ថៃ៖ ខណៈការស្វែងរក តារាសម្ដែងស្រី Tangmo ដែលបានធ្លាក់ទឹកទន្លេបាត់ខ្លួន រកនៅមិនទាន់ឃើញ មានស្ដ្រីដែលជាម្ចាស់ហាងបានអះអាងថា ខ្លួនបានជួបតារាស្រីរូបនេះ។ តាមប្រភពបានឲ្យដឹងថា មុនពេលហេតុការណ៍ Tangmoនិងមិត្ត ៦នាក់ បានទៅញាំបាយឯហាងមួយនៅមាត់ទន្លេដោយទូកផ្ទាល់ខ្លួន។

ខណ:ពេលដែលហៅ ម្ចាស់ហាងគិតលុយ ហើយអ្នកឯទៀតឆ្អែតអស់ នៅសល់តែ Tangmo នៅបន្តញ៉ាំយ៉ាងមានក្តីសុខ នេះជាការលើកឡើងរបស់ម្ចាស់ហាង។ មិនតែប៉ុណ្ណោះ ម្ចាស់ហាងនោះក៏បានសុំតារាសម្ដែងនេះ ថតរូបផងដែរ។
គួរបញ្ជាក់ផងដែរថា ពេលនេះនៅមិនទាន់រកឃើញ Tangmo ដែលបាត់ខ្លួន កាលពីយប់មិញនៅឡើយ សមត្ថកិច្ចបានបន្ថែមទីតាំងរុករក ដែលកាល់ពីយប់គិតត្រឹមចម្ងាយ ២០០ម៉ែត្រ រាប់ពីទីតាំងកើតហេតុ តែពេលនេះ បន្ថែមដល់ ១០គីឡូម៉ែត្រ ទៀត។ ក្រៅពីនេះប្រជាពលរដ្ឋតាមដងទន្លេចៅប្រះយ៉ា ក៏ជួយគ្នាបន្ថែមទៀត សង្ឃឹមថាអាចរក Tangmo បានឆាប់ៗនេះ៕
ប្រភពពីkhmerload

