ទីបំផុត បណ្ឌិត គឹម ហ៊ាង ចេញមុខសុំទោសជាសាធារណៈ ក្រោយជ្រុល​មាត់រិះគន់ខេត្តសៀមរាបចាស់ដៃថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក គឹម ហ៊ាង អគ្គនាយក​ក្រុមហ៊ុន​ខ្មែរ រៀល​អ៊ី​ស្ទេ​ត បានចេញ​លិខិត​សុំទោស​ជា​សាធារណៈ បន្ទាប់ពី​ផ្ទុះ​ប្រតិកម្ម​ជុំវិញ​ការលើកឡើង​របស់លោក​ពាក់ព័ន្ធ​ចំណុចខ្សោយ​របស់​ខេត្តសៀមរាប ដែល​មិន​អនុញាតឱ្យ​មានការ​អភិវឌ្ឍ​គម្រោង​ធំៗ និង​សំណង​អគារ​ខ្ពស់ សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​នៅក្នុង​ខេត្ត​ដ៏​មាន​សក្តានុពល​មួយ​នេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការចេញមុខ​សុំទោស​ជា​សាធារណៈ​របស់លោក គឺធ្វើឡើង​បន្ទាប់ពី​មានការ​ផ្ទុះ​ប្រតិកម្ម​ជា​បន្ត​បន្ទាប់ពី​សំណាក់​លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​, លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា និង​ជា​ប្រធាន​សហព័ន្ធ​យុវជន​កម្ពុជា និង​ក្រសួង​វប្បធម៌ និង​មតិ​មហាជន​មួយចំនួន​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ជុំវិញ​ការលើកឡើង​ក្នុង​សិក្ខាសាលា​អចលនទ្រព្យ ឆ្នាំ​២០២២ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២២​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុង​លិខិត​ចុះ​ថ្ងៃទី​១៧ កុម្ភៈ​នេះ លោក គឹម ហ៊ាង បានធ្វើការ​សុំទោស​ជា​សាធារណៈ​ដល់​ប្រជាជន​កម្ពុជា អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ពិសេស​ថ្នាក់ដឹកនាំ​ប្រទេស​ចំពោះ​កំហុស​ដែល​លោក​បាន​បង្កើតឡើង ដោយ​អ​ចេតនា​កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ទី​រួម​ខេត្តសៀមរាប​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​ទទួលស្គាល់ថា​ អ្វីដែល​លោក​បាន​បកស្រាយ​ពី​ចំណុចខ្សោយ ចំណុចខ្លាំង ឱកាស ព្រមទាំង​ការគំរាមកំហែង ដល់​ការវិនិយោគ និង​អភិវឌ្ឃន៍​វិស័យ​អចលនទ្រព្យ​នៅ​ខេត្តសៀមរាប​នេះ ពិតជា​មានការ​ប៉ះពាល់​ដល់​វប្បធម៌​ជាតិ ដែលជា​កំហុស​ដ៏​ធំ​មួយ ដែល​លោក​បាន​បង្កើតឡើង​ដោយ​អ​ចេតនា​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​នៅក្នុង​លិខិត​នេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយ​ការប្រកាស​សុំទោស​របស់លោក គឹម ហ៊ាង លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា និង​ជា​ប្រធាន​សហព័ន្ធ​យុវជន​កម្ពុជា បាន​សរសេរ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្ទាល់ខ្លួន​លោក​នៅថ្ងៃនេះ ដោយ​លោក​ចាត់ទុកថា ការ​សុំទោស​របស់លោក គឹម ហ៊ាង គឺជា​ការទទួលខុសត្រូវ​មួយ​ដ៏​វិជ្ជមាន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សម្រាប់​លោក ហ៊ុន ម៉ា​នី “​កន្លងមក ខ្ញុំ និង​លោក​បណ្ឌិត មិន​មានរឿង​ផ្ទាល់ខ្លួន​អ្វី​ទេ ប៉ុន្តែ​អ្វីដែល​ខ្ញុំ​សរសេរ​ក្នុង​ទំព័រ​ហ្វេ​ស​បុក​របស់ខ្ញុំ គ្រាន់តែ​ជាការ​តម្រង់ទិស ដែល​ខ្ញុំ​តែងតែ​ធ្វើ​ជារឿយៗ ចំពោះ​មតិ​មួយចំនួន ដែលមាន​ផល​ជះ​អវិជ្ជមាន​ដល់​កិត្តិយស និង​ប្រយោជន៍​ជាតិ​។ ខ្ញុំ​សូម​សរសើរ​ចំពោះ​ការសម្រេច​ចិត្តជា​លក្ខណៈ​បុគ្គល ក្នុងការ​សរសេរ​លិខិត​សុំទោស​ជា​សាធារណៈ​នេះ​”​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក ក្រសួង​វប្បធម៌ នៅ​ថ្ងៃទី​១៧ កុម្ភៈ នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ដោយ​ចាត់ទុក​ការលើកឡើង​របស់លោក គឹម ហ៊ាង ខាងលើនេះ​គឺ​ធ្វើឱ្យប៉ះពាល់​ទៅលើ​កិច្ចខិតខំ​ប្រឹងប្រែង​ការពារ ថែរក្សា និង​អភិរក្ស របស់​ឥស្សរជន​ជាន់ខ្ពស់​ថ្នាក់ជាតិ អន្តរជាតិ គ្រប់​ជំនាន់ ជាពិសេស​ការខិតខំរ​បស់​រាជរដ្ឋាភិបាល ដែល​បាន​សហការ​ជាមួយ​អង្គការ​យូណេស្កូ តាមរយៈ​ការជំរុញ និង​គាំពារ​ឱ្យ​បង្កើត​យន្តការ​អន្តរជាតិ ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ លោក​បណ្ឌិត សុខ ទូច កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២២ បាន​សរសេរ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់លោក ថា “​តើ​មាន​មនុស្ស​ប្រភេទ​នេះ​ប៉ុន្មាន​នាក់​? គាត់​មាន​បេះដូង​ជា​អ្វី​? តើ​គាត់​ជា​ខ្មែរ ឬ​ជា​អ្នកណា​? គាត់​គិត​រឿង​ផលប្រយោជន៍​របស់គាត់ គាត់​ពុំមាន​គិតពី​ផលប្រយោជន៍​ជាតិ និង​ដូនតា​ខ្មែរ​ដែល​បាន​បន្សល់​ស្នាដៃ​ដ៏​មហាអស្ចារ្យ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​”​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​បណ្ឌិត បន្តថា ប្រទេស​រុស្ស៊ី នៅ​សាំង​ពី​ជូ​ប៊ូ​ក (saint petersburg) គឺ​គេ​កំណត់​ការសាងសង់ បើ​ចង់​សាងសង់​ខ្ពស់ អាច​ទៅ​ម៉ូស្គូ​បាន​។ ដោយឡែក​នៅ​ទីក្រុង​វ៉ា​ស៊ី​ង​តោន មិនអាច​សង់​កម្ពស់​លើសពី​សេត​វិមាន (White House) បានទេ​។ ប្រសិនបើ​ចង់​សង់​ខ្ពស់ ត្រូវ​ទៅ​ទីក្រុង​ញូវយ៉ក​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“​តើ​នៅ​កម្ពុ​ជាមាន​មនុស្ស​បែបនេះ​ប៉ុន្មាន​នាក់​? នៅ​ខ្មែរ​មិន​ខ្វះ​ទេ​កន្លែង​សាងសង់​ខ្ពស់ ដើរ​ចេញពី​ខេត្តសៀមរាប គេ​អាច​សាងសង់​ប៉ុន្មាន​ពាន់​ជាន់​នៅ​ខេត្ត​ណា​ក៏​បានដែរ ដោយ​កម្ពុ​ជាមាន​២៤​រាជធានី​-​ខេត្ត ប៉ុន្តែ​មិនមែន​នៅ​សៀមរាប​ទេ​”​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​បណ្ឌិត សុខ ទូច​៕​ ប្រភព ៖ Khmer CM

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment