លោកអ្នក បានជ្រាបរួចមកហើយថា ពីមុន លោក ផែង វណ្ណៈ ជានគរបាលព្រហ្មទណ្ឌ ធ្លាប់មានស្នាដៃក្នុងបេសកកម្មសម្ងាត់កម្ចាត់មេខ្លោងចា.ប់ជំ.រិតដ៏ល្បីល្បាញឈ្មោះ រ៉ាស្មាច់ឆ្នាំ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០០០។
ចំពោះរឿងនេះ កន្លងមក លោក ផែង វណ្ណៈ ក៏ធ្លាប់រំលឹកដូច្នេះថា «អនុស្សាវរីយ៍ ថ្ងៃបេសកកម្មសម្ងាត់កម្ចាត់មេខ្លោងចា.ប់ជំ.រិតដ៏ល្បីល្បាញឈ្មោះ រ៉ាស្មាច់ឆ្នាំ ២០០០ នៅថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០០០ លោកអនុសេនីយ៍ទោ ផែង វណ្ណៈ ប្រធានផ្នែកការពារការស.ម្ងាត់ជាតិ ការិយាល័យព័ត៌មានទូទៅ នៃ ស្នង.ការដ្ឋា.ននគ.របាលរាជ.ធានីភ្នំពេញ
បានទទួលបញ្ជា.អោយអនុវត្តផែនការសម្ងាត់កម្ចាត់មេខ្លោងចា.ប់មនុស្សជំរិតទារប្រាក់ដ៏ល្បីល្បាញគឺ សោម ណារ៉ា ហៅ សុខ ណារ៉ា ហៅរ៉ាអូស្ត្រាលី ឬ ហៅ រ៉ាស្មាច់ ។
ប្រជុំដាក់ផែនការ, នៅវេលាម៉ោង៩:៣០ នាទី យប់ ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០០០ គណៈស្នងការនគរ.បាល.រាជធានីភ្នំពេញ បានបើកការប្រជុំបន្ទាន់មួយដើម្បីរៀបចំផែនការប.ង្ក្រាបមេខ្លោងចា.ប់.ជំរិ.តដ៏ល្បីល្បាញគឺ រ៉ាស្មាច់។
ការប្រជុំនោះដឹកនាំដោយលោកឧត្ដមសេនីយ៍ សួន ឈាងលី ស្នងការ លោកវរសេ.នីយ៍ឯក ប៊ិត គឹមហុង ស្នងការរង ( បច្ចុប្បន្ន ស្លា.ប់ ) លោកវរសេនីយ៍ឯក ឆៃ ស៊ីណារឹទ្ធ អនុប្រធាននាយកដ្ឋានព័ត៌មានទូទៅ លោកវរសេនីយ៍ឯក ពៅ លឹមមី ស្នងការរង ទទួលព្រហ្មទណ្ឌ និង លោកវរសេនីយ៍ឯក គង់ សារ៉ាន់ ស្នងការរងទទួលផែនសណ្ដា.ប់ធ្នាប់ លោកវរសេនីយ៍ត្រី សោម ឡេង ប្រធានការិយាល័យព័ត៌មានទូទៅ និង លោកវរសេនីយ៍ត្រី ហឿង លាងសែ ប្រធានការិយាល័យប្រឆាំងភេរវកម្ម និង ភ្នាក់ងារសម្ងាត់ម្នាក់។
ការប្រជុំសម្រេចជ្រើសរើសយកលោកវរ.សេនីយ៍ត្រី សោម ឡេងប្រធាន.ការិយា.ល័យព័ត៌មានទូទៅ ដឹកនាំផ្ទាល់លោកអនុសេ.នីយ៍ទោ ផែង វណ្ណៈ ជាអ្នកចុះអនុវត្តផែនការផ្ទាល់ ដោយមានក.ម្លាំងពិសេសអន្តរាគមន៍អមជាមួយ ៣ នាក់។
ចំណែកគណៈស្នងការនគ.របាលរាជ.ធានីភ្នំពេញ នៅប្រចាំដឹកនាំបញ្ជានៅស្ថានីយប្រេងផ្លូវបំបែកវ៉េង ស្រេង។ អធិការខណ្ឌមានជ័យទទួលទិសចំការដូង ដឹកនាំដោយលោក ប៉ូ មុត អធិការខណ្ឌចំការមនទទួលទិសឡើងទៅពេទ្យរុស្ស៊ីដឹកនាំដោយលោក លុក លន។
ចុះអនុវត្តផែនការ ប្រជុំចប់ទាំងគណៈស្នងការនគរ.បាលរាជធានីភ្នំពេញ និង អ្នកដឹកនាំអនុវត្តផែនការផ្ទាល់ បានចុះទៅដល់គោលដៅត្រៀមធ្វើសកម្មភាព។ នៅវេលាម៉ោង ៤ ទៀបភ្លឺ ភ្នាក់ងារសម្ងាត់បានផ្ដល់ព័ត៌មានមកអោយត្រៀមព្រោះមុខស.ញ្ញារៀបចំចេញហើយ។
មិនយូរប៉ុន្មាននៅវេលាម៉ោង ៤:១៥ នាទីព្រឹកទៀបភ្លឺ ថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០០០ មេខ្លោងចា.ប់ជំរិ.តឈ្មោះ រ៉ាស្មាច់ បានបើកម៉ូតូម៉ាក វីវ៉ា ពណ៌ខ្មៅ ស៊េរីឆ្នាំ ១៩៩៩ ស្លាកលេខ ១ភ្នំពេញ ១ធ-០៩៩៤ ឆ្ពោះមកគោលដៅរបស់លោកអនុសេនីយ៍ទោ ផែង វណ្ណៈ នៅភូមិ ឬស្សី សង្កាត់ស្ទឹងមានជ័យ ដោយនៅដៃឆ្វេងរបស់ រ៉ាស្មាច់ កាន់កាំភ្លើ.ងខ្លីប្រភេទឡុក ដែលមានបង់ ៣០ គ្រាប់។
មិនបង្អង់យូរលោកអនុសេនីយ៍ទោ ផែង វណ្ណៈ បានបា.ញ់គំរា.មដើម្បីចា.ប់ខ្លួនទាំងរស់ ប៉ុន្តែ រ៉ាស្មាច់ មិនអោយចា.ប់ខ្លួនទេថែមទាំងបា.ញ់មករកកម្លាំងយើងថែមទៀត។
ដោយមិនបង្អង់យូរ លោកអនុសេនីយ៍ទោ ផែង វណ្ណៈ និង កម្លាំ.ងអន្ត.រាគមន៍ពិសេស ៣ នាក់ផ្សេងទៀត បានសម្រេចបា.ញ់ស្រោចទៅលើ មេខ្លោង សោម ណារ៉ា ហៅសុខ ណាណារ៉ា ហៅរ៉ាអូស្ត្រាលី ឬហៅរ៉ាស្មាច់ អោយរង.របួ.សធ្ងន់និងបានគេចទៅដេកស្លា.ប់នៅជិតរោងចិញ្ចឹមទាពីកន្លែងដួលម៉ូតូប្រមាណ ២០០ ម៉ែត្រតែម្ដង។
លោកអនុសេនីយ៍ទោ ផែង វណ្ណៈ បានរើសយកសាក់កាដូមកឆែកមើល ឃើញមាន កាំ.ភ្លើងខ្លី មានបំពង់ផ្ទប់សំឡេង១ គ្រា.ប់បែកដៃ១គ្រាប់ និង វត្ថុតាងមួយចំនួនទៀត។
បេសកកម្មប្រកបដោយគ្រោះ.ថ្នាក់តែទទួលបានជោគជ័យនេះគឺដោយសារមានការដឹកនាំបញ្ជា ឯកឧត្ដមនាយឧត្ដមសេនីយ៍ ហុក ឡងឌី អគ្គស្នងការនគរ.បាលជាតិ និង ឯកឧត្ដម ជា សុផារ៉ា ប្រធានគណៈ.បញ្ជាការឯកភាពរាជធានីភ្នំពេញ។
តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារសម្ងាត់ បានអោយដឹងថា រ៉ាស្មាច់ មានគម្រោងគេចខ្លួនទៅថៃតាមច្រកកំពត ដើម្បីទៅកែមុខមាត់កុំអោយគេស្គាល់។ តែអំពើអាក្រក់របស់រ៉ាស្មាច់ ទោះបីមានអាវយ័ន្ត កូនក្រកញីឈ្មោល យ៉ាងណាក៏មិនអាចជួយបានដែរ ពេលផ្ទុះ.អា.វុធកូនក្រកខ្ទាតចេញពី រ៉ាស្មាច់ តែម្ដង។ អរគុណម្ចាស់ផេក តារាខ្មែរជំនាន់ ១៩៩៧-២០០០ ដែលបានផ្ដល់រូបថតខ្ញុំដ៏កម្រមកអោយខ្ញុំ»។
ដោយឡែកនៅយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកផែង វណ្ណៈ បានបង្ហោះរូបថតរបស់ខ្លួនមួយសន្លឹក កាលនៅជាប៉ូលិសព្រហ្មទណ្ឌ ហើយលើកជាសំណួរថា «ពីមុនជានគរបាលព្រហ្មទណ្ឌ បងប្អូនរាប់អាន! ឥលូវជារាស្ត្រធម្មតាបងប្អូនរាប់អានអត់ ?»។
ចំពោះសំណួរនេះ ឃើញអ្នកគាំទ្រលោកជាច្រើន ឆ្លើយថា នៅតែរាប់អាន ក្នុងនោះ គេក៏ឃើញលោកជំទាវ ហ៊ុន ស៊ីណាត ចូលរួមឆ្លើយផងដែរថា «រឿងស្អីអត់រាប់អាននោះ មីងពីមុនក៏មន្ត្រីជាន់ខ្ពស់ដែរ តែឥលូវរាស្ត្រដូចតែក្មួយដែរតើ ក្មួយអើយសព្វថ្ងៃនេះសប្បាយចិត្តណាស់ដើរមិនបាច់សុំច្បាប់នរណាម៉ារៀល»។
ជាការឆ្លើយតប លោក ផែង វណ្ណៈ បានសម្ដែងការអរគុណថា « បាទអរគុណច្រើនអ្នកមីង ស្អែកខ្ញុំទៅមណ្ឌលគីរីទៀតហើយ អត់សុំច្បាប់មេដូចនៅរាជការទេ»៕