ភ្នំពេញ៖ នាពេលថ្មីៗនេះ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ពេជ្រ សោភា បានប្រកាសថា ឈប់ច្រៀងតទៅទៀតហើយ ក្រោយពីយប់តនេះទៅ ដោយមូលហេតុចម្បងគឺ មិនបានបញ្ចាក់ជាលម្អិតនោះឡើយ។
ដោយឡែក តារាស្រីជើងចាស់រូបនេះ បានសរសេរជាសារខ្លីមួយ បង្ហាញពីអារម្មណ៍ពិតរបស់ខ្លួន នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា៖
អរគុណបងប្អូនទូទាំងប្រទេស អរគុណបងប្អូនខ្មែរ អស់រយះពេលច្រើនឆ្នាំមកនេះដែលស្រឡាញ់ និងចូលចិត្តខ្ញុំ យប់នេះខ្ញុំឈប់ច្រៀងហើយ ការងារដែលនៅសល់ខ្ញុំនឹងធ្វើឱ្យអស់
អញ្ចឹងសុំលាទាំងអស់ជួបរឿងដដែលៗច្រើនពេកហើយ ហត់
(ខ្ញុំស្រីពៅ)
យ៉ាងណាមិញ អ្នកគាំទ្រ ជាច្រើននាំគ្នា និយាយលើកទឹកចិត្តដល់ ពេជ្រ សោភា ឱ្យរឹងមាំ ខ្លះទៀតលើកទឹកចិត្តឱ្យ តារារូបនេះ បន្តច្រៀងតទៀត ដោយសារពួកគេជាអ្នកគាំទ្រអស់រយៈពេលជាច្រើនឆ្នាំមកហើយផងដែរ៕
ប្រភពពីkhmerload
សូមចូលទស្សនារូបភាពខាងក្រោម៖