ស្ដែងៗ! កំពុង​សែន​ចងដៃ អតីត​សង្សារ ទៅ​ធ្វើ​បែប​នេះ​ មាន​អី​កូនកំលោះ​ដាក់​១​ដៃ​ផ្កាប់មុខ (មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ វីដេអូ​មួយ បង្ហាញ​ពី​សកម្មភាព​គូ​ស្វាមី​មួយ​គូ​កំពុង​ក្រាប​ផ្ទឹម​សែន​ចងដៃ ត្រូវ​បាន​គេ​យក​ទៅ​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម​ទីក​តុ​ក និង​ហ្វេសប៊ុក ​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការចាប់អារម្មណ៍​នេះ ដោយសារ ពេល​កំពុង​ក្រាប​ផ្ទឹម​នោះ ស្រាប់តែ​អតីត​សង្សារ​របស់​កូនក្រមុំ មក​ចងដៃ​ដែរ ថែមទាំង​រៀបរាប់​ទឹកភ្នែក ធ្វើ​ឲ្យ​កូនក្រមុំ យំសោក​បោក​ខ្លួន​។ រំពេច​នោះ កូនកំលោះ ក៏​ចាប់​ទាញ​ដៃ​យុវជន​នោះ​ចេញ ថែមទាំង​ដាល់​១​ដៃ​ដួល​ផ្កាប់មុខ​ទៀតផង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ឃើញ​វីដេអូ​ន អ្នកលេង​បណ្ដាញ​សង្គម​ទីក​តុ​ក​មួយចំនួន លើក​ជា​សំណួរ​ថា តើ​នេះ ជាការ​ពិត ឬ​គ្រាន់តែ​ជា​ការ​សម្ដែង​នោះ​។ សំណួរ​នេះ ត្រូវ​បាន​អ្នក​ផ្សេង​ទៀត ធ្វើការ​ឆ្លើយតប​ថា «​មើល​សកម្មភាព​ទៅ សម្ដែង​ទេ​, គេ​សម្ដែង​ទេ​ប្រូ កូនកំលោះ​ម្ចាស់​ប្រេន បង​អាត​ស្កី​ន​ឃែ​រ ប្រពន្ធ​គាត់​នៅ​ស្រុក​ខ្ញុំ​, ខ្ញុំ​មើល​ហើយៗ​សម្ដែង​ទេ​, សម្ដែង​តើ​បង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិន​ខុស​នោះ​ទេ តាមពិត​ទៅ​នេះ ជា​ឃ្លី​ប​វីដេអូ​មួយ​នៅ​ក្នុង​MV​បទ​ចម្រៀង «​ព្រម​អោយ​អូន​ការ » ច្រៀង​Cover​ដោយ​លោក សុវណ្ណ សីហា ចេញ​ជា​ផ្លូវការ​កាលពី​អំឡុង ខែ​តុលា ឆ្នាំ​២០២១​។ ប៉ុន្តែ​ត្រូវ​បាន​គេ​កាត់​យក​ផ្នែក​សំខាន់​ទៅ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ទីក​តុ​ក និង​ហ្វេ​ស​ប៊ុ​ក កាលពី​ពេល​ថ្មីៗ​នេះ ទើប​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​តែម្ដង៕ សូមទស្សនាវីដេអូ ខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



Related posts

Leave a Comment