កាន់តែជ្រៅ! អ្នក​នាង ​ដេត ម៉ាលីណា ទម្លាយ​វីដេអូ​ បង្ហាញ​ធាតុពិត នៅ​ពី​ក្រោយ​ការ​ឡាយ របស់​លោក ឌួង ឆាយ (មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីលោកឌួង ឆាយ ធ្វើការឡាយវីដេអូ កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ប៉ះពាល់ដល់ខ្លួននោះ, នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ អ្នកនាង ដេត ម៉ាលីណា បានបង្ហោះវីដេអូ អមដោយសារយ៉ាងវែងអន្លាយ និយាយពីទង្វើរបស់លោកឌួង ឆាយ ធ្វើលើរូបអ្នកនាង និងកូននោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្បាលវីដេអូនោះ មានដាក់អក្សរពីលើយ៉ាងច្បាស់ៗថា «នេះជាវីដេអូ ដែលបង្ហាញធាតុពិត នៅពីក្រោយការឡាយរបស់ឌួង ឆាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះភ្ជាប់ជាមួយវីដេអូរយៈពេលជាង៣០នាទីនោះ អ្នកនាង ដេត ម៉ាលីណា បានសរសេរសារៀបរាប់យ៉ាងវែងអន្លាយដូច្នេះថា «ជម្រាបសួរ​ពូ​មីង​បងប្អូន​ទាំង​អស់គ្នា​ជាដំបូង​ នាង​ខ្ញុំ​សូមធ្វើការ​អភ័យទោស​ទុកជាមុន ថ្ងៃនេះ​ខ្ញុំ​សូម​លាតត្រដាង​អ្វី ដែល​នាង​ខ្ញុំ និង​កូន ​បាន​លាក់ទុក​ ព្រោះ​មិន​ចង់​មានរឿង​អាស្រូវ​ម្តង​ហើយ​ម្តងទៀត​ប៉ុន្តែ​អ្នកឯង​មិនដែល​អោយ​ខ្ញុំ​រស់នៅ​ជាមួយ​កូន​បាន​សុខ​ទេ​ ហើយ​ត្រូវ​រស់នៅក្នុង​ការភ័យខ្លាច អំណាច និង​ទង្វើ​ដ៏​សាហាវ​គ្មាន​ខ្លាច​ញញើត​ច្បាប់​សោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើ​ពេល​ណា​ ទើប​អ្នកឯង​អោយ​ខ្ញុំ​ និង​កូន​រស់នៅ​បាន​សុខ​ឈប់​ឮ​ឈប់​ឃើញ​ការ​គំរាមកំហែង​ពី​មនុស្ស​ប្រុស​អន់​ចរិត​ដូច​អ្នកឯង​ទៀត​ ខ្លួនឯង​ជា​ពស់​ទេ ​តែ​ដើរ​និយាយប្រាប់​គេ​ថា ​ខ្ញុំ​ជា​អ្នក​ចឹក​លុយ​មិន​ដែល​ជួយ​ចិញ្ចឹម​កូន​ទេ​ខ្ញុំ​ខំ​ប្រឹង​រក​ស៊ី​ចិញ្ចឹម​កូន​ត្រុ​ក​ត្រុ​ក​រាល់ថ្ងៃ​ឥឡូវ​បែរជា​ថ្ងៃទី​16.02.2022 នៅ​មក​ឡាយ​ដៀល​ខ្ញុំ​ទៀត​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​មនុស្ស​ប្រុស​ពិត​គេ​មិនប្រើ​ពាក្យសំដី​​មើល​ងាយ​មនុស្ស​ស្រី​ ដែលជា​ភេទ​ដូច​ម្តាយ​អ្នកឯង​ទេ កុំ​បញ្ចេញ​ច​រិត​ពិត​អោយគេ​ដឹងច្រើ​ន​ពេក​ ហើយ​កុំ​ដើរ​លាប​ពណ៌​អោយ​គេ ​ហើយ​និយាយ​ឡើង​គ្រប់​ពាក្យ​សុទ្ធតែ​ស្រលាញ់​កូន​ណាស់​មិន​ចង់​អោយ​កូន​មាន​បញ្ហា​សតិអារម្មណ៍

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប៉ុន្តែ​អោយតែ​ពេល​មកជួប​កូន​ម្តងៗ​តែងតែ​ប្រើ​ពាក្យសំដី​ និង​ទង្វើ​មិនល្អ​នៅ​នឹង​មុខ​កូន​ ហើយ​និង​នាង​ខ្ញុំ​មានដូចជា​ជាន់​រោទ៍​ឡាន ​និង​ស្រែកជេរ​ខ្ញុំ​ដូច​សត្វ​ធាតុ​ពាក្យ​ដែល​មនុស្ស​ប្រុស​ផ្សេង​គេ​មិន​ហ៊ាន​ប្រើចំពោះ​មនុស្ស​ស្រី​ ហើយ​តែងតែ​ធ្វើ​រាល់ពេល​មក​យក​កូន​ទៅលេង​ជា​រៀងរាល់​អាទិត្យធ្វើ​អោយ​កូន​ខ្ញុំ​ភិតភ័យ​យំ​ខ្លាច​គ្នា​នៅ​តូច​អាយុ​2​ឆ្នាំ​ជាង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម្បីតែ​ខ្ញុំ​អាយុ​ច្រើន​ក៏​ខ្លាច​នឹង​ទង្វើ​អាក្រក់​របស់​អ្នក​ ដែល​កុំ​ថា​កូន​នៅ​តូច​គ្នា​មិន​ដឹងអី ហើយ​បែរជា​មក​ចោទប្រកាន់ថា​ខ្ញុំ​ទៅជា​អ្នក​បង្រៀន​កូន​អោយ​ធ្វើអញ្ចឹង​ទៅវិញ ខ្ញុំ​សូម​ខ្លាច​ការ​លាប​ពណ៌​និង​ពាក្យ​កុហក​បោកប្រាស់​រប​ស់អ្នក​នៅលើ​បណ្តាញ​សង្គម​របស់​អ្នកឯង​ ហើយ​ម​នុស្ស​ប្រុស​ដូច​អ្នក​ពិតជា​ពិសពុល​ណាស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អស់ពី​ប្ដឹង​រឿង​ដណ្ដើម​កូន​ឥលូវ​មកប្ដឹង​ចង់បាន​ទ្រព្យ​កូនៗ​ដែល​ជា​ផ្ទះ​ទុក​អោយ​កូន​នៅ មូលហេតុ​អ្វី​ពីព្រោះ​យើង​បាន​លែងលះគ្នា​ដាច់ស្រេច​រយៈពេល​1​ឆ្នាំ​ជាង​​ហើយ ហើយ​​​រឿង​ទ្រព្យសម្បត្តិ​រួមគ្នា​ទៀត​ ដែល​បាន​ចាប់ដៃ​គ្នា​រក​ស៊ី​អស់​រយៈពេល​13​ឆ្នាំ​ក៏បាន​បែងចែក​រួចរាល់​ដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​ផ្ទះ​វីឡា​ហ្នឹង​ក៏បាន​បែងចែក​អោយ​ទៅជា​ទ្រព្យ​របស់​កូន​ដែរ​ហេតុអ្វី​ ក៏​អ្នក​ម្តាយ​អ្នកឯង​មកប្ដឹង​ទាមទារ​ទ្រព្យសម្បត្តិ​របស់​កូន​ និង​ត្រូវជា​ចៅ​របស់​គាត់​ ឬមួយ​ក៏​មិន​ចង់អោយ​កូន​មានផ្ទះ​រស់នៅ​ ឬ​ចង់អោយ​កូន​ទៅ​នៅផ្ទះ​ជួលឬយ៉ាងណា​ខ្ញុំ​សុំ​មិន​យល់​រឿង​ទាមទារ​យក​ផ្ទះ​របស់​កូន​ចង់​ទៅ​លក់​ចែកជា​ពីរ​ជាមួយ​ខ្ញុំ​ ហើយ​ខ្ញុំ​ចង់​​​ប្រាប់​​​អ្នកឯង​ថា ​របស់​ដែល​ខ្ញុំ​ចែក​អោយ​កូន​ហើយគឺ​ខ្ញុំ​មិន​ប៉ះ​ទេ​ ហើ​យក៏​ខ្ញុំ​មិនអោយ​អ្នកឯង​មក​យក​ទ្រព្យ​របស់​កូន​ខ្ញុំ​ដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​នាង​ខ្ញុំ​ចង់​សួរ​អ្នកឯង​ថា ​មូល​ហេតុអ្វី​បាន​លើក​យក​រឿង​ខ្ញុំ​មក​និយាយ​នៅក្នុង​ការ​ឡាយ​របស់​អ្នកឯង​ទៀត​ ទាំង​ដែល​រឿង​យើង​បាន​លែងលះគ្នា​ចប់សព្វគ្រប់​ហើយ ទាំង​ដែល​អ្នកឯង​ថា​ និយាយ​បកស្រាយ​រឿង​ឪពុក​របស់​អ្នកឯង​សោះ​អត់​ចេះ​អាណិត​ឪពុក​ខ្លួនឯង​កំពុងមាន​បញ្ហា បែរ​ជាយក​ពេល​មក​ឡាយ​និយាយ​អាក្រក់​ពី​ឪពុក​ខ្លួន​ និង​ខ្ញុំ​អាក្រក់​ចោទ​កុហក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​អ្វី​ដែល​អ្នកឯង​និយាយ​អំពីខ្ញុំ​សុទ្ធតែជា​ពាក្យ​មិន​ពិត​ប្រ​យ័ត្ន​ទេវតា​បរាមុខ​ណា​កម្ម​មិន​ចាំជាតិ​ក្រោយ​ទេ​ ឈប់​សាង​បាប​ទៀ​តទៅ​កុំ​អោយ​ថ្ងៃក្រោយ​គេ​ដៀល​កូន​ថា​មាន​ឪពុក​ច​រិត​មិនល្អ​តាមតែ​ព្យាបាទ​ម្តាយ​របស់​គេ អ្នកឯង​ប្រើ​ហិ.ង្សា​វៃ​ដុំ​ច្រំ​ធាក់​ខ្ញុំ​រាប់​ឆ្នាំ​មក​ហើយ ​ខ្ញុំ​នៅតែ​លើកលែង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប៉ុន្តែ​ការ​ទ្រាំ​របស់ខ្ញុំ​ក៏មាន​ដែន​កំណត់​ពីព្រោះ​គិតថា ​អ្នក​នឹង​កែ​ប៉ុន្តែ​អ្វីដែល​ខ្ញុំ​គិត​គឺ​ខុស​ទាំងអស់​ដែល​អោយ​ឱកាស​អ្នកឯង​ធ្វើ​បាប​ខ្ញុំ​រហូតដល់​13​ឆ្នាំ រស់នៅ​កាន់តែ​យូរ​ច​រិត​អ្នកឯង​ក៏​កាន់តែ​កាច​សាហាវ​សូម្បីតែ​លែងលះ​គ្នា​ដាច់ស្រេច​ហើយ​ក៏​អ្នកឯង​មិន​អោយ​ខ្ញុំ​ និង​កូន​បាន​សុខ​ដែរ​ ហើយ​ខ្ញុំ​ចង់​សួរ​ថា ​អ្នកឯង​ជា​អ្នក​វៃ​ធ្វើ​បាប​ខ្ញុំ​សោះ​មូល​ហេតុអ្វី​អោយ​ខ្ញុំ​ទៅ​សុំទោស​អ្នកឯង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈប់​តាម​ចងកម្ម​ពារ​ខ្ញុំ​ទៀត​ទៅ ហេតុអ្វី​ក៏​ម្តាយ​អ្នកឯង​មកប្តឹង​ទាមទារ​ផ្ទះ​កូន​ខ្ញុំ និង​ឡាន​ដែល​បាន​បែង​ចែកដាច់​នៅក្នុង​សាលក្រម​និង​ផ្ទះ​នៅស៊ី​សុ​វ​ត្តិ​របស់ខ្ញុំ ទុក​ផ្លូវ​ដើរ​រៀងៗ​ខ្លួន​ទៅ ​ខ្ញុំ​មិន​ដែល​ទៅរក​រឿង​អ្នកឯង​មុន​ទេ ​ប៉ុន្តែ​បើ​អ្នក​នៅ​បន្ត​ធ្វើ​បាបខ្ញុំ​ ឡាយ​មើល​ងាយ​ខ្ញុំ​គ្រប់សព្វ​បែបយ៉ាង​ក្នុង​គោលបំណង​អោយ​ពូ​មីង​បងប្អូន​ស្អប់​មកលើ​រូបខ្ញុំ ខ្ញុំ​ត្រូវ​បញ្ចេញ​ការពិត​និង​បញ្ជាក់​ភាព​ស្អាតស្អំ​របស់ខ្ញុំ​ដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ចុងក្រោយ​ក៏​សុំទោស​ពូ​មីង​បង​ប្អូន​ដែលចេះតែ​យក​រឿង​ខ្លួនឯង​មក​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​មូលហេតុ​គឺ​មកពី​គេ​មិន​អោយ​ខ្ញុំ​រស់នៅ​បាន​សុខ ខ្ញុំ​ចង់​មាន​បញ្ហា​ផ្លូវចិត្ត​ហើយ​រាល់ថ្ងៃ ត្រូវ​ប្រាប់​ខ្លួនឯង​រឹងមាំ​មិន​អាច​ខ្លាច ឬ​ទន់ខ្សោយ​ឈឺ​បានទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គ្មាន​អ្នកណា​រកលុយ​ចិញ្ចឹម​និង​មើល​ថែកូន​ទាំងបី​របស់ខ្ញុំ​ក្រៅពី​ខ្ញុំ​ជា​ម្ដាយ​ម្នាក់ឯង ខ្ញុំសង្ឃឹមថា​នាង​ខ្ញុំ​និង​កូនៗ​រស់នៅ​បាន​សុខ​ធម្មតា​ជីវិត​ដូច​អ្នកដទៃ​និង​យុត្តិធម៌ មិន​អោយ​មនុស្ស​ប្រុស​អាក្រក់​អាង​លុយ​ធ្វើ​អំពើ​ឃោរឃៅ ហិ.ង្សា​ក៏ធ្លាប់ គំរាម​ក៏មាន​ពីមុនមក​លើនាង​ខ្ញុំ​និង​កូន​ជួប​អស់​ហើយ​ ខ្ញុំ​ប្ដឹង​រឿង​ហិ.ង្សា​វៃ​ខ្ញុំ​និង​កូន​ទៀត​តាំង​ពីថ្ងៃ​15.03.2021​ជិត​1​ឆ្នាំ​ហើយ ​គាត់​មិន​ខ្លាច​ច្បាប់​នៅតែ​បន្ត​ធ្វើបាប​ខ្ញុំ​និង​កូន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្រហែល​គាត់​អាំង​មាន​សញ្ជាតិ​ឌូ​ប៉ៃ​​ទើប​មិន​ខ្លាច​ច្បាប់​សោះ តែ​អី​ឥលូវ​ម៉េច​បាន​ខ្ញុំ​និង​កូន​រស់នៅ​ក្នុង​ការភ័យខ្លាច​ដដែលៗ​ខ្ញុំ​ជឿ​ជាក់ថា ​អំណាចច្បាប់​ស្រុក​ខ្មែរ​មិន​បណ្ដោយ​អោយ​នាង​ខ្ញុំ​និង​កូនៗ​រស់នៅ​បែប​ភ័យខ្លាច​ដោយសារ​បុរស​ម្នាក់​មិន​ខ្លាច​ច្បាប់​បែបនេះ»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



Related posts

Leave a Comment