាងយក ទៅដាក់ក្នុងផ្ទះទាំងអស់។
តាមប្រភពដដែល ពេលនោះ ម្តាយរបស់តារាស្រីរូបនេះ បានទូរស័ព្ទទៅអ្នកគ្រប់គ្រង ហើយ សុំលេខសម្ងាត់ដើម្បីចូលទូរស័ព្ទ បន្ទាប់មកអ្នកស្រី ក៏បានលុបរូបថត ៤-៥ សន្លឹកចេញពី Instagram ដែលជារូបភាពរបស់នាង ស្លៀកឈុតហែលទឹក។
ជារួមមក ពីមូលហេតុក្នុងការលុប រូបថត ដែលតារាស្រី រូបនេះ បានបង្ហោះ គ្មាននរណាម្នាក់ដឹងឡើយ ថា ម្តាយរបស់ Tangmo ធ្វើបែបនេះ ក្នុងគោលបំណងអ្វីដែរ ដែលកាន់តែធ្វើមហាជន ស្រពិចស្រពិលកាន់តែខ្លាំងឡើង ហើយខណៈពេលនេះ ស.ពរបស់នាង ដែលត្រូវបានរកឃើញនោះ ក៏យកទៅធ្វើកោសល្យវិច្ឆ័យផងដែរ៕