គេសង្កេតឃើញថា ក្រោយរងអាស្រូវពាក់ព័ន្ធបទល្មើ.សប្រើប្រាស់គ្រឿ.ងញៀ.ន និងចចាមអារាមមួយចំនួន គេសង្កេតឃើញថា ប្រជាប្រិយភាព របស់ អតីតម្ចាស់ពាន់កម្មវិធីចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី១លោក ប៊ុត សីហា ហាក់មានការអន់ថយ។
ទន្ទឹមនឹងប្រជាប្រិយភាពធ្លាក់ចុះនោះ, កាលពីចុងឆ្នាំ២០២១ ស្រាប់តែ អតីតម្ចាស់ពាន់ The Voice Cambodia រូបនេះ ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍សាជាថ្មី ក្រោយឃើញ ចូលមកខមិនលើទំព័រហ្វេសប៊ុករបស់លោក ស្រី ទ្រី ដាណា ដើម្បីស្នើសុំជំនួយ។
សំណេររបស់អតីតកូនសិស្សលោក ឆន សុវណ្ណារាជ រូបនេះ មានខ្លឹមសារថា ៖ «សួស្តីចែ ខ្ញុំម្ចាស់អាខោនដែរ cmn នេះ ខ្ញុំ ប៊ុត សីហា ខ្ញុំមានបញ្ហាចង់ប្រាប់ឲ្យជួយ តែមិនដឹងទំនាក់ទំនងផ្ទាល់ជាមួយនឹងចែតាមលេខទូរសព្ទ័ណាមួយទេ? សុំចែអាចឆ្លើយតបនឹងប្អូនតិចតាម.Chat fb បានអត់? អរគុណ» ។
ដោយឡែក កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ ប៊ុន សីហា បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួន មានការចាប់អារម្មណ៍ម្ដងទៀត និងសម្ដែងការត្រេកអរជំនួសលោកផងដែរ ក្រោយពីឃើញសំណេរលោក សន្យាឈប់ធ្វើឲ្យឪពុកម្ដាយ ពិបាកចិត្តទៀតនោះ។
បង្ហោះភ្ជាប់ជាមួយរូបថតរបស់អ្នកម្ដាយនោះ ប៊ុត សីហា បានរៀបរាប់ថា «អរគុណ..អ្នកម្តាយ ដែលបានផ្តលកំណើតខ្ញុំ ទោះបីក្នុងគ្រួសារអ្នកស្រុកស្រែ ជីវភាពមិនសូវជាធូរធារ តែពុកម៉ែ ផ្តល់ក្តីស្រលាញ់ដល់កូនចៅគ្រប់គ្នា..
ក្នុងមួយជីវិតរបស់កូននេះ ក៏សងគុណលោកទាំងពីរមិនគ្រប់ឡើយ.. អោយកូនសុំទោសផងណា..ដែលពេលកន្លងមកធ្វើអោយពុកម៉ែ ពិបាកចិត្តគិតពីខ្ញុំ កូនសន្យាឈប់ធ្វើអោយម៉ែ ពិបាកចិត្តទៀតហើយ មើលថែសុខភាពវិញណាម៉ែណា.. »៕