ក្រោយចេញលិខិតសុំទោស, លោកឌួង ឆាយ ចេញវីដេអូសុំទោស១ទៀតចំពោះ ឯកឧត្តម យូ ប៉ុនឡេង ដោយរៀបរាប់ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ពី​ការ​ឡាយ​វីដេអូ​ និយាយ​បកស្រាយ​តាមរយៈ​បណ្ដាញ​សង្គម FACE BOOK ​កាលពី​យប់​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២២​កន្លង​ទៅ ​​​​អំពី​រឿងរ៉ាវ​មិនល្អ​មួយ​ចំនួន ដែល​បាន​កើតមានឡើង​ចំពោះ​ក្រុម​គ្រួសារ​ខ្លួន ​ហើយ​មាន​ការ​ប៉ះពាល់ ​ដល់​កិត្តិយស​របស់ ឯកឧត្ដម​ យូ ប៉ុន​ឡេង នោះ , នៅល្ងាចថ្ងៃទី១៧ ខែ​កុម្ភៈ ឆ្នាំ២០២២ ​លោក​ឌួង ឆាយ បាន​ចេញ​លិខិត​សុំទោស ឯកឧត្ដម​ យូ ប៉ុន​ឡេង ជា​សាធារណៈ​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​លិខិត​សុំទោស​ជា​សាធារណៈ​ ដែល​លោក​ឌួង ឆាយ បង្ហោះ​នោះ ​មានខ្លឹមសារដូច្នេះថា ​«សូម​គោរព​ជូន​ ឯកឧត្តម យូ ប៊ុន​ឡេង អនុប្រធាន​តុលាការ​កំពូល​ សូមទាន​ជ្រាប។​
​កម្មវត្ថុ​ ៖ ខ្ញុំបាទ​សុំ​ធ្វើការ​អភ័យទោស​ជា​សាធ​រណៈ​ពី ឯកឧត្តម យូ ប៉ុន​ឡេង អនុប្រធាន​តុលាការ​កំពូល អតីត​ជា​ប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោង ​៖​ វីដេអូ​ឃ្លី​ប​នៅក្នុង​បណ្តាញ​សង្គម​ទំនាក់ទំនង FACE BOOK ផេ​ក​ឈ្មោះ DUONG CHAY ឌួង ឆាយ ដែល​បាន​ផ្សាយ​កាលពី​យប់​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២២ ម៉ោង​៨ និង​៤៥ នាទី​យប់​។​ តប​តាម​កម្មវត្ថុ និង​ចុះ​យោង​ខាងលើ ខ្ញុំបាទ​សូម​ការខន្តី​អភ័យទោស​ជា​សាធារណៈ​ពី​សំណាក់​ឯកឧត្តម យូ ប៉ុន​ឡេង អនុប្រធាន​តុលាការ​កំពូល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារ​កាលពី​យប់​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២២ វេលា​ម៉ោង​៨ និង​៤៥​នាទី ខ្ញុំបាទ​បានធ្វើ​ការនិយាយ​បកស្រាយ​តាមរយៈ​បណ្តាញ​សង្គម FACE BOOK អំពី​រឿងរ៉ាវ​មិនល្អ​មួយចំនួន ដែល​បាន​កើតមានឡើង​ចំពោះ​ក្រុមគ្រួសារ​ខ្ញុំបាទ​កន្លងមក ហើយ​ចេតនា​នៃ​ការបកស្រាយ​នូវ​រឿង រ៉ាវ​ទាំងអស់នោះ គឺមាន​គោលបំណង​តែមួយគត់ គឺ​ចង់​អោយ​មហាជន ក៏ដូចជា​ស្ថាប័ន​ ផ្សេងៗ ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ បាន​ជ្រាប​អំពី​អ្វី​ដែលជា​ដើមចម អោយមាន​ការបែកបាក់​ផ្ទៃក្នុង ក្នុង​ក្រុមគ្រួសារ​របស់ខ្ញុំ​បា​ទ​ក​ន្ល​ង​មក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម​ជាទីគោរព​ដ៏​ខ្ពង់ខ្ពស់ ! ក្រោយ​ការនិយាយ​បកស្រាយ​របស់ខ្ញុំ​បា​ទ​ច​ប់ ខ្ញុំបាទ​មានការ​សោកស្តាយ ជា​ពន់ពេក ដោយសារ​ការបកស្រាយ​របស់​ខ្ញុំបាទ បានធ្វើអោយ​មានការ​ប៉ះពាល់​ដល់​កិត្តិយស​របស់ ឯកឧត្តម ដែល​បុគ្គល​ម្នាក់​មាន​ចេតនា​ល្អ ខំ​ចំណាយ​ពេលវេលា​ដ៏​តម្លៃ ធ្លាប់បាន​ប្រៀនប្រដៅ ណែនាំ ជួយ​សម្របសម្រួល ផ្សះផ្សា​ ក្នុង​វិវាទ​គ្រួសារ​របស់ខ្ញុំ​បាទ​កន្ល​ង​មក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កត្តា​ទាំងនេះហើយ ខ្ញុំបាទ​មិនគួ​មានការ​យល់ច្រឡំ ភាន់ភាំង ក្តាប់​សាច់រឿង​មិនបាន​ច្បាស់លាស់​ចំពោះ​ចំណុច​នេះ និយាយ​ខុស មិនបាន​ពិចារណា ដោយសារតែ​អារម្មណ៍​របស់ខ្ញុំ​បាទ​ស្មុគស្មាញ មាន​រឿងរ៉ាវ​ជាច្រើន ទាំង​រឿង​ខ្លួនឯង​ផ្ទាល់ រឿង​គ្រួសារ​ទាំងមូល រឿង​ការរកស៊ី​។​ល​។ បាន​ទម្លាក់​មកលើ​ខ្ញុំបាទ​ដែលជា​កូនប្រុស​ច្បង​ក្នុង​ក្រុមគ្រួសារ ដូច្នេះហើយ​បានជា​ខ្ញុំបាទ​និយាយ​ទៅ ធ្វើអោយមាន​ការប៉ះពាល់​ដល់​កិត្តិយស​ឯកឧត្តម​យ៉ាង​ធ្ងន់ធ្ងរ ដោយ​មិនមាន​ការតាំង​ចិត្ត​យ៉ាង​ដូច្នេះ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោម​ហេតុផល ដូច​បាន​ជម្រាបជូន​ខាងលើនេះ ខ្ញុំបាទ​សូម​ធ្វើការ​សុំទោស​ចំពោះ​ឯកឧត្តម នូវ​កំហុស​ដែល ខ្ញុំបាទ​បាន​និយាយ​កាលពី​យប់មិញ ដែល​ធ្វើអោយមាន​ការប៉ះពាល់​ដ​ល់​កិត្តិយស​ឯកឧត្តម ទាំង​រឿងរ៉ាវ​ពិត​គឺ​មិនមែន​ដូច្នោះ​ឡើយ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ឯកឧត្តម នឹង​ទទួល​នូវ​ការ​សូមទោស​ពី​សំណាក់​ខ្ញុំបាទ ហើយ​លើកលែង​ទោស​អោយ​ខ្ញុំបាទ​នូវ​រាល់​កំហុស​ឆ្គង​ទាំងឡាយ ​ដែល​បាន​និយាយ​ជុល​ជ្រោះ ខុស​ការពិត កាលពី​យប់​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២២​កន្លង​មកនេះ។ ខ្ញុំបាទ​សូម​សន្យា​ថា នឹង​មិន​មាន​ករណី​បែប​នេះ​ចំពោះ ឯកឧត្តម ទៀត​ឡើយ។ សូម ឯកឧត្តម មេត្តា​ទទួល​នូវ​ការ​គោរព​ដ៏​ខ្ពង់ខ្ពស់​អំពី​ខ្ញុំ​បាទ»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ក្រោយចេញលិខិតសុំទោសជាសាធារណៈហើយនោះ, នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២នេះ លោកឌួង ឆាយ បានចេញវីដេអូ សុំទោសមួយទៀត ភ្ជាប់ជាមួយសារដូច្នេះថា «ខ្ញុំបាទ ឌួង ឆាយ សុំធ្វើការអភ័យទោសជាសាធរណៈពី ឯកឧត្តម យូ ប៉ុនឡេង អនុប្រធានតុលាការកំពូល អតីតជាប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោង៖​វីដេអូឃ្លីបនៅក្នុងបណ្តាញសង្គមទំនាក់ទំនង FACE BOOK ផេកឈ្មោះ DUONG CHAY ឌួង ឆាយ ដែលបានផ្សាយកាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង៨ និង៤៥ នាទីយប់។
តបតាមកម្មវត្ថុ និងចុះយោងខាងលើ ខ្ញុំបាទសូមការខន្តីអភ័យទោសជាសារធារណៈពីសំណាក់ឯកឧត្តម យូ ប៉ុនឡេង អនុប្រធានតុលាការកំពូល ដោយសារកាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៨ និង៤៥នាទី»៕

Related posts

Leave a Comment