ជិតដល់លហើយ! នីឡា ប្រកាសថ្ងៃចូលរោងការជាលើកទី២ គឺនៅខែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី​ប្រកាស​រំសាយ​មង្គលការ និង​រង់ចាំ​អស់​រយៈពេល​ជាង​៣​ឆ្នាំ, តារា​កំប្លែង​CTN​កញ្ញា នី​ឡា កូនស្រី​អ្នកដឹកនាំ​កម្មវិធី​សិល្បៈ​កម្សាន្ដ​ដ៏​ល្បី លោក សុវណ្ណ ឬ​ទ្ធី ហៅ​តា​វ៉ិ​ច​ទ័​រ បាន​ទម្លាយ​ដំណឹង​ថា នឹង​ចូល​រោងការ​ក្នុង​ខែមីនា​ខាងមុខនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​គម្រោង នី​ឡា និង​គូ​ដណ្ដឹង ត្រូវ​ចូល​រោងការ​តាំងពី​ខែឧសភា ឆ្នាំ​២០២០ មកម្ល៉េះ ប៉ុន្តែ​ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ទើប​ធ្វើឱ្យ​ពួកគេ​ត្រូវ​សម្រេច​ព្យា​ពេល និង​បានប្រកាស​រំសាយ។ បើទោះជា​យ៉ាងណា​នៅ​ថ្មីៗ​នេះ វ៉ាន់ នី​ឡា បានបញ្ជាក់​យ៉ាងច្បាស់ៗ​ថា នឹង​ចូល​រោងការ​នៅក្នុង​ខែមីនា ឆ្នាំ​២០២២​ខាងមុខនេះ បន្ទាប់ពី​បាន​លើក​ពេល​ជិត​៣​ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នី​ឡា អតីត​ដៃគូ​ចាស់​នាយ ចឺម បាន​បញ្ជាក់ថា​៖ «​អ្នកណា​ជំពាក់​ចំណងដៃ នី​ឡា ខ្លះ​ចេញ​មុខមក លើក​៣​ឆ្នាំ​ហើយ សុំ​ប្រាកដ​ខែក្រោយ​នេះហើយ​» ។ ដូចគ្នា​កន្លងមក តារា​កំប្លែង​ដែល​ពោរពេញ​ដោយ​សមត្ថភាព និង​រូប​សម្រស់​រូបនេះ​ធ្លាប់​អះអាង​ប្រាប់ តារា​ញូ​ស៍ ម្ដង​រួចមកហើយ​ថា មង្គលការ​របស់​នាង និង​គូ​ដណ្ដឹង​នឹង​ប្រា​រព​ធ្វើ​នៅ​កំឡុង​ខែ​៣ ឆ្នាំ​២០២២​នេះ ។ ហើយ​ដំណឹង​ចូល​រោងការ​ជា​លើក​ទី​២​របស់​កញ្ញា វ៉ាន់ នី​ឡា នេះ បានធ្វើឱ្យ​អ្នកគាំទ្រ​ជាច្រើន​នៅលើ​បណ្ដាញ​សង្គម នាំគ្នា​សាទរ និង​ជូនពរ​ជា​ហូរហែ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ​ក៏មាន​អ្នកគាំទ្រ​មួយចំនួន​បានបង្ហាញ​នូវ​ក្ដីបារម្ភ​ចំពោះ នី​ឡា អំពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ប្រភេទ​ថ្មី​អូ​មី​ក្រុង ដែល​ក្នុង​ថ្ងៃទី​១៤ ខែ​កម្ភៈ ឆ្នាំ​២០២២​នេះ តួលេខ​ឆ្លង​ដែល​ក្រសួងសុខាភិបាល​បានចេញ​ផ្សាយ មាន​ចំនួន​ជាង​៥០០​នាក់​ហើយ ។ យ៉ាងណា​ពាក់ព័ន្ធ​នឹង​ចំណុច​នេះ តារា​ញូ​ស៍ នៅ​មិនអាច​សុំ​ការបញ្ជាក់​ពី​កញ្ញា នី​ឡា បានឡើយ ដោយ​នាង​ថា កំពុង​ជាប់រវល់​ត្រៀម​ថត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកថា តារា​កំប្លែង​កញ្ញា វ៉ាន់ នី​ឡា កូនស្រី​លោកតា​វ៉ិ​ច​ទ័​រ ហៅ សុវណ្ណ រិទ្ធី បានប្រកាស​រៀប​អាពាហ៍ពិពាហ៍​នាពេល​កន្ល​ង​ម្ដង​រួចមកហើយ ប៉ុន្តែ​ក៏ត្រូវ​ពន្យារពេល​វិញ​ដោយ​គោរព​តាម​វិធានការ​សុខាភិបាល​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះបីជា នី​ឡា និង​គូ​ដណ្ដឹង​ទើបតែ​ស្រឡាញ់ និង​ស្វែង​យល់ចិត្ត​គ្នា​ក្ដី តែ​នាង​តែងតែ​បង្ហាញ​អារម្មណ៍​ជារឿយៗ ដោយ​ពោល​សរសើរ​អនាគត​ស្វាមី​របស់ខ្លួន ដែល​តែងតែ​បង្ហាញ​ក្ដី​ព្រួយ​បារ​ម្មណ៍ និង​យកចិត្តទុកដាក់​មើលថែ នី​ឡា គ្រប់ពេលវេលា​តែម្ដង៕ ប្រភព ៖ តារាញូស៍​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment