ប្តីប្រពន្ធ Fann Wong និង Christopher Lee ជាប់ឈ្មោះជាតារាភាពយន្តសឹង្ហបុរីមានទ្រព្យសម្បត្តិច្រើនបំផុត….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្តីប្រពន្ធដែលជាតារាភាពយន្តសឹង្ហបុរីនាង Fann Wong និងលោក Christopher Lee អ្នកទាំងពីរធ្លាប់ត្រូវបាន​​គេហៅថា Angela Jolie និង Brad Pitt ប្រចាំប្រទេសសឹង្ហបុរី ដែលការហៅនេះ គឺនៅពេលដែល​ខាងប្តីប្រពន្ធជាតារាហូលីវូត Angela Jolie និង Brad Pitt នៅជួបជុំត្រូវគ្នានៅឡើយ ។ នៅពេលដែលគេប្រដូចប្តីប្រពន្ធនាង Fann Wong និងលោក Christopher Lee ទៅនិងប្តីប្រពន្ធ Angela Jolie និង Brad Pitt គឺជាសញ្ញាមួយបង្ហាញពីឥទ្ធិពលរបស់ប្តីប្រពន្ធមួយគូនេះ នៅទីក្រុងតោ ប្រទេសសឹង្ហបុរី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកដល់បច្ចុប្បន្នប្តីប្រពន្ធ នាង Fann Wong និងលោក Christopher Lee ពួកគេបានស្គាល់គ្នានិងមានជីវិត​គូមកជាមួយគ្នា២០ឆ្នាំមកហើយ រួមមានពិធីរៀបការរបស់អ្នកទាំងពីរនៅឆ្នាំ២០០៩ និងមានកូនប្រុសម្នាក់ ។ ទំនាក់ទំនងស្នេហារបស់ប្តីប្រពន្ធផ្អែមល្ហែមមួយគូនេះ ត្រូវបាននិយាយថាជារៀង រហូត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Lee ធ្លាប់សរសេរនៅលើបណ្តាញអនឡាញ Instagram នៅថ្ងៃខួបអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរយ៉ាងដូច្នេះ “Happy anniversary, my baby. How many years have we been together? There’s no need to count, because it is forever.” ដែលមានន័យថា «រីករាយខួបអាពាហ៍ពិពាហ៍អូនសម្លាញ់។ តើប៉ុន្មានឆ្នាំមកហើយដែលពួកយើងបានរស់នៅជាមួយគ្នា។ មិនចាំបាច់រាប់នោះឡើយ ពីព្រោះពួកយើងគឺរៀងរហូត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់តារាស្រី Wong ជាភរិយា ភាពជោគជ័យរបស់នាងមិនត្រឹមតែស្ថិតនៅក្នុងការងារក្នុងវិស័យម៉ូឌែល និងច្រៀងប៉ុណ្ណោះទេ ប៉ុន្តែនាងជាតារាសម្តែងស្រីដ៏លេចធ្លោរម្នាក់នៅក្នុងវិស័យឧស្សាហកម្មភាពយន្ត នាងឈ្នះបានពានរង្វាន់សម្តែងជាច្រើន និងក្លាយជាតារាស្រីសឹង្ហបុរីទី១ ដែលបានដើរតួអង្គ​សំខាន់នៅក្នុង​ភាពយន្តហូលីវូត នៅក្នុងរឿងShanghai Knight។ នាងFann Wong ក៏ជាតារាសម្តែងស្រីម្នាក់របស់ប្រទេសសឹង្ហបុរីដែលទទួលបានថ្លៃឈ្នួលការងារសម្តែងខ្ពស់បំផុតម្នាក់នៅក្នុងប្រទេសសឹង្ហបុរី។ Fann Wong មកដល់ពេលនេះមានទ្រព្យសម្បត្តិ ២៨,៧លានដុល្លារអាមេរិក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចប្រពន្ធ ដូចប្តី។ លោក Christopher Leeជាប្តីមានដើមកំណើតជាជនជាតិម៉ាឡេស៊ី ក៏បានបង្កើតប្រវត្តិ​សាស្ត្រ​សម្រាប់អាជីពជាតារាសម្តែងរបស់លោកផងដែរ។ លោកជាតារាសម្តែងទី១ដែលមិនមែនដើមកំណើតសឹង្ហបុរីប៉ុន្តែលោកឈ្នះបានពានរង្វាន់ Star Award សម្រាប់តារាសម្តែងប្រុសដែលមានប្រជាប្រិយភាពបំផុតទាំង១០រូប ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងទៅថ្មីៗនេះ លោក Christopher Lee បានប្រែក្លាយចំណូលចិត្តលើកីឡាហ្គោលរបស់លោក ទៅក្នុងផ្នែកអាជីវកម្មវិញ ។ លោក Christopher Lee បានបើកដំណើរការក្រុមហ៊ុន LMS ដែលជាក្រុមហ៊ុនម៉ាកសម្លៀកបំពាក់សម្រាប់កីឡាហ្គោល ។ ទ្រព្យសម្បត្តិរបស់តារាសម្តែងសឹង្ហបុរីលោក Christopher Lee មានប្រហែលជា៥លានដុល្លារអាមេរិក ៕

ប្រភពពី​តារា​ញូស៍​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment