មានន័យណាស់​! លោក ឌួង ឆាយ លើក​ម្រាមដៃ​៣​ម្ដងទៀត ហើយ​ប្រាប់​ពាក់ព័ន្ធ​នឹង​របស់​៣​យ៉ាង​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២២​កន្លង​ទៅ​នេះ លោក​ឌួង ឆាយ បាន​បង្ហោះ​រូបថត​លើក​ម្រាមដៃ​៣​ម្ដង​រួច​មក​ហើយ ដើម្បី​ជា​ការ​បញ្ជាក់​ពី​ជា​និមិត្តសញ្ញា​តំណាង​អោយ​សន្តិភាព​ក្រោម​ម្លប់​សន្តិភាព​របស់​សម្តេច​តេ​ជោ នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


នៅ​ក្នុង​ពេលនោះ លោក​ក៏បាន និទានរឿង​១​ថា «​តា​យ​ម្នាក់​បាន​និយាយ​ទៅកាន់​កូន​របស់​គាត់ “​កូន​ទើបតែ​រៀន​ចប់ នេះ​ជា​ឡាន​ដែល​ម៉ាក់​ទិញ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​… ទើបតែ​បាន​ប៉ុន្មាន​ឆ្នាំ​ទេ តែ​មុននឹង​អោយ​កូន​យកទៅអោយ​អ្នកលក់​ឡាន​នៅ​ទីក្រុង ហើយ​លក់​វា​ទៅ​។ មើលថា​តើ​ពួកគេ​អោយ​តម្លៃ​ប៉ុន្មាន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យុវជន​នោះបាន​ត្រឡប់មក​ម្តាយ​របស់គេ ហើយ​និយាយថា​៖ «​ពួកគេ​បាន​ផ្តល់ប្រាក់​ចំនួន 1,000$ ព្រោះ​រថយន្ត​នោះ​មើលទៅ​ចាស់​ណាស់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្តាយ​និយាយថា​៖ កូន​យកទៅ​ឲ្យ​ឈ្មួញ​លក់​រថយន្ត​ម្តង​មើល​។​ យុវជន​នោះ​ត្រឡប់​ទៅ​អ្នក​ម្តាយ​គេ​វិញ​ហើយ​និយាយថា​៖ « ឈ្មួយ​បានផ្តល់​តម្លៃ 100$ ព្រោះ​ជា​ឡាន​ចាស់​ណាស់ ហើយ​ត្រូវ​ការជួសជុល​ច្រើន​ដើម្បី​បើក​ប្រើ​បាន​ម្ដងទៀត​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុងក្រោយ​ម្តាយ​នោះបាន​អោយ​កូន​យក​ឡាន​ទៅ​ចូល​ក្លឹប​អ្នក​និយម​រថយន្ត​ដែលមាន​ចិត្ត​ស្រលាញ់​ជាមួយនឹង​អ្នកជំនាញ ហើយ​បង្ហាញ​រថយន្ត​ដល់​ពួកគេ​។ យុវជន​នោះបាន​បើកឡាន​ទៅ​ក្លឹប​រថយន្ត​នោះ ហើយ​ងាក​មក​និយាយ​ទៅកាន់​អ្នក​ម្តាយ​របស់គេ​ថា “​អ្នក​គ្រប់គ្នា​នៅក្នុង​ក្លឹប​និយម​រថយន្ត​បានផ្តល់​ប្រាក់​ឱ្យ​ខ្ញុំ​ចំនួន 100,000$ ព្រោះ​ជា​ប្រភេទ​រថយន្ត​ដ៏​កម្រ​ដែល​ស្ថិតក្នុង​ស្ថាន​ភាពល្អ មាន​សមត្ថភាព​អស្ចារ្យ និង​ពិបាក​រក​ណាស់​”​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនោះ​អ្នក​ម្តាយ​និយាយថា “​ម៉ាក់​ចង់អោយ​កូន​ដឹងថា កូន​គ្មាន​តម្លៃ​អ្វី​ទេ បើ​កូន​នៅ​ខុស​កន្លែង​”​។ បើ​គេ​មិន​ឲ្យ​តម្លៃ កុំ​ខឹង​គេ នោះ​មិនមែន​មានន័យថា​កូន​មិនល្អ​នោះទេ​។ គឺ​មកពី​ពួកគេ​មិន​ស្គាល់​ពី​គុណ​តម្លៃ​របស់​កូន​។ ហើយ​ថ្ងៃក្រោយ​ពួកគេ​នឹង​ស្តាយក្រោយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២២ លោក​បាន​បង្ហោះ​រូបថត​លើក​ម្រាមដៃ​៣​ម្ដងទៀត ហើយ​រៀបរាប់​ពាក់ព័ន្ធ​នឹង​របស់​៣​យ៉ាង​ដែល​មិនគួរ​បាត់បង់​, របស់​បីយ៉ាង​ដែល​រសាត់​ចេញពី​ជីវិត​របស់​យើង​ហើយ​មិន​ត្រឡប់មកវិញ និង​របស់​បីយ៉ាង​ដែល​បំផ្លាញ​ជីវិត​ខ្លួនឯង​។​
លោក បាន​រៀបរាប់​ដូច្នេះ​ថា «​ម្រាមដៃ 3 របស់ខ្ញុំ​គឺជា​និមិត្តសញ្ញា​តំណាងអោយ​សន្តិភាព​ក្រោម​ម្លប់​សន្តិភាព​របស់​សម្តេច​តេ​ជោ (​បិតា​សន្តិភាព​នៃ​កម្ពុជា​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​របស់​បីយ៉ាង​ដែល​មិនគួរ​បាត់បង់​គឺ Three things you must persevere 三樣東西你必須坚持不懈; 1- ភាពស្មោះត្រង់ Honest誠實 2- សន្តិភាព Peaceful心平氣和 3- ក្តីសង្ឃឹម Hope樂觀, 有望

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​របស់​បីយ៉ាង​ដែល​រសាត់​ចេញពី​ជីវិត​របស់​យើង​ហើយ​មិន​ត្រឡប់មកវិញ​គឺ Three things will never return back三樣東西一去不復返; 1- ពេលវេលា Time時間 2- ពាក្យសំដី What has been said言辭 3- ឪ​កាស Opportunity機遇

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​របស់​បីយ៉ាង​ដែល​បំផ្លាញ​ជីវិត​ខ្លួនឯង​គឺ Three things will ruins your life三樣東西會廢墟自己的日子;
1- ទោសៈ Anger激怒
2- អំនួត Arrogant骄傲
3- ខ្វះ​ភាព​អធ្យាស្រ័យ Never tolerated不曾容繞»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment