គេនៅចាំបានថា អ្នកនាង Love Riya និងលោកប៉ូលិសរូបសង្ហា ឈ្មោះ ហេង គីមហៀង បានដឹកនាំគ្នា ចូលរោងការតាមប្រពៃណី កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ ដោយអញ្ជើញភ្ញៀវត្រឹមតែ២០តុប៉ុណ្ណោះ ដល់មកជាក់ស្ដែងលើសដល់ទៅ២០តុឯណោះ។
ក្រោយរៀបការ គេសង្កេតឃើញថា អ្នកនាងLove Riya និងលោកហេង គីមហៀង តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា ហើយរាល់ការឆ្លើយតបរបស់អ្នកនាងLove Riyaទៅកាន់អ្នកគាំទ្រ មើលទៅឃើញថា សុភាពរាបសារ មិនកោងកាច ស្រែកប្រតិកម្មខ្លាំងៗដូចពីមុននោះឡើយ។
បន្ថែមលើនេះ អ្នកនាង Love Riyaមិនត្រឹមតែពូកែរកស៊ីនោះទេ នាងថែមទាំងដើរតួនាទីជាភរិយាដ៏ល្អ ជាហេតុធ្វើឲ្យលោកប៉ូលិសជាប្ដីរបស់នាង ដកចិត្តមិនរួច ហើយទប់ចិត្ត មិនសរសើរមិនបាននោះឡើយ។
ជាក់ស្ដែង កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតក្នុងឯកសណ្ឋានប៉ូលិស ពេលត្រឡប់ពីធ្វើការវិញនោះ លោក ហេង គីមហៀង បានបង្ហោះរូបថតជាច្រើនសន្លឹក ហើយសរសើរភរិយាថា «បងមានសេចក្ដីសុខខ្លាំងណាស់នៅពេលដែលចេញពីធ្វើការហើយមកដល់ផ្ទះប្រពន្ធរៀបចំម្ហូប បាយ រួចជាស្រេចទុកសម្រាប់ប្ដី (គ្រាន់តែលឺប្ដីចង់ញាំ សាឡាត់ ប្រុយ…សំខាន់ឆ្ងាញ់ខ្លាំងណាស់) Love Riya»។
ចំពោះអ្នកគាំទ្រ ដោយឃើញបែបនេះ ម្នាក់ៗចូលខំមិនភ្លែតថា «មានក្តីសុខណាស់បងជា, ក្តីសុខខ្លាំងណាស់បងប្រុស, មានលុយច្រើនប៉ុនណាក៏មិនអាចទិញសេក្តីសុខ និងសុភមង្គលក្នុងគ្រួសារបានដែលអូន, បានប្រពន្ធល្អចឹងហើយរកណាបានទៀតបងជាបងត្រូវស្រលាញ់បងយ៉ាអោយបានច្រើនច្រើន, ពូឥឡូវនេះសង្ហារជាមុនហើយសាច់មុខវិញស្អាតនោះ»៕