បើនិយាយដល់តារាចម្រៀងស្រីកូនមួយអ្នកនាង សួស វីហ្សា តរូវបានគេដឹងថាជាតារាស្រីដ៏មានប្រជាប្រិយភាពម្នាក់ផងដែរ។ ក្រៅពីជោគជ័យលើវិស័យសិល្បៈ តារាស្រីរូបនេះ បានកសាងជីវិតគ្រួសាររស់នៅយ៉ាងមានសុភមង្គលតែម្ដង។
ក្នុងនោះដែរ បន្ទាប់ពីសម្រាលកូនរួចមិនបានប៉ុន្មានខែផង នាងក៏បានឆ្លងជំងឺកូវីដ-១៩ ធ្វើឲ្យអ្នកគាំទ្រព្រួយបារម្មណ៍គ្រប់គ្នា។
យ៉ាងណាមិញ ក្រោយឆ្លងកូវីត-១៩ ហើយទទួលបានការព្យាបាល នាងក៏បានជាសះស្បើយ មានសុខភាពល្អធម្មតាវិញ។
បន្ទាប់ពីព្យាបាលជាពីជំងឺមួយនេះរួច គេសង្កេតឃើញ អ្នកនាង សួស វីហ្សា ហាក់មិនសូវបានបង្ហាញមុខលើឆាកតន្រ្តីដូចពេលមុនៗឡើយ។ តែគេចាប់អារម្មណ៍ឃើញនាង យកពេលរកស៊ីតាមអនឡាញផងដែរ។
ពិតណាស់ បើទោះបីបច្ចុប្បន្ននាងនៅផ្ទះច្រើនជាងបង្ហាញមុខតាមឆាកតន្ត្រីដូចមុន ក៏ព្រោះតារារូបនេះមានមូលហេយុផ្ទាល់ខ្លួន ដោយមូលហេតុទាំងនោះ
នាងទើបតែបង្ហោះសារប្រាប់យ៉ាងដូច្នេះថា៖
ខ្ញុំទេីបតែជួបអារម្មណ៍បែកបាក់ បាត់បង់ ព្រាត់ប្រាស់ ភ័យខ្លាចតក់ស្លុតមិនទាន់បាត់នៅឡេីយទេ។ ដោយសារជំងឺ(COVID-19)ហេតុនេះទេីបខ្ញុំគ្មានភាព
ក្លាហានក្នុងការទទួលការងារនៅឡេីយទេ នាងខ្ញុំក៏សូមថ្លែងអរគុណដល់ថ្នាក់ដឹកនាំរបស់ខ្ញុំ(អគ្គនាយកក្រុមហ៊ុនហង្សមាស) នឹងMy lovely boss(ចែគីមលាង)ដែលលោកតែងតែយោគយល់នឹងយល់ព្រមអនុញ្ញាតឲ្យខ្ញុំ
សម្រាកពីការងារក្នុងរយៈពេលវែង ក៏សូមអរគុណដល់បងៗនឹងបណ្តាស្ថានីយ៍ទូរទស្សន៍នានានឹងក្រុមហ៊ុនតូចធំទាំងអស់ដែលគាត់សុខចិត្តរង់ចាំការវិលត្រឡប់របស់ខ្ញុំ។
ដោយក្តីគោរពពីនាងខ្ញុំ សួស វីសា Sous VisaEdit captionថ្មី ព្រោះមានអ្នកថប់ដង្ហេីមថាយេីងអួត
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖