មុននេះ តារាចម្រៀងទ្រនំហង្សមាសលោក នី រតនា បានបង្ហោះរូបភាពជាច្រើនសន្លឹករបស់កូនស្រីបណ្ដូលចិត្តគឺកុមារី នីវណ្ណ មេឡានីល ដែលកំពុង
មានវ័យលូតលាស់កាន់តែធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពោលគឺមានអាយុ
ទើបតែជាង១ខួបប៉ុណ្ណោះ ប៉ុន្តែបើនិយាយពីរូបសម្រស់របស់នាងតូចវិញគឺស្រស់ស្អាតទ្រលុកទ្រលន់គួរឱ្យស្រឡាញ់ ដែលជាចំណុចអ្នកចិត្តមហាជនឱ្យលួចក្នក់ក្នាញ់ស្រឡាញ់ពេញចិត្តមិនតិចនោះឡើយ។
ដោយឡែកនៅពីលើរូបភាពដ៏គួរឱ្យក្នាញ់របស់កូនស្រីសំណព្វជាចំណងដៃក្រោយអាពាហ៍ពិពាហ៍រួមភរិយាជាទីស្រឡាញ់នោះ នី រតនា ក៏មានភ្ជាប់
ជាមួយសំណេរបង្ហាញសន្តានចិត្តជាប៉ា ដែលរីករាយ និងពេញចិត្តថ្លើមចំពោះការលូតលាស់របស់កូនស្រីថា«ទ្រាំទៅកូន ធ្វើម៉េចទេកូនធំមុនអាយុ ចឹងប៉ាៗម៉ាមីឲ្យចូលរៀនហើយ មើលឲ្យហើយទៅអ៊ំពូមីង រាងអ្នក 1 ខួប 4 ខែ»។
ជាមួយគ្នានោះ នៅពីក្រោមរូបភាពរបស់កូនស្រីម្ចាស់បទ«មនុស្សក្រៅចិត្ត» គេឃើញមានអ្នកលេងបណ្ដាញសង្គមជាច្រើនបានចូលខមិនកោតសរសើរ និងបង្ហាញក្ដីស្រឡាញ់ថា«គួរឲ្យស្រលាញ់ណាស់idolតូច»៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖