លោកអ្នក បានជ្រាបរួចមកហើយថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ លោក ឌួង ឆាយ បានធ្វើការឡាយសុំទោសចំពោះឪពុករបស់ខ្លួន និងនិយាយរឿងគ្រួសារជាច្រើនទៀត ក្នុងនោះ មានការប៉ះពាល់ដល់អតីតភរិយារបស់ខ្លួនថែមទៀតផង។
ក្រោយពីលោក ឌួង ឆាយ និយាយប៉ះពាល់ដល់ខ្លួននោះ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ អ្នកនាង ដេត ម៉ាលីណា បានទម្លាយវីដេអូ បង្ហាញពីសកម្មភាពមិនល្អរបស់លោកឌួង ឆាយ អមដោយសារយ៉ាងវែងអន្លាយ ធ្វើការចោទប្រកាន់លោកឌួង ឆាយ នោះ។
ក្រោយមកនៅយប់ថ្ងៃដដែលនេះ លោក ឌួង ឆាយ ទ្រាំមិនបានចំពោះការចោទប្រកាន់ខ្លួនជាច្រើននោះ ក៏បានបង្ហោះសារមួយ ហើយប្រកាសក្ដែងៗថា «ស្អែកម៉ោង 8pm ខ្ញុំនឹងឡាយវីដេអូឆ្លើយតបនឹងនាងអតីតខ្ញុំ។ នាងម្នាក់នេះពិតជាសាហាវពិសពុលជាទីបំផុត»។
បន្ទាប់ពីការបង្ហោះនេះ មិនយូរប៉ុន្មាន នៅយប់ថ្ងៃដដែលនេះ លោកផែង វណ្ណៈ បង្ហោះរូបភាព១សន្លឹក ហើយដាក់Captionថា «ប្រទេសមានច្បាប់ គ្រួសារមានវិន័យ ខុសត្រូវអីរកអាជ្ញាធរឬស្ថាប័នច្បាប់ដោះស្រាយ អាងអី live ហ្វេសប៊ុក ៗ ៗ ហ្វេសប៊ុកនឹងចៅក្រមកាត់ក្ដីមែន ?»។ ត្រង់សំណួរនេះ លោកមិនបានបញ្ជាក់ថា សំដៅឲ្យអ្នកណាឡើយ។
លុះបន្តិចក្រោយមក ស្រាប់តែលោកបង្ហោះពានមួយ រួចដាក់ចំៗឈ្មោះលោកឌួង ឆាយ ថា «ពានរង្វាន់ ហ្វេសប៊ុក ទុកអោយលោក ឌួង ឆាយ ដែលមានស្នាដៃក្នុងការ live show អំពីជំលោះគ្រួសារតភាគបានវែងឆ្ងាយជាងគេប្រចាំព្រះរាជាណាចក្រកម្ពុជា»។
ក្រោយមកទៀត នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ លោក ផែង វណ្ណៈ បានបង្ហោះ១ទៀតថា «យប់នេះវេលាម៉ោង ៨ យប់ ខ្ញុំនឹងLive video និយាយអំពីគ្រួសារឌួង ឆាយ យក ហ្វេសប៊ុក ហែកហួរគ្នា ប៉ះពាល់ដល់ស្ថាប័នជាតិ!»។
ទោះយ៉ាងណានៅល្ងាចថ្ងៃដដែលនោះ លោកបានប្ដូរគំនិតវិញ ដោយបានបង្ហោះសារបញ្ជាក់ថា «មុននេះ លោក ឌួង ឆាយ បានប្រាប់ខ្ញុំថា យប់នេះគាត់មិន live ទេ ដូចនេះ ខ្ញុំក៏មិន Live ដែរ ។
សម្រាកខ្លះទៅល្អហើយ រឿងគ្រប់យ៉ាងសុទ្ធតែមានដំណោះស្រាយ អត់ធ្មត់អោយបានច្រើនជាការល្អ។ និយាយច្រើនក្នុងកាលៈទេសៈនេះ ហានិភ័យខ្ពស់ណាស់បាទ ។ ស្ដាប់ចាស់ទុំខ្លះទៅ»៕