សោកស្ដាយ!LadyGagaមិនជាប់ឈ្មោះក្នុងបញ្ជីជ្រើសរើសសម្រាប់ពានរង្វាន់អូស្ការឡើយ…..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀង និងជាតារាភាពយន្តអាមេរិកនាង Lady Gaga ទើបតែទទួលបានដំណឹងគួរអោយតក់ស្លុតបំផុតអំពីពានរង្វាន់Oscars(អូស្ការ)សម្រាប់ស្នាដៃសម្តែងរបស់នាងនៅក្នុងរឿង House of Gucci ។ Lady Gaga អាយុ៣៥ឆ្នាំ នាងពិតជានារីសិល្បៈដ៏មានទេពកោសល្យម្នាក់ តាមរយៈការសម្តែងរបស់នាងនៅក្នុងរឿង House of Gucci ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងរឿងនេះ Lady Gaga នាងត្រូវសម្តែងជាតួអង្គនាង Patrizia Reggiani ទៅតាមសាច់រឿងពិតរឿងដែលបានកើតឡើងពិតក្នុងត្រកូលពាណិជ្ជករលំដាប់មហាសេដ្ឋីGucci ។ នាង Patrizia Reggiani ជាអតីតភរិយារបស់លោក Maurizio Gucci មហាសេដ្ឋីនិងជាម្ចាស់ក្រុមហ៊ុនផលិតផលម៉ាកល្បី Gucci ដែលជាស្ត្រីហាយស៊ូជាន់ខ្ពស់ដ៏ស្រស់ស្អាតម្នាក់ ស្រឡាញ់ ឋានៈ លង់និងសម្រស់ រួមនិងភាពលោភលន់ស្រឡាញ់ឈ្មោះក្នុងវង្សត្រកូល Gucci ហើយចុងក្រោយបានជួលឃាតករ អោយសម្លាប់ប្តីខ្លួនឯងដែលជាម្ចាស់ផលិតផលGucci នៅក្រោយពេល ពួកគេទាំងពីរនាក់ បានលែងលះគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈស្នាដៃសម្តែងរបស់នារីសិល្បៈពហុជំនាញនាង Lady Gaga ម្នាក់នេះ នៅក្នុងរឿង House of Gucci ឃើញថានាង បានជាប់ឈ្មោះក្នុងបញ្ជីពានរង្វាន់ជាច្រើនដូចជា ពានរង្វាន់ SAG Awards, ពានរង្វាន់ Critics Choice Awards, និងពានរង្វាន់ BAFTA Awards ប៉ុន្តែនាងមិនបានជាប់ឈ្មោះក្នុងបញ្ជីអ្នកទទួលពានរង្វាន់ Oscars ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់រឿង House of Gucci ផ្នែកដែលជាប់ឈ្មោះក្នុងបញ្ជីជ្រើសរើសសម្រាប់ពានរង្វាន់ អូស្ការគឺបានទៅលើផ្នែក Best Hair & Makeup ។

បញ្ហាមិនជាប់ឈ្មោះក្នុងបញ្ជីជ្រើសរើសសម្រាប់ពានរង្វាន់អូស្ការនេះ ធ្វើអោយក្រុមអ្នកគាំទ្រតារាចម្រៀង Lady Gaga អន់ចិត្តមិនស្ទើរឡើយ។ ពួកគេ ចេញមកបង្ហាញភាពភ្ញាក់ផ្អើលនិងប្រតិកម្មមិនពេញចិត្តជាច្រើននៅលើបណ្តាញសង្គមអនឡាញធ្វីតធ័រ ដូចជា តើអ្នករៀបចំកម្មវិធីប្រគល់ពានរង្វាន់ Oscars បាត់សតិហើយមែនទេ។ តើអ្នកបំភ្លេច Lady Gaga ដែលសម្តែងនៅក្នុងរឿង House of Gucci ហើយមែនទេ? តើអ្នកបានទស្សនាភាពយន្តនេះទេ។ ចំណែកអ្នកគាំទ្រខ្លះទៀតបានសរសេរថា ការបំភ្លេច Lady Gaga ជារឿងនឹកស្មានមិនដល់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពពី​តារា​ញូស៍​

Related posts

Leave a Comment