ទប់លែងជាប់​! លោក​ប៊ុន ផាក ចេញមុខ​បដិសេធ​ថា ខ្លួន​មិនមែន​ជា​គ្រូ​ជោគជ័យ​នោះ​ទេ ដោយសារតែ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក​បាន ជ្រាប​រួច​មក​ហើយ​ថា លោក ប៊ុន ផាក ត្រូវបាន​អ្នកលេង​បណ្ដាញ​សង្គម​ជាច្រើន រួម​នឹង​អ្នកសារព័ត៌មាន ហៅ​លោ​កថា ជា​គ្រូ​ជោគជ័យ ក្រោយពី​រូបលោក បាន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​កញ្ញា ស៊ាន ធា​រី ម្ចាស់​ហាង​V Shop​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការហៅ​លោក​ថា ជា​គ្រូ​ជោគជ័យ បានកើត​ឡើង​អស់​រយៈពេល​ជា​យូរ​មក​ហើយ​ដែរ ដោយ​មិនដែល​ឃើញ​លោក​ធ្វើការ​ប្រតិកម្ម​បែប​ណា​នោះឡើយ​។ ប៉ុន្តែ​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ ទំនងជា​ទ្រាំ​នឹង​ការ​ហៅ​ពាក្យ​នេះ​លែង​បាន ទើប​លោក​ធ្វើការ​បង្ហោះ​សារ​ឆ្លើយតប​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​១​សន្លឹក លោក ប៊ុន ផាក បានបញ្ជាក់​ដូច្នេះ​ថា «​ខ្ញុំ​មិនមែនជា​គ្រូ​ជោគជ័យ​ទេ ព្រោះ​ខ្ញុំ​មិន​ធ្លាប់បាន​បង្រៀន​អ្នកណាម្នាក់​ពី​ទ្រឹស្តី​ជោគជ័យ ហើយក៏​មិន​ធ្លាប់​ជោគជ័យ​ខ្លួនឯង​ម្តង​ក្នុង​ជីវិត​នៅឡើយ​ទេ​។ ខ្ញុំ​ជា​សហគ្រិន​មួយរូប​ដែល​ដួល​ងើបៗ​ជាច្រើន​ដង ហើយ​នៅតែ​កំពុងធ្វើការ​តស៊ូ​នៅឡើយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​សង្កត់ធ្ងន់ថា «​ទំនាក់ទំនង​ស្នេហា​ចុងក្រោយ​របស់ខ្ញុំ​ជា​រឿង​ឯកជន ជា​មនោសញ្ចេតនា​ផ្ទាល់ខ្លួន​រវាង​មនុស្ស​ពីរ​នាក់ វា​មិនបាន​បញ្ជាក់ថា ខ្ញុំ​ជា​បុគ្គល​បែបណា​ឡើយ តែ​វា​សំខាន់​ណាស់ ដែល​បងប្អូន​មួយចំនួន​ត្រូវ​មើល​រឿង​មួយ​អោយបាន​គ្រប់​ជ្រុង មុននឹង​ធ្វើការ​វិនិច្ឆ័យ​អ្វីមួយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សហគ្រិន​វ័យក្មេង​រូបនេះ បានបញ្ជាក់​ទៀតថា «​ខ្ញុំ​សូម​អធ្យាស្រ័យ​បើសិនជា​វា​ធ្វើអោយប៉ះពាល់​អារម្មណ៍ តែ​ខ្ញុំ​សូម​ច្រានចោល​នូវ​ការរិះគន់​ខុស​ទំនង​របស់​បុគ្គល​មួយចំនួន​ដែល​មិន​ធ្លាប់​សូម្បីតែ​ស្គាល់​ខ្ញុំ​បាន​ម្តង​។ -​ហាម​រិះគន់​ស្រោមជើង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា​ កាលពី​ចុង​ឆ្នាំ​២០២១ ​​លោក ជា ចាន់​តុលា ​បាន​ទម្លាយ​រឿង​ជន​ទី​៣ ឆ​..​ក់​យក​ស្នេហា​រយៈពេល​ជិត​៥​ឆ្នាំ​របស់​ខ្លួន ធ្វើ​ឲ្យ​ល្បី​កក្រើក​ខ្លាំង​ណាស់​ ក្នុង​បណ្ដាញ​សង្គម ដោយ​ភាគច្រើន​សុទ្ធតែ​សម្ដែង​ការ​អាណិត​ចំពោះ​បុរស​កម្សត់​ស្នេហ៍​រូប​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក គេ​ក៏​ដឹង​ថា ជន​ទី​៣ ដែល​លោក​តុលា បាន​ទម្លាយ​នោះ ជា​លោក​ប៊ុន ផាក ដែល​គ្រប់គ្នា​ហៅលោកថា ជា​គ្រូ​ជោគជ័យ ធ្វើឲ្យ​រឿង​នេះ កាន់តែ​ក្ដៅ​គគុក​រហូត​មាន​ការ​ប្ដឹងផ្ដល់​គ្នា​ទៀត​ផង។ ទោះ​យ៉ាងណា ​ក្រោយ​មក​ទៀត ​បញ្ហា​ទាំង​នេះ ក៏​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់ ដោយ​លោក ប៊ុន ផាក ​មាន​សេរី​ភាព​ឡើង​វិញ , ​លោក ជា ចាន់តុលា និងកញ្ញា ស៊ាន ធារី ​​ចែក​ផ្លូវ​គ្នា​ដើរ​រៀង​ៗ​ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូត​មក​ដល់​ពេល​នេះ​ លោក ជា ចាន់តុលា គេ​​មិន​ដឹង​ថា រក​ឃើញ​ម្ចាស់​បេះដូង​​​ហើយ ឬ​យ៉ាង​ណានោះទេ។ ចំណែក លោក ប៊ុន ផាក និងកញ្ញា ស៊ាន ធារី នៅតែ​បន្តស្រឡាញ់គ្នាយ៉ាង​មានក្ដីសុខរហូតមកដល់ពេលនេះ។ តែ​ស្នេហា​របស់ពួកគេនៅតែមានការរិះគន់ និង​គេតែងហៅលោកថា ជាគ្រូ ជោគជ័យ ទើប​ពេល​នេះ​ លោក​ដាច់ចិត្តធ្វើឆ្លើយតប​ទៅនឹងការ​ហៅឈ្មោះលោកថា ជាគ្រូជោគជ័យ​នេះ​តែម្ដង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment