ចាំអស់រយៈពេលជាង៣ឆ្នាំ ! ពេលនេះ​នីឡា ប្រកាសថ្ងៃចូលរោងការជាលើកទី២​ នៅ​….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីប្រកាសរំសាយមង្គលការ និងរង់ចាំអស់រយៈពេលជាង៣ឆ្នាំ តារាកំប្លែងCTNកញ្ញា នីឡា កូន​ស្រី​អ្នក​ដឹកនាំកម្មវិធីសិល្បៈកម្សាន្ដដ៏ល្បី លោក សុវណ្ណ ឬទ្ធី ហៅតាវ៉ិចទ័រ បាន​ទម្លាយ​ដំណឹង​​ថា នឹង​ចូល​រោង​ការក្នុងខែមីនាខាងមុខនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមគម្រោង នីឡា និងគូដណ្ដឹង ត្រូវចូលរោងការតាំងពីខែឧសភា ឆ្នាំ២០២០​ មកម៉្លេះ ប៉ុន្តែ​ដោយសារតែការរីក​រាលដាលនៃជំងឺកូវីដ-១៩ ទើបធ្វើឱ្យពួកគេត្រូវសម្រេចព្យាពេល និងបានប្រកាសរំសាយ ។ បើទោះជាយ៉ាងណានៅថ្មីៗនេះ វ៉ាន់ នីឡា បានបញ្ជាក់​យ៉ាង​ច្បាស់ៗ​ថា នឹង​ចូលរោងការនៅក្នុងខែមីនា ឆ្នាំ២០២២ខាងមុខនេះ បន្ទាប់ពីបានលើក​ពេលជិត៣ឆ្នាំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នីឡា អតីតដៃគូចាស់នាយ ចឺម បានបញ្ជាក់ថា៖ «អ្នកណាជំពាក់​ចំណងដៃ ​នីឡា ខ្លះ​ចេញ​មុខមក លើក៣ឆ្នាំហើយ សុំប្រាកដខែក្រោយនេះហើយ» ។ ដូចគ្នាកន្លងមក តារាកំប្លែង​ដែល​ពោរពេញដោយសមត្ថភាព និងរូបសម្រស់រូបនេះធ្លាប់អះអាងប្រាប់ តារាញូស៍ម្ដង​រួចមកហើយថា មង្គលការរបស់នាង និងគូដណ្ដឹងនឹងប្រារពធ្វើនៅកំឡុងខែ៣ ឆ្នាំ២០២២​នេះ ។ ហើយដំណឹងចូលរោងការជាលើកទី២របស់កញ្ញា វ៉ាន់ នីឡា នេះ បានធ្វើឱ្យអ្នកគាំទ្រ​ជាច្រើន​នៅលើ​បណ្ដាញ​សង្គម នាំគ្នា​សាទរ និងជូនពរជាហូរហែ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះក៏មានអ្នក​គាំទ្រ​មួយ​ចំនួន​បានបង្ហាញនូវក្ដីបារម្ភចំពោះ នីឡា អំពី​ស្ថាន​​ភាពបច្ចុប្បន្ន​នៃការរីករាល​ដាល​នៃ​ជំងឺ​កូវីដ១៩​ ប្រភេទថ្មី​អូមីក្រុង ដែលក្នុងថ្ងៃទី១៤ ខែកម្ភៈ ឆ្នាំ​២០២២នេះ​ តួលេខឆ្លង​ដែលក្រសួងសុខាភិបាល​បានចេញផ្សាយ មានចំនួនជាង៥០០នាក់ហើយ ។ យ៉ាងណាពាក់ព័ន្ធនឹងចំណុចនេះ តារាញូស៍ នៅមិនអាចសុំការបញ្ជាក់ពីកញ្ញា នីឡា បាន​ឡើយ ដោយនាងថា កំពុងជាប់រវល់ត្រៀមថត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកថា តារាកំប្លែងកញ្ញា វ៉ាន់ នីឡា កូនស្រីលោកតាវ៉ិចទ័រ ហៅ សុវណ្ណ រិទ្ធី បាន​ប្រកាស​រៀបអាពាហ៍ពិពាហ៍នាពេលកន្លងម្ដងរួចមកហើយ  ប៉ុន្តែក៏ត្រូវ​ពន្យារពេល​វិញ​ដោយគោរពតាមវិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាលកម្ពុជា ។ បើទោះបីជា នីឡា និង​គូដណ្ដឹងទើបតែស្រឡាញ់ និង​ស្វែងយល់ចិត្តគ្នាក្ដី តែនាងតែងតែបង្ហាញ​អារម្មណ៍​ជារឿយៗ ដោយពោលសរសើរអនាគតស្វាមីរបស់ខ្លួន ដែលតែងតែ​បង្ហាញ​ក្ដីព្រួយ​បារម្មណ៍ និងយកចិត្តទុកដាក់មើលថែ នីឡា គ្រប់ពេលវេលាតែម្ដង ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពពី​តារា​ញូស៍​

Related posts

Leave a Comment