សូ ដានីតា បានសម្រេចបញ្ចេញមុខកូនតុងទីនជាច្រើននាក់ ដោយបានកោះហៅពួកគេចេញមុខមកដោះស្រាយបញ្ហាលុយកាក់ទាំងការទាំងដើមប្រមាណជិត៦០ម៉ឺនដុល្លារឯណោះ។
បើតាមប្រភពតារាស្រីអ្នកនាង សូ ដានីតា បានអះអាងថា លុយដែលត្រូវបង់ខាតទាំងការទាំងដើមជិត ៦០ម៉ឺនដុល្លារ ឯណោះ។ ហើយការបង្ហោះជាសាធារណៈនៅបណ្ដាញសង្គមនេះ គឺធ្វើឡើងជាលើកទី២ហើយដែរ ដោយការបង្ហោះដំបូង គេឃើញកើតមានកាលពីដើម ខែ មករា ឆ្នាំ២០២២នេះចំពោះកូនតុងទីនដែលបានបោករូបនាង ដែលមានទំហំទឹកប្រាក់ជិត៦០ម៉ឺនដុល្លារអាមេរិកបូករួមទាំងការប្រាក់ និងលុយដើម។
អ្នកនាង សូដា នីតា បញ្ជាក់ថា ៖ «ខ្ញុំសូមប្រកាសរកមនុស្សម្នាក់នេះ ជាលើកទី២ ចូលខ្លួនដោះស្រាយ រឿង លេងតុងទិន ( ប្អូន )ដេញយកលុយទៅ មិនសង រត់បាត់ សរុបទឹកប្រាក់ (ការ+ដើម ជិត៦០ម៉ឺនដុល្លារ) ។ បញ្ជាក់ នៅសល់កូនបោក ចំនួន១៣នាក់ទៀត និង កូនតុងទិនចរចារខ្យល់មិនសងទៀត។ បើបងប្អូនណា បានស្គាល់ជួយប្រាប់មកនាងខ្ញុំផង សូមអរគុណ ! »។
មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានដឹងពីចំនួនទឹកលុយរហូតដល់ជិត៦០ម៉ឺនដុល្លារ ដែល សូ ដានីតា ត្រូវខាតបង់ ព្រោះជាចំនួនដ៏ច្រើន។ ម្យ៉ាងទៀត កន្លងមកតារាសម្ដែង និងបង្ហាញម៉ូដរូបនេះ កន្លងមកក៏ធ្លាប់មានបញ្ហាលុយកាក់ជាមួយសិល្បៈដូចគ្នាផងដែរ ដែលរហូតមកដល់ពេលនៅពុំទាន់ដឹងថា បានដោះស្រាយរួចរាល់ ឬនៅនោះទេ។
សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះហាក់មានតារាសិល្បៈជាច្រើនបានជូបបញ្ហារឿងលុយកាក់។ តួយ៉ាងតារាកំប្លែង ស្រីញ៉ុង ជាប់ពាក់ព័ន្ធនឹងបំណុលជិត៦០ម៉ឺនដុល្លារ, តារាសម្ដែង ម៉ាដូណា វិបត្តិលុយតុងទីនជិត៥០ម៉ឺនដុល្លារ, តារាចម្រៀង សាសា ត្រូវមិត្តភក្ដិបោកលុយជាង១០ម៉ឺនដុល្លារ និង សូ ដានីតា បញ្ហាកូនតុងទីនមិនបង់លុយសរុបជិត ៦០ ម៉ឺនដុល្លារ។
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖