លោកអ្នក បានជ្រាបរួចមកហើយថា កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ អ្នកនាង ដេត ម៉ាលីណា បានបង្ហោះវីដេអូ មួយ អមដោយសារយ៉ាងវែងអន្លាយ ដើម្បីធ្វើការវាយបកទៅកាន់លោកឌួង ឆាយ ដែលឡាយវីដេអូ និយាយពីនាង កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នោះ។
នៅក្បាលវីដេអូនោះ អ្នកនាង ដេត ម៉ាលីណាដាក់អក្សរពីលើយ៉ាងច្បាស់ៗថា «នេះជាវីដេអូ ដែលបង្ហាញធាតុពិត នៅពីក្រោយការឡាយរបស់ឌួង ឆាយ។
បង្ហោះភ្ជាប់ជាមួយវីដេអូរយៈពេលជាង៣០នាទីនោះ អ្នកនាង ដេត ម៉ាលីណា បានសរសេរសារៀបរាប់យ៉ាងវែងអន្លាយដូច្នេះថា «ជម្រាបសួរពូមីងបងប្អូនទាំងអស់គ្នាជាដំបូង នាងខ្ញុំសូមធ្វើការអភ័យទោសទុកជាមុន ថ្ងៃនេះខ្ញុំសូមលាតត្រដាងអ្វី ដែលនាងខ្ញុំ និងកូន បានលាក់ទុក ព្រោះមិនចង់មានរឿងអាស្រូវម្តងហើយម្តងទៀតប៉ុន្តែអ្នកឯងមិនដែលអោយខ្ញុំរស់នៅជាមួយកូនបានសុខទេ ហើយត្រូវរស់នៅក្នុងការភ័យខ្លាច អំណាច និងទង្វើដ៏សាហាវគ្មានខ្លាចញញើតច្បាប់សោះ
តើពេលណា ទើបអ្នកឯងអោយខ្ញុំ និងកូនរស់នៅបានសុខឈប់ឮឈប់ឃើញការគំរាមកំហែងពីមនុស្សប្រុសអន់ចរិតដូចអ្នកឯងទៀត ខ្លួនឯងជាពស់ទេ តែដើរនិយាយប្រាប់គេថា ខ្ញុំជាអ្នកចឹកលុយមិនដែលជួយចិញ្ចឹមកូនទេខ្ញុំខំប្រឹងរកស៊ីចិញ្ចឹមកូនត្រុកត្រុករាល់ថ្ងៃឥឡូវបែរជាថ្ងៃទី16.02.2022 នៅមកឡាយដៀលខ្ញុំទៀត
បើមនុស្សប្រុសពិតគេមិនប្រើពាក្យសំដីមើលងាយមនុស្សស្រី ដែលជាភេទដូចម្តាយអ្នកឯងទេ កុំបញ្ចេញចរិតពិតអោយគេដឹងច្រើនពេក ហើយកុំដើរលាបពណ៌អោយគេ ហើយនិយាយឡើងគ្រប់ពាក្យសុទ្ធតែស្រលាញ់កូនណាស់មិនចង់អោយកូនមានបញ្ហាសតិអារម្មណ៍
ប៉ុន្តែអោយតែពេលមកជួបកូនម្តងៗតែងតែប្រើពាក្យសំដី និងទង្វើមិនល្អនៅនឹងមុខកូន ហើយនិងនាងខ្ញុំមានដូចជាជាន់រោទ៍ឡាន និងស្រែកជេរខ្ញុំដូចសត្វធាតុពាក្យដែលមនុស្សប្រុសផ្សេងគេមិនហ៊ានប្រើចំពោះមនុស្សស្រី ហើយតែងតែធ្វើរាល់ពេលមកយកកូនទៅលេងជារៀងរាល់អាទិត្យធ្វើអោយកូនខ្ញុំភិតភ័យយំខ្លាចគ្នានៅតូចអាយុ2ឆ្នាំជាង
សូម្បីតែខ្ញុំអាយុច្រើនក៏ខ្លាចនឹងទង្វើអាក្រក់របស់អ្នក ដែលកុំថាកូននៅតូចគ្នាមិនដឹងអី ហើយបែរជាមកចោទប្រកាន់ថាខ្ញុំទៅជាអ្នកបង្រៀនកូនអោយធ្វើអញ្ចឹងទៅវិញ ខ្ញុំសូមខ្លាចការលាបពណ៌និងពាក្យកុហកបោកប្រាស់របស់អ្នកនៅលើបណ្តាញសង្គមរបស់អ្នកឯង ហើយមនុស្សប្រុសដូចអ្នកពិតជាពិសពុលណាស់
អស់ពីប្ដឹងរឿងដណ្ដើមកូនឥលូវមកប្ដឹងចង់បានទ្រព្យកូនៗដែលជាផ្ទះទុកអោយកូននៅ មូលហេតុអ្វីពីព្រោះយើងបានលែងលះគ្នាដាច់ស្រេចរយៈពេល1ឆ្នាំជាងហើយ ហើយរឿងទ្រព្យសម្បត្តិរួមគ្នាទៀត ដែលបានចាប់ដៃគ្នារកស៊ីអស់រយៈពេល13ឆ្នាំក៏បានបែងចែករួចរាល់ដែរ
ហើយផ្ទះវីឡាហ្នឹងក៏បានបែងចែកអោយទៅជាទ្រព្យរបស់កូនដែរហេតុអ្វី ក៏អ្នកម្តាយអ្នកឯងមកប្ដឹងទាមទារទ្រព្យសម្បត្តិរបស់កូន និងត្រូវជាចៅរបស់គាត់ ឬមួយក៏មិនចង់អោយកូនមានផ្ទះរស់នៅ ឬចង់អោយកូនទៅនៅផ្ទះជួលឬយ៉ាងណាខ្ញុំសុំមិនយល់រឿងទាមទារយកផ្ទះរបស់កូនចង់ទៅលក់ចែកជាពីរជាមួយខ្ញុំ ហើយខ្ញុំចង់ប្រាប់អ្នកឯងថា របស់ដែលខ្ញុំចែកអោយកូនហើយគឺខ្ញុំមិនប៉ះទេ ហើយក៏ខ្ញុំមិនអោយអ្នកឯងមកយកទ្រព្យរបស់កូនខ្ញុំដែរ
ហើយនាងខ្ញុំចង់សួរអ្នកឯងថា មូលហេតុអ្វីបានលើកយករឿងខ្ញុំមកនិយាយនៅក្នុងការឡាយរបស់អ្នកឯងទៀត ទាំងដែលរឿងយើងបានលែងលះគ្នាចប់សព្វគ្រប់ហើយ ទាំងដែលអ្នកឯងថា និយាយបកស្រាយរឿងឪពុករបស់អ្នកឯងសោះអត់ចេះអាណិតឪពុកខ្លួនឯងកំពុងមានបញ្ហា បែរជាយកពេលមកឡាយនិយាយអាក្រក់ពីឪពុកខ្លួន និងខ្ញុំអាក្រក់ចោទកុហក
ហើយអ្វីដែលអ្នកឯងនិយាយអំពីខ្ញុំសុទ្ធតែជាពាក្យមិនពិតប្រយ័ត្នទេវតាបរាមុខណាកម្មមិនចាំជាតិក្រោយទេ ឈប់សាងបាបទៀតទៅកុំអោយថ្ងៃក្រោយគេដៀលកូនថាមានឪពុកចរិតមិនល្អតាមតែព្យាបាទម្តាយរបស់គេ អ្នកឯងប្រើហិ.ង្សាវៃដុំច្រំធាក់ខ្ញុំរាប់ឆ្នាំមកហើយ ខ្ញុំនៅតែលើកលែង
ប៉ុន្តែការទ្រាំរបស់ខ្ញុំក៏មានដែនកំណត់ពីព្រោះគិតថា អ្នកនឹងកែប៉ុន្តែអ្វីដែលខ្ញុំគិតគឺខុសទាំងអស់ដែលអោយឱកាសអ្នកឯងធ្វើបាបខ្ញុំរហូតដល់13ឆ្នាំ រស់នៅកាន់តែយូរចរិតអ្នកឯងក៏កាន់តែកាចសាហាវសូម្បីតែលែងលះគ្នាដាច់ស្រេចហើយក៏អ្នកឯងមិនអោយខ្ញុំ និងកូនបានសុខដែរ ហើយខ្ញុំចង់សួរថា អ្នកឯងជាអ្នកវៃធ្វើបាបខ្ញុំសោះមូលហេតុអ្វីអោយខ្ញុំទៅសុំទោសអ្នកឯង
ឈប់តាមចងកម្មពារខ្ញុំទៀតទៅ ហេតុអ្វីក៏ម្តាយអ្នកឯងមកប្តឹងទាមទារផ្ទះកូនខ្ញុំ និងឡានដែលបានបែងចែកដាច់នៅក្នុងសាលក្រមនិងផ្ទះនៅស៊ីសុវត្តិរបស់ខ្ញុំ ទុកផ្លូវដើររៀងៗខ្លួនទៅ ខ្ញុំមិនដែលទៅរករឿងអ្នកឯងមុនទេ ប៉ុន្តែបើអ្នកនៅបន្តធ្វើបាបខ្ញុំ ឡាយមើលងាយខ្ញុំគ្រប់សព្វបែបយ៉ាងក្នុងគោលបំណងអោយពូមីងបងប្អូនស្អប់មកលើរូបខ្ញុំ ខ្ញុំត្រូវបញ្ចេញការពិតនិងបញ្ជាក់ភាពស្អាតស្អំរបស់ខ្ញុំដែរ
ជាចុងក្រោយក៏សុំទោសពូមីងបងប្អូនដែលចេះតែយករឿងខ្លួនឯងមកបង្ហោះនៅក្នុងបណ្តាញសង្គមមូលហេតុគឺមកពីគេមិនអោយខ្ញុំរស់នៅបានសុខ ខ្ញុំចង់មានបញ្ហាផ្លូវចិត្តហើយរាល់ថ្ងៃ ត្រូវប្រាប់ខ្លួនឯងរឹងមាំមិនអាចខ្លាច ឬទន់ខ្សោយឈឺបានទេ
គ្មានអ្នកណារកលុយចិញ្ចឹមនិងមើលថែកូនទាំងបីរបស់ខ្ញុំក្រៅពីខ្ញុំជាម្ដាយម្នាក់ឯង ខ្ញុំសង្ឃឹមថានាងខ្ញុំនិងកូនៗរស់នៅបានសុខធម្មតាជីវិតដូចអ្នកដទៃនិងយុត្តិធម៌ មិនអោយមនុស្សប្រុសអាក្រក់អាងលុយធ្វើអំពើឃោរឃៅ ហិ.ង្សាក៏ធ្លាប់ គំរាមក៏មានពីមុនមកលើនាងខ្ញុំនិងកូនជួបអស់ហើយ ខ្ញុំប្ដឹងរឿងហិ.ង្សាវៃខ្ញុំនិងកូនទៀតតាំងពីថ្ងៃ15.03.2021ជិត1ឆ្នាំហើយ គាត់មិនខ្លាចច្បាប់នៅតែបន្តធ្វើបាបខ្ញុំនិងកូន
ប្រហែលគាត់អាំងមានសញ្ជាតិឌូប៉ៃទើបមិនខ្លាចច្បាប់សោះ តែអីឥលូវម៉េចបានខ្ញុំនិងកូនរស់នៅក្នុងការភ័យខ្លាចដដែលៗខ្ញុំជឿជាក់ថា អំណាចច្បាប់ស្រុកខ្មែរមិនបណ្ដោយអោយនាងខ្ញុំនិងកូនៗរស់នៅបែបភ័យខ្លាចដោយសារបុរសម្នាក់មិនខ្លាចច្បាប់បែបនេះ»។
ក្រោយពីអតីតភរិយាទម្លាយវីដេអូខាងលើ ហើយនិយាយអាក្រក់ជាច្រើនពីខ្លួននោះ, លោកឌួង ឆាយ ទ្រាំមិនបាន ក៏បានបង្ហោះសារយ៉ាងខ្លីនៅយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ហៅទង្វើនោះ ថា ពិតជាពិសពុលខ្លាំងណាស់ ហើយប្រកាសបែបនេះថា «ស្អែកម៉ោង 8pm ខ្ញុំនឹងឡាយវីដេអូឆ្លើយតបនឹងនាងអតីតខ្ញុំ។ នាងម្នាក់នេះពិតជាសាហាវពិសពុលជាទីបំផុត»៕