កុំចេះតែហ៊ាន! អ្នកលក់​អន​ឡាញ​ពូកែ​សម្ដី​ម្នាក់ ត្រូវ​ឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​….(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកលក់​ឡេ​តាម​អន​ឡាញ ដែល​ពូកែ​វោហាស័ព្ទ​ម្នាក់ ត្រូវបាន​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួន​នៅ​រសៀល​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ នៅ​តំបន់​បឹងកក់ រាជធានី​ភ្នំពេញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកលក់​ឡេ​អន​ឡាញ ដែល​ត្រូវបាន​កម្លាំង​នគរបាល​ចាប់ខ្លួន​នេះ ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា JJ Ching ហើយ​ការឃាត់ខ្លួន​នេះ ធ្វើឡើង​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន របស់​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់ លោក លាវ ស្រេង ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល បាន​បញ្ជា​ឲ្យ ស្ដ្រី ឈ្មោះ សៅ លី​ឈី​ង អាយុ​២៩​ឆ្នាំ ចូល​បង្ហាញខ្លួន នៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ចាប់ពី​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២២ ដល់​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​រៀងរាល់​ម៉ោង​ធ្វើការ ដើម្បី​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី បរិហាកេរ្ដិ៍​ជា​សាធារណៈ​, ជេរប្រមាថ​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មានការ​រើសអើង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការចាប់ខ្លួន​នេះ ធ្វើឡើង​នៅមុខ​ហាង​របស់​ស្ដ្រី​ខាងលើនេះ​ផ្ទាល់​តែម្ដង ឈ្មោះ ក្រុមហ៊ុន ជេ​ឈី​ង ដែលមាន​ទីតាំង​ស្ថិតក្នុង​តំបន់​បឹងកក់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ខណៈ​ស្ត្រី​លក់​ឡេ​ខាងលើ ចាក​ចេញពីផ្ទះ ឡើងលើ​រថយន្ត បំណង​ចេញទៅ​ក្រៅ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុងការ​ចាប់ខ្លួន​នេះ​​ ក៏មាន​ការតវ៉ា​ពី​សំណាក់​ស្ត្រី​ខាងលើ​ផងដែរ​។ ទោះយ៉ាងណា សមត្ថកិច្ច​ក៏​នៅតែ​ចាប់ខ្លួន​នាង​ចូល​រថយន្ត បញ្ជូនទៅ​នាយកដ្ឋាន​ន​គ​របាល​ព្រហ្មទណ្ឌ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment