ក្រោយពីក្លាយជាស្ត្រីមេម៉ាយ ឬអ្នកម្ដាយSingleមក, អ្នកស្រី ទ្រី ដាណា បានឆ្លៀតពេលទំនេរធ្វើឲ្យខ្លួនឯងសប្បាយរីករាយ តាមរយៈការដើរលេងកម្សាន្ត ស្លៀកពាក់ស៊ីអារម្មណ៍, ច្រៀងលេងតាមបណ្ដាញសង្គមជាដើមនោះ។
ជាក់ស្ដែង ថ្មីៗនេះ អ្នកស្រី បានច្រៀងចម្រៀង១បទ ដោយដាក់Captionបែបលេងសើចថា «ចែដាណាជ្រេញអ្នកមានគូណាស់»។ នៅក្នុងបទចម្រៀងនោះ អ្នកស្រី ច្រៀងរៀបរាប់ថា « ខ្ញុំជ្រេញ អ្នកមានគូណាស់, ខ្ញុំនៅSingleមិនទើសអ្នកណា ទោះចង់ទៅផ្សារ ទៅណាតាមចិត្រ មិនទៅព្រួយអ្នកតាម មិនទៅព្រួយអ្នកគិត»។
តាមរយៈការច្រៀងលេងនៅលើគណនីទីកតុករបស់ខ្លួននេះ បានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងណាស់ រហូតម្នាក់ៗបញ្ចេញយោបល់ថា «យូរៗម៉េចទេ, មើលវីដេអូមីងហើយសើចរហូត, ជូនពរបងថ្ងៃ១៤កុម្ភៈជួបតែសំណាងល្អ គ្រប់ពេល ហើយសម្រស់កាន់តែស្អាតជាងវ័យ, មេច្រៀងពីរោះណាស់, Singleដូចខ្ញុំដែរ,
ត្រូវហើយចែប្ដីលេងល្បែង និយាយមិនស្ដាប់ ហើយប្រើហិ.ង្សាទៀត, នារីខ្មែរឥឡូវចប់ហើយឲ្យតែបានបេះដូង, អត់មានអ្នកយក និយាយបន្លប់ចឹងទៅ, សំឡេងគាត់ដូចប្លែកជាងមុន»៕ ដើម្បីកាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម ៖