តារាសម្ដែងប្រុសដ៏ល្បីល្បាញកាលពីជាង១០ឆ្នាំមុន លោក ឡុង វីរៈយុទ្ធ ហៅនាយភូ បានបាត់ដំណឹងសូន្យឈឹងពីពិភពសិល្បៈ មិនថា
នៅលើកញ្ចក់ទូរទស្សន៍ និងតាមបណ្ដាញសង្គមទេ ពោលគឺមិនដែលមានអ្នកបានឃើញវត្តមានរបស់លោកឡើយ បើទោះបីជាប្រជាប្រិយភាព និងការគាំទ្ររបស់លោកនៅតែមានក្ដី ។
លោក ឡុង វីរៈយុទ្ធ ហៅ នាយភូ ជាតារាសម្ដែងមួយរូបដែលអាចនិយាយបានថា មានទេពកោសល្យខ្ពស់ សម្ដែងបានល្អក្នុងចំណោមតារាប្រុសដទៃទៀតរួមជំនាន់ជាមួយលោក ដែលមានដុងពីធម្មជាតិ មិនថាការនិយាយ ការសើច ទម្រង់មុខ ឬតួអង្គអ្នកមានអ្នកក្រ គឺលោករក្សាជំហរសម្ដែងបានយ៉ាងល្អ ។
ហើយរឿងដែលលោកបានសម្ដែងភាគច្រើន គឺទទួលបានការគាំទ្រយ៉ាងច្រើនលើសលុបពីសំណាក់អ្នកទស្សនា ជាពិសេសគឺរឿង «ប្រពន្ធខ្ញុំឆ្នាំខ្លា», «ភូមិខ្ញុំស្រស់ឆើតឆាយ» ដែលចាប់ដៃគូរដ៏សាកសមជាមួយតួឯកស្រី សុខ សុម៉ាវត្តី កាលពីកំឡុងឆ្នាំ២០១២ ក៏ផ្ទុះកក្រើកតាមកញ្ចក់ទូរទស្សន៍ ។
ប៉ុន្តែមកដល់ពេលនេះ លោក ឡុង វីរៈយុទ្ធ បែរជាបាត់ដំណឹងសូន្យឈឹង ធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ពិសេសទស្សនិកជនដែលនិយមគាំទ្រលោក ជាច្រើនក៏មានការងឿងឆ្ងល់ជាខ្លាំងផងដែរ ។
ជាក់ស្ដែងទំព័រហ្វេសប៊ុក គាំទ្រខ្សែភាពយន្ដខ្មែរ តារាខ្មែរ ក៏លើកឡើងយ៉ាងដូច្នេះថា «រហូតមកដល់ពេលនេះ អេតមីន នៅតែហ៊ានរក្សាសំដីខ្លួនឯងថាមិនទាន់មានតារាសម្ដែងប្រុសខ្មែរជំនាន់ថ្មីយើងមួយណាអាចធ្វើបានល្អជាងគាត់នៅឡើយនោះទេ ។
បង ភូ ម្នាក់នេះ សម្ដែងបានយ៉ាងធម្មជាតិបំផុត មិនថាការនិយាយការសើច ទម្រង់មុខ ការដើរអង្គុយ តួអង្គអ្នកមានអ្នកក្រគឺគាត់រក្សាជំហរសម្ដែងបានយ៉ាងល្អ មើលហើយមិនសាំភ្នែកនោះឡើងចំនុចពិសេសគឺអោយតែចេញឈុតគាត់ដឹងតែចង់សើចតែម្ដង ប៉ុន្ដែមកដល់ពេលនេះបាត់មុខឈឹងតែម្ដង» ។
ជាមួយគ្នានោះ ក៏មានគណនីហ្វេសប៊ុកមួយដែលគេសង្ស័យថាជាភរិយរបស់លោក ឡុង វីរៈយុទ្ធ បានបញ្ជាក់តាមប្រអប់ខមិនថា «គាត់រៀបកាហើយ ហើយគាត់មករកស៊ីវិញ» ៕ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖