រាជធានីភ្នំពេញ ៖ ពិតណាស់ តារាប្រុសពហុជំនាញ លោក រ៉ូលីន ត្រូវបណ្តាមហាជនជាច្រើន ផ្ទុះការគាំទ្រលើទេពកោសល្យ ដែលធ្វើឲ្យ ចំនួនអ្នកគាំទ្រតែងតែ កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ងាកត្រលប់ទៅជីវិតឯកជនវិញ តារាប្រុសរូបនេះ នៅមិនទាន់លេចឮដំណឹង មានសម្ព័នភាពជាមួយមនុស្សស្រីណាម្នាក់ឡើយ។
យ៉ាងណាមិញ ទើបតែឃើញ បង្ហោះវីដេអូរាំច្រៀងដូចធម្មតា កាលពីប៉ុន្មានថ្ងៃមុនសោះ ស្រាប់តែពេលនេះ តារាប្រុសពហុជំនាញ រ៉ូលីន បែរជាបង្ហោះរូបភាព ត្រូវរុំជើងប្រើឈើច្រត់ជំនួយ លើសពីនេះទៅទៀត ធ្វើឲ្យហ្វេនៗកាន់តែបារម្ភ ក្រោយរូបលោក បង្ហើបថា វាជាការដាច់សរសៃពួរជើង ហើយត្រូវការពេល១ខែដើម្បីជាសះស្បើយ។
ជាក់ស្តែង រូបលោកបានបង្ហោះបញ្ជាក់ប្រាប់យ៉ាងដូច្នេះថា ៖
ចង់មិនចង់តែវាកេីតឡេីងហេីយ #ដាច់សរសៃរពួរជេីង មានតែខំព្យាបាលទៅមួយខែទេជាហេីយ លេីកទឹកចិត្តនិងអោយកំលាំងចិត្តខ្លួនឯង សុំទោសដល់ម្ចាស់កម្មវិធីទាំងអស់ដែលខ្ញុំអាក់ខានមិនបានទៅចូលរួមនិងអរគុណដល់បងប្អូនមិត្តភក្ភ័ទាំងអស់ដែលបានខលហេីយchatមកសួរសុខទុក្ខ សូមទោសដែលមិនបានតមchatអស់៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖



