ក្រោយពីរងការរិះគន់ឥតសំចៃពីមហាជនថាខ្លួនយករូបទង់ជាតិធ្វើជាកម្រាលជូតជើងនោះ ទីបំផុត ម៉េរួយ បានបង្ហោះវីដេអូ អមដោយសារ ដើម្បីធ្វើការបកស្រាយហើយ ដើម្បីកុំឲ្យមានការយល់ច្រឡំតទៅទៀតនោះ។
បង្ហភ្ជាប់ជាមួយវីដេអូ ចេញពីកាមេរ៉ាសុវត្ថិភាពនៅផ្ទះរបស់ខ្លួនកាលពីល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ែរួយ បានរៀបរាប់ថា «នាងខ្ញុំសូមជម្រាបជូនបងប្អូនដែលបានយល់ច្រឡំថា នៅផ្ទះនាងខ្ញុំមានប្រើកម្រាលជូតជើងរូបទង់ជាតិ
ដំណើររឿងគឺកូនប្រុសរបស់ប្អូនស្រីនាងខ្ញុំគាត់ស្រលាញ់រូបទង់ជាតិ គាត់ធ្លាប់កាន់ម្ដងដែរ តែយូរហើយនាងខ្ញុំបានហាមដែរថា កុំអោយគាត់កាន់លេង ហើយក៏បាត់ទៅយូរដែរហើយ ម្សិលមិញផ្ទះនាងខ្ញុំមានកម្មវិធី14កុម្ភៈជួបជុំបងប្អូន ហើយម្នាក់ៗរវល់តែសប្បាយនឹងកម្មវិធីជូនកាដូរគ្នា អត់បានចាប់អារម្មណ៍មើលឃើញគាត់លេងទង់ជាតិទៀត
នេះជាកំហុសដោយអចេតនា ព្រោះតែក្មេងគាត់ស្រលាញ់ទង់ជាតិ ហើយនាងខ្ញុំនិងឪពុកម្ដាយគាត់នឹងមិនអោយក្មេងគាត់កាន់លេងលើកក្រោយទៀតទេ សូមបងប្អូនជនរួមជាតិមេត្តាយោគយល់អធ្យាស្រ័យផងចុះ៕ សូមទស្សនាវីដេអូខាងក្រោមនេះ ៖