ថៃ៖ អាចនិយាយបានថា វាជារឿងមួយដ៏គួរឲ្យរន្ធត់និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយតារាសម្ដែងស្រីប្រចាំប្រទេសថៃ Tangmo បានបាត់ខ្លួនអំឡុងពេលជិះទូកកម្សាន្តដើរលេងលំហែកាយនៅទន្លេចៅប្រាយ៉ានៅឯប្រទេសថៃ។ ក្រោយបាត់ខ្លួនខាងសមត្ថកិច្ចជាច្រើនក្រុមបានស្វែងរកនាង តែពេលរកឃើញនាងបានទទួលមរណភាពទៅហើយ ដោយសាក.ស.ពត្រូវបានគេរកឃើញនៅម៉ោង១:២០នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែកុម្ភៈនេះ។
យ៉ាងណាមិញ គេដឹងផងដែរថាច្រើនឆ្នាំមកនេះតារាស្រី Tangmo បានជួបរឿងលំបាកជាច្រើនរហូតត្រូវបានមហាជនដាក់រហ័សនាមឲ្យនាងថាជាតារាស្រីឆ្មាជីវិត៩។ ក្នុងនោះដែរ បើនិយាយពីជីវិតស្នេហាតារារូបនេះធ្លាប់មិនសមប្រកបមកជាច្រើនលើក ច្រើនសារណាស់មកហើយ។ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់មុនពេលនាងទទួលមរណភាព នាងក៏មានគូស្នេហ៍ថ្មី ដែលកំពុងទាក់ទងមើលចិត្តគ្នាផងដែរ។
ពិតណាស់ ក្រោយតារាស្រី Tangmo បានទទួលមរណភាព ហ្វេនក៏បានលើកយកវីដេអូនាងជាមួយមិត្តប្រុសថ្មីនាងយកមកបង្ហោះ ដោយក្នុងវីដេអូមួយនោះ គេឃើញនាងនិងគូស្នេហ៍ថ្មីមានភាពផ្អែមល្ហែមជាមួហគ្នា លេងសើចយ៉ាងសប្បាយរីករាយតែម្ដង។ លើសពីនេះទៅទៅសកម្មភាពអ្នកទាំងពីរពិតជាស្និទ្ធិស្នាលយល់ចិត្តគ្នាខ្លាំងតែម្ដង ចំណែកទឹកមុខពោរពេញដោយស្នាមញញឹមយ៉ាងមានក្ដីសុខខ្លាំង៕
ប្រភពវីដេអូ៖ khmerload
សូមទស្សនារូបភាព និងវីដេងូខាងក្រោមខាងក្រោម៖




