ភ្នំពេញ៖ នាពេលថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប៉ះពាល់ផ្ទាល់អ្នកវិជ្ជមានកូវីដ១៩ ដោយលទ្ធផលមិនដឹងថាយ៉ាងណាទេ ពេលនេះសម្តេចបានធ្វើធ្វើចត្តាឡីស័កមួយរយ:ពេលខ្លីសិនផងដែរ។
ដោយឡែក យោងតាមគណនីហ្វេសប៊ុកសម្តេច ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ពីការប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩ ដោយមានអត្ថន័យដូចខាងក្រោមថា៖
បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ដោយសារខ្ញុំបានប៉ះពាល់ផ្ទាល់ជាមួយ អ្នកវិជ្ជមានកូវីដ.១៩។
ដើម្បីធានាកុំឱ្យមានការឆ្លងបន្តដែលអាចចេញពីខ្លួនខ្ញុំក្នុងពេលកំពុងមានការ សង្ស័យខ្ញុំសម្រេចដាក់ខ្លួនធ្វើចត្តាឡីស័ក មួយរយ:ពេលខ្លីសិន។
ខ្ញុំនឹងរស់នៅដាច់ដោយឡែកតែខ្ញុំនៅតែ បន្តធ្វើការតាមទម្លាប់ដូចដែលខ្ញុំបានធ្វើកាលពីធ្វើចត្តាឡីស័ក៣លើកមុនៗនោះដែរ។
ខ្ញុំមិនទាន់លុបចោលកម្មវិធីសម្រាប់ សប្តាហ៍ក្រោយនៅឡើយទេ។ ខ្ញុំនឹងបន្ត ធ្វើតេស្តដើម្បីបញ្ជាក់ពីលទ្ធផលវិជ្ជមានឬអវិជ្ជមានកូវីដ.១៩ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័កសម្រាប់រូបខ្ញុំដែលខ្ញុំនឹងជូន ព័ត៌មានតាមក្រោយ៕
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
យ៉ាងណាមិញ បងប្អូនប្រជាពលរដ្ឋក៏បាន ជូនពរដល់ សម្តេច ហ៊ុន សែន ឱ្យមានសុខភាពល្អ និងជៀសឆ្ងាយពីជំងឺកូវីដ១៩ផងដែរ៕
ប្រភពពីkhmerload
សូមចូលទស្សនារូបភាពខាងក្រោម៖
