ថយក្រោយ១០ជំហាន! ក្រោយលោកឌួង ឆាយ សម្រេចមិនឡាយតបតជាមួយអតីតភរិយា ស្រាប់តែលោកជំទាវ ហ៊ុន ស៊ីណាត យល់ឃើញថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បានជ្រាបរួចមកហើយថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ លោក ឌួង ឆាយ បានធ្វើការឡាយសុំទោសចំពោះឪពុករបស់ខ្លួន និងនិយាយរឿងគ្រួសារជាច្រើនទៀត ក្នុងនោះ មានការប៉ះពាល់ដល់អតីតភរិយារបស់ខ្លួនថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីលោក ឌួង ឆាយ និយាយប៉ះពាល់ដល់ខ្លួននោះ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ អ្នកនាង ដេត ម៉ាលីណា បានទម្លាយវីដេអូ បង្ហាញពីសកម្មភាពមិនល្អរបស់លោកឌួង ឆាយ អមដោយសារយ៉ាងវែងអន្លាយ ធ្វើការចោទប្រកាន់លោកឌួង ឆាយ នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកនៅយប់ថ្ងៃដដែលនេះ លោក ឌួង ឆាយ ទ្រាំមិនបានចំពោះការចោទប្រកាន់ខ្លួនជាច្រើននោះ ក៏បានបង្ហោះសារមួយ ហើយប្រកាសក្ដែងៗថា «ស្អែកម៉ោង 8pm ខ្ញុំនឹងឡាយវីដេអូឆ្លើយតបនឹងនាងអតីតខ្ញុំ។ នាងម្នាក់នេះពិតជាសាហាវពិសពុលជាទីបំផុត»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីការបង្ហោះនេះ មិនយូរប៉ុន្មាន នៅយប់ថ្ងៃដដែលនេះ លោកផែង វណ្ណៈ បង្ហោះរូបភាព១សន្លឹក ហើយដាក់Captionថា «ប្រទេស​មានច្បាប់​ គ្រួសារ​មានវិន័យ​ ខុស​ត្រូវ​អី​រក​អាជ្ញាធរ​ឬ​ស្ថាប័ន​ច្បាប់​ដោះស្រាយ​ អាងអី​ live ហ្វេសប៊ុក​ ៗ​ ៗ​ ហ្វេសប៊ុក​នឹងចៅក្រមកាត់ក្ដីមែន​ ?»។ ត្រង់សំណួរនេះ លោកមិនបានបញ្ជាក់ថា សំដៅឲ្យអ្នកណាឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះបន្តិចក្រោយមក ស្រាប់តែលោកបង្ហោះពានមួយ រួចដាក់ចំៗឈ្មោះលោកឌួង ឆាយ ថា «ពានរង្វាន់​ ហ្វេសប៊ុក​ ទុកអោយ​លោក ឌួង​ ឆាយ​ ដែល​មានស្នាដៃក្នុងការ​ live show អំពី​ជំលោះគ្រួសារ​តភាគ​បានវែងឆ្ងាយជាងគេ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកទៀត នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ លោក ផែង វណ្ណៈ បានបង្ហោះ១ទៀតថា «យប់នេះ​វេលា​ម៉ោង​ ៨​ យប់​ ខ្ញុំ​នឹង​Live video និយាយ​អំពី​គ្រួសារ​ឌួង​ ឆាយ​ យក​ ហ្វេសប៊ុក​ ហែកហួរ​គ្នា​ ប៉ះពាល់​ដល់​ស្ថាប័ន​ជាតិ!»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណានៅល្ងាចថ្ងៃដដែលនោះ លោកបានប្ដូរគំនិតវិញ ដោយបានបង្ហោះសារបញ្ជាក់ថា «មុននេះ​ លោក​ ឌួង​ ឆាយ​ បានប្រាប់​ខ្ញុំ​ថា​ យប់នេះ​គាត់​មិន​ live ទេ​ ដូចនេះ​ ខ្ញុំ​ក៏​មិន​ Live ដែរ​ ។
សម្រាក​ខ្លះ​ទៅល្អហើយ​ រឿងគ្រប់យ៉ាង​សុទ្ធតែ​មាន​ដំណោះស្រាយ​ អត់​ធ្មត់​អោយបានច្រើនជាការល្អ។ និយាយ​ច្រើន​ក្នុង​កាលៈទេសៈ​នេះ​ ហានិភ័យ​ខ្ពស់​ណាស់​បាទ​ ។ ស្ដាប់​ចាស់ទុំ​ខ្លះទៅ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាកមកលោក ឌួង ឆាយ ក៏បានបង្ហោះសារនៅលើផេករបស់ខ្លួននៅយប់ថ្ងៃដដែលដែរថា «ខ្ញុំសំរេចថា ខ្ញុំនឹងមិនឡាយតបតជាមួយនាងទេ។ ពេលវេលានឹងបកស្រាយអ្វីៗគ្រប់យ៉ាងបន្តទៀត។ ចរិតនាងមាយាស្ត្រីពោរពេញដោយល្បិចកិចកល់ដុតបញ្ឆេះខ្ញុំមិនអោយខ្ញុំជួបកូនៗខ្ញុំតាមសាលក្រមថ្មីរបស់តុលាការ រួចថតយកចំនុចខ្សោយរបស់ខ្ញុំមកបង្ហោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម្បីថ្ងៃនេះព្យាយាមមិនអោយកូនៗខ្ញុំជួបខ្ញុំទៀត។ ការពិតមាននៅលើពិភពលោកនេះ។ សូមទោស និងសូមអរគុណពូមីងបងប្អូនទាំងអស់គ្នាដែលបានធ្វើអោយអ្នកទាំងអស់គ្នាខកបំណង មិនសប្បាយចិត្តប៉ះពាល់អារម្មណ៍ដោយសាររូបខ្ញុំម្តងហើយម្តងទៀត។ គោរពស្រលាញ់ ឌួង ឆាយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឃើញបែបនេះ លោកជំទាវ ហ៊ុន ស៊ីណាត នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ បានយល់ឃើញចំពោះការសម្រេចចិត្តរបស់លោកឌួង ឆាយថា «ល្អហើយក្មួយអត់ធ្មត់ជាជំរើសល្អនិយាយពីចៅៗធំឡើងវាចេះរកក្មួយហើយ ស៊ូ ស៊ូ ឡើង ថយក្រោយដប់ជំហានទៅដើម្បីឈ្នះអស់មារជ្រែក​សូមជូនពរឲ្យក្មួយមានសុខភាពល្អដើម្បីបន្តរកស៊ីឲ្យបានជោគជ័យ»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment