រាជធានីភ្នំពេញ៖ នៅព្រឹកព្រលឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ តារាសម្ដែងស្រី សូ ដានីតា បានធ្វើឱ្យអ្នកគាំទ្រ និងអ្នកលេងបណ្ដាញសង្គមផ្ទុះចម្ងល់ជាខ្លាំង បន្ទាប់ពីនាង បានបង្ហោះសារជាសាធារណៈ ប្រកាសរកស្រី និងប្រពន្ធចុង ជូនស្វាមីបណ្ដូលចិត្តគឺតារាសម្ដែងលោក យុទ្ធ ឋានៈ។
សូ ដានីតា បានរៀបរាប់ចំៗហើយច្បាស់ៗឥតលាក់លៀមដូច្នេះថា« ដំណឹងប្រកាស រកស្រី រឺ ប្រពន្ធចុងអោយប្តីខ្ញុំ មនុស្សថ្មីអាចឆាតជាមួយគាត់បានរឺ អ្នកមិត្តសិល្បះខ្លះដែលធ្លាប់ជាសង្សាគាត់ពីមុន បែរជាត្រូវគ្នាវិញក៏បាន»។
សារខ្លីប្រកាសក្ដែងមិនក្រែងមាត់ញាតិរបស់ សូដា នីតា នេះដែរ ត្រូវបានគេដាក់សន្និដ្ឋានថា អាចជាពាក្យពេចន៍ឌឺដងប៉ុណ្ណោះ ខណៈដែលបច្ចុប្បន្នគេមើលឃើញថាជីវិតគូរវាងនាង និងស្វាមី រួមជាមួយកូនប្រុសបណ្ដូលចិត្ត គឺមានសុភមង្គលមិនធម្មតា មិនមានបញ្ហាអ្វីឡើយ។
ជាមួយគ្នានោះដែរ នៅពីក្រោមសំណេរខ្លីរបស់នាង គេឃើញមានអ្នកជិតស្និទចូលខមិនបញ្ចេញមតិបែបជួយសម្រួលថា« អេអូន យ៉ាងមិចហ្នឹង កុំអញ្ចឹងអី មានការអី និយាយគ្នាតាមសម្រួលទៅពៅ»៕ ប្រភព ៖ តារាញូស៍