រាជធានីភ្នំពេញ ៖ ពិតណាស់ តារាកំប្លែង នាយក្រឹម បច្ចុប្បន្ននេះ ក៏ជាតារាកំប្លែងជើងចាស់ម្នាក់ ដែលហាក់កំពុងឡើងកូដស្រើតៗ ជីវភាពធូធារគួរឲ្យកត់សម្គាល់ មិនចាញ់ តារាកំប្លែងប្រុសស្រីជំនាន់ក្រោយប៉ុន្មានឡើយ ទើបឡើងផ្ទះវីឡាធំស្កឹមស្កៃ កាលពីប៉ុន្មានសប្តាហ៍មុននេះ។
យ៉ាងណាមិញ ក្នុងចំណងស្នេហ៍ទី២ជាមួយនឹង តារាកំប្លែង ស្រីលាភ រូបលោក ក៏ទទួលបានចំណងដៃកូនស្រីភ្លោះមួយគូផងដែរ ដែលត្រូវមហាជនខ្មែរស្ទើរគ្រប់គ្នា ដឹងថា រូបលោកស្រឡាញ់កូនមួយគូនេះខ្លាំងតែម្តង តែងបង្ហោះរូបភាព និងវីដេអូស្និទស្នាលជាមួយកូន ឥតដាច់។
ជាពិសេសទៅទៀត ថ្មីៗនេះ ដល់អាយុគ្រប់ចូលរៀនហើយនោះ ថ្ងៃដំបូងរបស់កូនស្រី តារាកំប្លែង នាយក្រឹម ជាឪពុកសុទ្ធចិត្តឈរចាំ និងទៅទទួលកូនស្រីមួយគូនេះ ចុះពីរថយន្តសាលា ជូនចូលក្នុងផ្ទះ ឃើញហើយកាន់តែយល់ច្បាស់ថា តារាកំប្លែងរូបនេះ ពិតជាធ្ងន់ចិត្តចំពោះកូនពៅទាំង២នេះណាស់ ខណៈរូបលោកក៏ធ្លាប់មានកូនដែរ តែមិនសូវឃើញបង្ហាញដូច្នេះឡើយ ចំហាយកក់ក្តៅខ្លាំង មានឪពុកចេះស្រឡាញ់កូនថ្នាក់នេះ៕
ប្រភពពីkhmerload
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖








