លេងឈុតធំម៉ង! អាជី ត្រូវ​បាន​ស្វាមី​ Surprise ​កាន់​លុយ​សុទ្ធ ទៅ​ទិញ​ផ្ទះ​២​ល្វែង ​មាន​តម្លៃ​រហូត​ដល់…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ Ah Gi Leader មានឈ្មោះ​ពិត តេង ស៊ី​ណាត បាន​ភ្ជាប់​ពាក្យ​ជាមួយ​បុរស​រូប​សង្ហា​ម្នាក់ ឈ្មោះ អៀង អេង​ឡាយ ក្រោម​ការចូលរួម​ពី​សាច់ញាតិ ចាស់ទុំ​ទាំងសងខាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី ដែល​ធ្វើ​ឲ្យ​មហាជន មានការ​ចាប់អារម្មណ៍​ក្នុង​ពិធី​ភ្ជាប់​ពាក្យ​នេះ ​គ្រាន់តែ​ថ្លៃ​បណ្ដាការ ដែល​អា​ជី ទទួល​បាន​រហូតដល់​ទៅ ៥០០​លាន​រៀល ខ្សែក​ពេជ្រ តម្លៃ​ខ្ទង់​៧​ម៉ឺន​ដុល្លារ ព្រមទាំង​ផ្ទះ​មួយ​ខ្នង តម្លៃ​ជាង​១០​ម៉ឺនដុល្លារ​​​ផង​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះ កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២១ អា​ជី បានបង្ហាញ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក
McLaren ពណ៌​ប៉ៃ​តង​យ៉ាង​ស្រស់ស្អាត ដែលជា​កាដូរ ដែល​ម៉ាៗ ជូន​នាង​ទៀតផង​។ រថយន្ត​នេះ ជា​ក្ដី​ស្រមៃ​របស់​អា​ជី ជា​យូរ​មកហើយ ហើយ​ទើប​បំផុត​នាង​ក៏​សម្រេច​បំណង​នៅ​ថ្ងៃនោះ​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​ថ្ងៃបុណ្យ​នៃ​ក្ដី​ស្រឡាញ់​នោះ អា​ជី បាន​បង្ហោះ​រូបថត​១​សន្លឹក ក្នុងពេល​កំពុង​ផ្ដិតមេដៃ​ទិញ​ផ្ទះ ជាមួយនឹង​លុយ​ដុល្លារ​យ៉ាងច្រើន​នោះ​។ ក្នុងការ​បង្ហោះ​រូបថត​នេះ អា​ជី បានដាក់​Caption​ថា «​បុរី​ណា​ឌី​ជា​បុរី ដែល​ចែ​ជី​ប្រាថ្នា ចង់បាន​បុរី​ល្អ​ហើយ​ស្អាត ជីវិត ហៃ​សូ កុំ​ភ្លេច​បុរី​ណា​ឌី អរគុណ​ប្ដី​សម្លាញ់​Eang EngLay អៀង អេង​ឡាយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​នេះ មានការ​ចាប់អារម្មណ៍​ជាខ្លាំង ដោយមាន​ទាំង​អ្នក​សរសើរ និង​អ្នក​ទើស​មួយចំនួន​ផងដែរ​។ ចំពោះ​ការ​ទើស​នេះ អា​ជី មិនបាន​ឆ្លើយ​បែបណា​ឡើយ តែមាន​អ្នក​ឆ្លើយតប​ជំនួស​ថា «​សរសើរ​គេ​ទៅ ដែល​គេ​មាន សមត្ថភាព​យកលុយ ទាំង​ដុំៗ មក​ទិញ​របស់​ដែល​គេ​ចង់បាន កុំ​គិតតែ​ទើស​គេ ទាំង​ក្ដី​ស្រមៃ​ខ្លួនឯង​មិនដឹង​នៅ​ណា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​អោយមើល​ប៉ុន្មាន មើល​ប៉ុណ្ណឹង​ទៅ ជីវិត​គេ​ក្ដី​សុខ​គេ ជំនាញកា​រកស៊ី​របស់គេ ទទួល​ស្គាល់​ថា គាត់​និយាយ​មក​លើ​ក តម្កើងខ្លួនឯង​យ៉ាង​ជឿជាក់ មែន តែ​អ្នក​ទាំ​ងអស់គ្នា​ត្រូវ​ដឹង ថា​ការ​ស៊ី​របស់គេ ផេ​ក​គេ​ល្បី​ដោយសារ​អី …! ពាក្យ​ប៉ុណ្ណឹង​អ្នក ទាំងអស់គ្នា​ស៊ែរ គេ​ល្បី​មិន​ស្ទើរ​ទេ កុំ​រវល់​តែ ទើស​គេ មើលៗ​អង្ករ​ផង សរសើរ​គេ​ទៅ គេ​មា​លុយ​ទាំង​បាច់ៗ​កាន់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំពោះ​លុយ​ទាំង​បាច់ៗ​របស់​អា​ជី​នេះ មិនដឹង​ចំនួន​ប៉ុន្មាន​នោះទេ តែបើ​តាម​លោក​អ៊ឹម ជីវ៉ា បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​ពី​សកម្មភាព​អា​ជី​ទៅ​ទិញ​ផ្ទះ​នោះ ហើយ​បញ្ជាក់​ច្បាស់ៗ​ថា «Wow ច្រើនណាស់ $$ សូម​អបអរសាទរ​ប្អូនស្រី Ah Gi leaders ដែល​ត្រូវ​បាន​ស្វាមី Surprise លុយ​ចំនួន 60​ម៉ឺន​ដុល្លារ ទិញ​ផ្ទះ​ពីរ​ល្វែង នៅ​បុរី​ណា​ឌី ក្នុង​ថ្ងៃ 14​កុម្ភៈ ទិវា​នៃ​ក្តី​ស្រលាញ់ ។ ហេង​ហេង​ប្អូនស្រី​
»៕ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



Related posts

Leave a Comment